រៀបការ​​ជាង​១១ឆ្នាំ​គ្មាន​​កូន​ចេញ​​ទៅរក​សេវា​​បង្ក​កំណើត​​នៅ​បរទេស​​មិន​​សម្រេច​​មក​​សម្រេច​បាន​កូន​ដូច​បំណង​នៅ​ស្រុក​ខ្មែរ

គូ​ស្វាមី​ភរិយា​​មួយគូ បាន​រៀប​ការ​ជា​មួយគ្នា រយៈ​ពេល​ជាង​១១ឆ្នាំ ​មកហើយ​​មិនមាន​​កូនសោះ​ហើយបាន​សំរេច​ចេញ​ទៅ​​ព្យា​បាល​​នៅ​ប្រទេស​​វៀ​ណា​​ម​៤ដង តែមិន​​សម្រេច​​ដូច​បំណង​តែចុង​ក្រោយ​​សម្រេច​មាន​កូន​ដូច​​បំណង នៅ​ស្រុក​​ខ្មែរ​ទៅ វិញ​ ដោយ​​កូន​នោះ​​បាន ប្រសូត​កាល​ពីដើម​ខែ​កញ្ញា​​នេះ បន្ទាប់ពី​​ទទួល​យក​សេវា​​បង្ក​​កំណើត កូន​ក្នុង​​កែវ​នៅ​​មន្ទីរ​​សម្រាក​​ព្យា បាល​​កម្ពុជា។

2គូ​ស្វាមី​ដែល​ទើប​នឹង​ទទួល​បាន កូន​ប្រុស​​ដូច​​បំណង និង​ជា​ទី​ស្រឡាញ់​​ទាំងពីរ​​នាក់​នេះ ប្តី​មាន​ឈ្មោះ អ៊ុក ចាន់​វាសនា អាយុ​៣៧ឆ្នាំ ជា​ជំនួយ​ការ​​អគ្គ​នាយក​​ក្រុមហ៊ុន RMT ​Co.,Ltd  និង​​ប្រពន្ធ​​ឈ្មោះ​ខន ចាន់​រស្មី អាយុ​៣​៥​ឆ្នាំ រស់នៅ​​ភូមិ​ស្ទឹង​​ជ្រៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ពួកគាត់​​ទើបតែ​ទទួល​បាន​កូន​ប្រុស នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅថ្មីៗ​នេះ។

លោក អ៊ុក ចាន់​វាសនា បាន​ឲ្យ​​ដឹង​ទៀត​ថា កូនប្រុស​​របស់គាត់​​ដែល​ទើប​នឹង​កើត​មាន​​ឈ្មោះ អ៊ុក សៅរ៍​វិជ្ជា ហើយ​​រូបគេ​​មិន​ត្រឹម​តែ ជា​ក្តី​សង្ឃឹម ឲ្យ​ជីវិត​​ប្តី​ប្រពន្ធ​​របស់​គាត់ នោះទេ​​សូម្បី​តែ​ឪពុក​​ម្តាយក្មេក​​របស់​គាត់ ដែលមាន​​អាយុ​​ជាង​៧០ឆ្នាំ និង​ ៦០​ឆ្នាំ​នោះ ទើបតែ​​មាន​​ចៅ​ដំបូង ក៏​សប្បាយ​ចិត្ត​ឥត​ឧប្បមា​​ផងដែរ ពួកគាត់​​សុទ្ធតែ​​ញញឹម​ញញែម ដោយ​​មិនអាច​ និង​រក​​ពាក្យ​​អ្វី និយាយ​​ក្រៅពី​​សប្បាយ រីករាយ​​បាន​ឡើង។

ក្នុង​ទឹកមុខ​ប្រកប​ដោយ​​សុភមង្គល បន្ទាប់​ពី​ទទួល​បាន​កូន​ប្រុស​ជា​ទី​ស្រឡាញ់ លោក ចាន់​វាសនា បាន​ថ្លែង​អំណរ​គុណ​​ទៅ​ដល់​ក្រុម​​គ្រួ​ពេទ្យ នៃ​មន្ទីរ​​សម្រាក​​ព្យាបាល​​កម្ពុជា ដែល​បាន​ជួយ​ឲ្យ​​ពួកគាត់​​ទាំង​​គ្រួសារ សម្រេច​​នៅ​ក្តី​​ប្រាថ្នា បាន​កូន​ដូច​​បំណង ហើយ​បាន​​អំពាវ​នាវ​ដល់​​គូ​ស្វា​មី​ភរិយា ទាំងឡាយ​​ដែល​បាន​និងកំពុង​​ជួប​បញ្ហា រៀបការ​​រួច៣​ទៅ៤​ឆ្នាំ មិនទាន់​​មាន​កូន ឬ​អ្នក​ខ្លះ​អាច​​រហូត​ដល់​ជាង​១០ឆ្នាំ មិនមាន​​កូន​នោះ សូមកុំ​​ទាន់​អស់​សង្ឃឹម ត្រូវ​​ព្យាយាម​​និង​ស្វែង​រក​ការ​ប្រឹក្សា និង​​ព្យា​បាល​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ពិសេស​​នៅ​កម្ពុ​ជា​មាន​ស្រាប់ ដោយ​មិន​បាច់​ទៅ​​បរទេស​​នោះឡើយ គឺ​នៅ​មន្ទីរ​​សម្រាក​​ព្យា​បាល​​កម្ពុជា​​តែម្តង ជាក់ស្តែង​​ដូច​រូបលោក និង​គ្រួសារ​​ជា​ឧទា​ហរណ៍​​ស្រាប់ អត់​មាន​កូន១១ឆ្នាំ ទៅរក​​សេវា​​បង្ក​កំណើត​​កូន ក្នុង​​កែវ​៤លើក នៅ​វៀតណាម​​មិនបាន​ផល ក៏​មិនទាន់​​អស់​សង្ឃឹម​ដែរ គឺ​ព្យាយាម​​រហូត​ដល់​ជោគ​ជ័យ ហើយ​ជោគ​ជ័យ​នោះ​​ទៀត គឺ​នៅ​​ប្រទេស​​ខ្មែរ​​ឯង​តែម្តង។

លោក ហោ សំណាង នាយក​​គ្រប់គ្រង និង​​ជា​​ស្ថា​និក មន្ទីរ​​សំរាក​​ព្យាបាល​​កម្ពុជា បាន​​មាន​ប្រសាសន៍​ថា មន្ទីរ​​សំរាក​​ព្យាបាល​​កម្ពុជា ក្រោយ​​ដាក់ឱ្យ​​ដំណើរ​ការ ឡា​បូ​​បង្ក​​កំណើត ក្នុង​កែវ​​ដំបូង​​គេ​នៅ​​កម្ពុជា បាន​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ចាប់ពី​​ថ្ងៃទី ១៨​​ខែកញ្ញា ឆ្នាំ២០១៤ ឡា​បូ​​បង្ក​កំណើត​​បច្ចេក​វិទ្យា​​ចុងក្រោយ មកពី​​អាមេរិក​​បាន​ជួយ​​ឱ្យ​​គ្រួសារ ទាំង​ខ្មែរ និង​​បរទេស​​ចំនួន​១៦២ គ្រួសារ​​មានកូន​​ដូច​បំណង និង​​បាន​បង្កក​​កោសិកា​កូន​​ចំនួន​​ជាង ១៤០០ កោសិកា។

លោក​បាន​បន្តថា​​មន្ទីរ​សំរា​ក​​ព្យាបាល​​កម្ពុជា សម្រេច​បាន​ភាព​ជោគជ័យ លើ​​សេវា​កម្ម​​ដូចជា ការ​រើស​​ភេទ​កូន ការ​ជ្រើស​​យក​តែ​កោសិកា​​កូន ដែ​ល​មិន​មាន​ជម្ងឺ​​តំណ​ពូជ ការ​រក្សា​ទុក​​កោសិកា​​កូន ពង​ញី មេជី​វិត​​ឈ្មោល -ល-។  ចំពោះ​​អត្រា​​ជោគ​ជ័យ ​(អត្រា​​ករ​​កូន អត្រា​​តោង​​ជាប់) គឺ​ស្មើ​នឹង​​អត្រា​​ជោគជ័យ​​នៅ​អាមេរិក និង​​ប្រទេស​​ជឿន​លឿន​​នៅ​ប៉ែក​​អ៊ឺរ៉ុប ដូច្នេះ​ហើយ​ទើប​បាន​​ជាមាន​​ភ្ញៀវ​​បរទេស មក​​ទទួល​​ការព្យាបាល​​នៅ​កម្ពុជា។

លោក ហោ សំណាង បាន​បញ្ជាក់​​ទៀតថា ការ​បង្កើត​​ឡា​បូ​​នេះ​បាន​​ដោយសារ មានការ​​គាំទ្រ​​ពី​សំណាក់​​ប្រជាជន​​កម្ពុជា​ ហើយ​​ឡា​បូ​​នេះ​ទៀត​សោត កសាង​ឡើង​ដើម្បី​​ប្រជាជន​​កម្ពុជា និង​ជា​ការ​រួម​ចំណែក​​ជាមួយ ក្រសួង​សុខា​ភិបាល ក៏ដូចជា​​រដ្ឋាភិបាល ក្នុ្ងការ​​អភិវឌ្ឍ​​វិស័យ​​វេជ្ជសាស្ត្រ​​នៅ​កម្ពុជា។ មន្ទីរ​​សំរាក​​ព្យាបាល​​កម្ពុជា មាន​ទីតាំង​​នៅផ្ទះ​​លេខ ៣១ ផ្លូវ ១៧៨​ (ជាប់​របង​​ខាងជើង សាលា​បឋម​សិក្សា​​ដូនពេញ)។

លោក អ៊ុក ចាន់​វាសនា បាន​រៀប​រាប់​នៅ​ការ​តស៊ូ​ច​ង់​បាន​កូន របស់​ប្តី​​ប្រពន្ធ​​ពួកគាត់​ថា «ខ្ញុំ​និង​​ប្រពន្ធ​​បាន​រៀប​ការ ជាមួយ​គ្នា​នៅ​​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០០៤ ពោល​​គិត​មក​ដល់ពេល​នេះ រយៈ​ពេល​ជាង​១១ឆ្នាំ ហើយ​​មិន​មាន​កូន​ដូច​​បំណង​​នោះទេ ។ ដោយសារ​តែ​ការ​ប្រាថ្នា​​ចង់បាន កូន​ដូច​​គូ​ភរិយា​​ស្វាមី​គេ​​ដទៃ ខ្ញុំ​និង​​ភរិយា​​បាន​ទៅ​​ស្វែងរក សេវា​ព្យា​បាល​​និង​ប្រើ​ប្រាស់​​បច្ចេក​ទេស បង្ក​​កំណើត​​កូន​ក្នុង​កែវ នៅ​ប្រទេស​​វៀតណាម ចំនួន​៤លើក នៅ​ឆ្នាំ​២០០៨​មួយ​លើក ២០១០​មួយ​​លើក និង​​ឆ្នាំ​២០១២​ពីរលើក។ តែ៤លើក​​នេះ​ខ្ញុំ និង​​ភរិយា មិន​ទទួល​លទ្ធផល មានកូន​​ដូច​បំណង​​នោះទេ»។

លោក អ៊ុក ចាន់​វាសនា បាន​បន្តទៀតថា «បើទោះ​បីជា៤​លើក នៅ​ប្រទេស​​ដែលមាន វិស័យ​​សុខា​ភិបាល​ទំនើប ហើយ​​មិន​ទទួល​បាន​ជោគ​ជ័យ​ក្តី ក៏​ខ្ញុំ​និង​​ភរិយា​មិន​​អស់​នៅ​ក្តីសង្ឃឹម និង​ការ​តស៊ូ​នោះ​ទេ ពោល​​នៅ​ឆ្នាំ​២០១៣ ពួក​ខ្ញុំ​​បាន​ទៅ​​ទទួល​យក ការប្រឹក្សា​​និង​ព្យាបាល​​នៅ មន្ទីរ​​សម្រាក​​ព្យាបាល​​កម្ពុជា ដែល​ពេល​នោះ​មិនទាន់​មាន បច្ចេកទេស​​បង្ក​​កំណើត កូន​ក្នុង​​កែវ​នៅ​ឡើយ​ទេ ។ ក្រោយមក​ទៀត​នៅ​​ឆ្នាំ២០១៤ បន្ទាប់​ពី​ប្រទេស​​កម្ពុជា មាន​បច្ចេក​វិទ្យា​​បង្ក​​កំណើត​​កូន ក្នុង​កែវ​​ដំបូង​​គេ ខ្ញុំ​និង​ភរិយា​​ក៏បាន​​សម្រេច​ចិត្ត ទទួល​យក​សេវា​​បង្ក​កំណើត​​កូន ក្នុង​កែវ​​ម្តងទៀត តែ​ម្តង​នេះ​ខុសពី៤​ដង​មុន ពោល​គឺ​ខ្ញុំ​និង​​ភរិយា បាន​ជោគ​ជ័យ​ដោយ​​ទទួល​​បានកូន​​ដូច​បំណង»។

ពាក់ព័ន្ធ​នឹង​ការចំណាយ និង​ផល​វិបាក​​ដែល​ចេញ​ទៅ​ស្វែង​រក​សេវា​​ព្យាបាល នៅ​ប្រទេស​​វៀត​ណាម លោក អ៊ុក ចាន់​វាសនា បាន​​បញ្ជាក់​ថា ក្នុង​មួយ​ជើងៗ​លោក​ត្រូវ​​ចំណាយ​ពេល​ពី១៥ ទៅ​២០ថ្ងៃ ក្នុងការ​​ស្នាក់នៅ​​ធ្វើដំណើរ​​នៅ​ទីនោះ ដើម្បី​​ព្យាបាល​ ។ ឯ​ការ​ចំណាយ​​ទៀត​សោក ក៏​ចំណាយ​​ច្រើន​ផង​ដែរ ពោល​ទាំ​ង​ថ្លៃ​ព្យាបាល​​ស្នាក់នៅ ធ្វើដំណើរ​​មួយជើងៗ មិនតិច​ជាង ៦ ពាន់​ដុល្លារ​​នោះទេ សរុប​​ទាំង៤ជើង​​លោក​ត្រូវ​​ចំណាយ​​អស់ ប្រាក់​ជា​ច្រើន​ម៉ឺន​​ដុល្លារ។ ចំណែក​ឯ​នៅ​​ភ្នំពេញ គឺមាន​​ការងាយ​ស្រួល​​ខ្លាំងណាស់​​ដោយ ពេលខ្លះ​​យើង​មិន​ចាំបាច់​​ទៅ​ចាក់​ថ្នាំ ដល់​​មន្ទីរ​ពេទ្យ​​នោះទេ គឺអាច​​ចាក់​នៅ​ផ្ទះ​បាន ដូច្នេះ​​ពិតជា​​ងាយ​ស្រួល​​មែនទែន ព្រោះ​ពេល​នេះ​សេវា​បង្ក​​កំណើត​​ទើប​ចុង​ក្រោយ របស់​​ពិភព​លោក កម្ពុ​ជា​មាន​មិន​​ចាញ់​​បរទេស​​នោះ​ទេ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative