ការផ្តល់​អំណោយ​​របស់​​មូលនិធិ​​បាយ​យ័ន​​ដល់​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ជាការ​រួម​ចំណែក​​ដ៏​​សំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា

ប្រជាពលរដ្ឋ​មកពី​តាម​បណ្តាល​ខេត្ត​នានា​ បាន​​សំដែង​​នូវ​ការ​ដឹងគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​​លោក​ជំទាវ​ ហ៊ុន ​ម៉ា​ណា ​អគ្គនា​យិកា​​អគ្គ​នាយ​ក​ដ្ឋាន​​វិទ្យុ ​និង​​ទូរ​ស្សន៍​​បាយ័ន និង​​ប្រធាន​​មូល​និធិ​​បាយ័ន បាន​នាំ​យក​ថវិកា​១លាន​​ដុល្លារ​​ជូន​ដល់​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា  ដោយ​​ពួកគាត់​​ចាត់ទុកថា​​អំណោយ ដ៏​ថ្លៃថ្លា​​នេះ​ពិត​​ជាមាន​​សារៈ​សំខាន់​​ណាស់​​ដើម្បី​​ចូលរួម​ចំណែក​​ក្នុង​ជួយ​សង្គ្រោះ​​អាយុជីវិត​​កុមារ​​កម្ពុជា។

111កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ​ឆ្នាំ២០១៥ លោក​ជំទាវ ហ៊ុន ម៉ា​ណា ​អគ្គ​នាយិកា​​អគ្គ​នាយក​ដ្ឋាន វិទ្យុ​និង​​ទូរ​ស្សន៍​​បាយ័ន ​និង​ប្រធាន​​មូលនិធិ​​បាយ័ន ​បាន​នាំ​យក​ថវិកា​១លាន​​ដុល្លារ​​ជូន​ដល់​​លោក​​វេជ្ជ​បណ្ឌិត Beat Richner ជា​ប្រធាន​​មន្ទីរ​ពេទ្យ និង​ជា​​ស្ថាបនិក​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា  ដើម្បី​​ចូលរួម​ចំណែក​​ក្នុង ជួយ​សង្គ្រោះ​​អាយុជីវិត​​កុមារ​​កម្ពុជា​​ដែល​ត្រូវ​ការ​ជា​​ចាំបាច់។

លោកជំទាវ ហ៊ុន ម៉ា​ណា បាន​មាន​ប្រសាសន៍ នៅក្នុង​​ពិធី ប្រគល់ ប្រាក់​​នោះ​​ថា ការប្រគល់​​ប្រាក់​នេះ សម្រាប់​​កិច្ចការ​ងារ​មនុស្ស​ធម៌ ក្នុង​ការជួយ​​ទ្រទ្រង់​​ព្យាបាល​​ដល់​កុមារ​​កម្ពុជា​រាប់​លាន​នាក់​​កំពុង​​ប្រឈម​មុខ​នឹង​ជំងឺ​​តម្កាត់​​នានា​​ជាពិសេស​​លើកកម្ពស់​​សុខ​មាលភាព ដល់​កុមារ​​ជាច្រើន​ផង​ដែរ។  មូលនិធិ​​បាយ័ន នឹង​នៅ​តែ​ដើ​រតួនាទី​​ស្នូល ជា​មជ្ឈ​មណ្ឌល កណ្តាល​ សម្រប​សម្រួល​​ប្រមែ​ប្រមូល​​ថវិកា​​ពី​សប្បុរស​ជន​គ្រប់​​ច្រកល្ហក់ និង​​គ្រប់ពេល​វេលា​ដើម្បី​​រួមគ្នា​​សម្រេច​ឲ្យ​​បាន​ជោគ​ជ័យ​ក្នុង​​បេសកម្ម ដ៏​វិសេស​វិសាល​​ថ្លៃថ្លា​​ជួយ​ដល់​​កុមារ​​កម្ពុជា ក្រីក្រ និង​​អនាថា ដែល​មាន​ជំងឺ​​មក​​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​​មួយ​នេះ។

លោកជំទាវ​បាន បន្ថែមថា  «យើង​រួមគ្នា​​ប្តេជ្ញា​​និង​សូម​​ស្វែងរក​​ជំនួយ​​ថវិកា​​មនុស្ស​ធម៌ ឧបត្ថម្ភ​​ដល់​មន្ទីរ​ពេទ្យ​​នេះ​​ឲ្យ​បាន​​យ៉ាងតិច១​លាន​ដុល្លារ​​ក្នុង១ឆ្នាំ​គិត​​ចាប់ពី​ឆ្នាំ​២០១៣​រហូតមក​ដល់​ពេលនេះ គឺ ជា​ឆ្នាំ​ទី៣ ហើយ​ដែល​​មូលនិធិ​​បាយ័ន បាន​​ជួយ​ឧបត្ថម្ភ​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ហើយ​ការជួយ​ឧបត្ថម្ភ របស់ មូល​និធិ​​បាយ័ន គឺ​ដើម្បី​​កាត់បន្ថយ​​ការ លំបាក​​របស់​​មន្ទីរ​ពេទ្យ និង​​ដើម្បី​​ជួយ​ទ្រទ្រង់ ការពិនិត្យ​​ព្យា​បាល​​ជំងឺ ដល់​កុមារ​​កម្ពុជា ដែលមួយថ្ងៃ​ៗ មក​ទទួល​​ការព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា រាប់​ពាន់នាក់​​ឯ​ណ្ណោះ»។

លោក​វេជ្ជបណ្ឌិត Beat Richner  ប្រធាន​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា បាន​​ឲ្យ​ដឹង​ថា  នៅ​ឆ្នាំ​២០១៥​នេះ មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ត្រូវ​​ចំណាយ​​ថវិកា​​ចំនួន​ ៤៣,៥ លាន​​ដុល្លារ។ ថវិកា​ទាំង​នោះ បាន​មកពី​​កញ្ចប់​​ថវិកា​​ជំនួយ​ពី​​រាជរដ្ឋា​ភិបាល​​កម្ពុជា រដ្ឋាភិបាល​​ស្វី​ស និង​​បាន​​ពី​សប្បុរស​ជន​ក្នុង និង​ក្រៅ​ប្រទេស។ ក្នុងមួយ​ខែៗ មន្ទីរ​ពេទ្យ​​គន្ធបុប្ផា នៅ​ភ្នំពេញ និង​​នៅ​ខេត្ត សៀមរាប បាន​ជួយ​​ពិនិត្យ ព្យាបាល​​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ដល់​​ប្រជាពល​រដ្ឋ​កម្ពុជា ភាគ​ច្រើន​ជា​​កុមារ ជាង ៨ ម៉ឺន​នាក់។

លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ​Beat​ Richner ប្រធាន​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនា​យិកា​​អគ្គនា​យក​ដ្ឋាន​វិទ្យុ និង​ទូរ​​ស្សន៍​​បាយ័ន  នឹង​ប្រធា​ន​​មូលនិធិ​​បាយ័ន​បាន​​នាំយក​​ថវិការ ១លាន​​ដុល្លារ​​ដើម្បី​​យក​មក​ទ្រទ្រង់​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា​​ខេត្ត​សៀមរាប។

សូម​រម្លឹកថា ជា​រៀងរាល់ឆ្នាំ មូល​និធិ​បា​យ័ន តែងតែ​​ផ្តល់នូវ​​ថវិកា​​ជា​ហូរ ហែ​​ជួយ​ដល់​​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា សម្រាប់​​ប្រើប្រាស់​​ក្នុង​ការជួយ ព្យាបាល​​កុមារ​​កម្ពុជា ដោយ​ឥត​គិតថ្លៃ។ ក្រៅពីនោះ ​ក៏មាន​​ថវិកា​​ពី​សម្បុរ​សជ​ន កាក​បាទ​ក្រហម និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ជាដើម បានផ្តល់​​នូវ​ថវិកា​​ជួយ​ទ្រទ្រង់​​ដំណើរ​ការ​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា ផងដែរ។

លោក ​តិ​ សាវ៉ាត ​រស់នៅ​ភូមិ​​ត្រពាំងវែង​ ឃុំ​ជើង​​ឃួន ​ស្រុក​​សំរោង ​ខេត្តតាកែវ​  បាន​​និយាយ​​កាលពី​ថ្ងៃ​ទី១៧ កញ្ញា​ នៅ​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ភ្នំពេញ​ ដែល​លោក​​ធ្លាប់​យក​​កូន​មក​​ព្យាបាល​​ជំងឺ​នៅ​​មន្ទីរពេទ្យ​​នេះ​បាន​ឲ្យ​​ដឹងថា ​ពេលដែល​​កូនលោក​​មាន​ជំងឺ​​ទឹកនោម​ព្រៃ​​លោក​ធ្លាប់​​យកមក​សំ​រា​ក​ព្យាបាល​​នៅ​ពេទ្យ​​នេះ (គន្ធបុប្ផា) ហើយ​គ្រូ​ពេទ្យ​នៅ​ទីនេះ​មាន​ការ​យកចិត្ត​ទុកដាក់​​ណាស់​​បានធ្វើ​ឲ្យ​​កូនលោក​​បានជា​សះ​ស្បើយ។ លោក​បាន​​បន្តថា «មន្ទីរ​ពេទ្យ​​នេះ​មិន​ត្រឹម​តែ​ជួយ​​ព្យាបាល​​ជំងឺ​ប៉ុណ្ណោះ​​ទេ​​ក្នុងករណី​​អ្នកជំងឺ​ក្រី​ក្រ​មិន​មាន​លទ្ធ​ពេទ្យ​​បានផ្តល់​ជា​​ថវិកា​​សំរាប់​​ធ្វើដំណើរ​​ទៅ​ស្រុក​វិញ​​ទៀតផង»។

ពាក់ព័ន្ធទៅនឹងការផ្តល់ថវិកាមួយ​លានដុល្លា​ដល់មន្ទីរ​ពេទ្យ​គន្ធបុប្ផា របស់​មូនិធិ​បាយយ័ន​វិញ លោក តិ សាវ៉ាត បាន​បញ្ជាក់​ ថា «ការផ្តល់​មូលនិធិ​នេះវាពិត​ជាមាន​សារៈសំខាន់​ណាស់ក្នុង​ការចូលរួម​ចំណែក​ជាមួយ​មន្ទីរពេទ្យ​ក៏ដូចជា​រាជរដ្ឋា​ភិបាល​ក្នុងការ​ជួយសង្គ្រោះ​ដល់កុមារ​ដែលមាន​ជំងឺមក​ទទួលសេវា​ព្យាបាល​នៅមន្ទីរ​ពេទ្យ»។ លោក​បានបន្ថែម​ថា «កាល​ណាជួយ​ពេទ្យគន្ធ​បុប្ផា​ក៏ដូចជា​ជួយដល់​កូនចៅរបស់​យើងដែរហើយ​សូមអគុណ​ដល់មូលនិធិបា​យ័ន​ដែលបានផ្តល់​អំណោយ​ថវិកាដ៏​ច្រើន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផាដើ​ម្បី​ឲ្យមន្ទីរ​ពេទ្យ​នេះយកទៅ​ទិញសម្ភារៈ​បរិក្ខាពេទ្យ​សង្គ្រោះ​ដល់កុមារ​កម្ពុជា»។    លោកបាន​បញ្ជាក់ថា​បើពេទ្យនេះ​បិទទ្វារ​នោះប្រជាពលរដ្ឋ​ខ្មែរពិសេស​ពលរដ្ឋ​ក្រីក្រមិន​ដឹងទៅណា​ទេព្រោះថា​ភាគច្រើន​កុមារ​ដែលមក​ព្យាបាល​នៅទីនេះ​ជាកុមារ​ក្រីក្រ។

ចំណែកអ្នកស្រីឃីម ទួច មកពី​ឃុំជីភុជ ស្រុក​មេសាង ខេត្ត​ព្រៃវែង បានមាន​ប្រសាសន៍​ថា «ខ្ញុំពិត​ជាមានការ​រីករាយ​ណាស់​ដែលមូល​និធិបាយ​យ័ន បានយក​ថវិកា​ជួយដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទោះបីជា​ខ្ញុំមិនបាន​ទទួលថវិការ​ទាំងនេះ​ដោយផ្ទាល់​ក៏វាបានជួយ​ដល់កូនខ្ញុំ​ក៏ដូចជា​កុមារ​កម្ពុជាជា​ច្រើន​ទៀតទទួល​បានតាម​រយៈការ​មកព្យាបាល​នៅមន្ទីរ​ពេទ្យ​ដោយសារ​តែមាន​ការរួម​ចំណែក​ពីថវិកា​នេះដែរ»។

អ្នកស្រីបានបន្តថានេះគឺជាលើកទី២​ហើយដែល​អ្នកស្រី​បានយកកូន​មកព្យាបាល​នៅមន្ទីរ​ពេទ្យនេះ​ដោយសារ​វាមាន​អាការៈក្តៅផ្តា​សាយ​និងក្អក។អ្នកស្រី​ធ្លាប់យក​កូនទៅព្យាបាល​នៅពេទ្យឯកជន​ដែរតែមិន​ជាសះស្បើយ​ទេទើប​សំរេចចិត្ត​មកមន្ទីរ​ពេទ្យនេះ​ព្រោះកុមារ​ភាគច្រើន​កបនឹង​មន្ទីរពេទ្យ​នេះ។ អ្នកស្រី ឃីម ទួច បានបន្ថែម​ថាដូចនេះសូម​អរគុណ​ដល់មូល​និធិបាយយ័ន​មិនបានជួយ​អរគុណ​ដល់មូលនិធិ​បាយយ័ន​ដែលបានផ្តល់​ថវិកាជួយ​ទ្រទ្រង់​ដល់មន្ទីរ​ពេទ្យ​ព្រោះថា​បើមិន​មាន​ការ​ជួយពី​សប្បរស​ជនទេខ្លាច​ថាថ្ងៃណា​មូយមន្ទីរ​ពេទ្យនេះបិទ​ទ្វារទៅ​ប្រជាជនខ្មែរ​នឹងជួប​ការ​លំបាក។

រីឯអ្នកស្រី ភឿន រដ្ឋា មកពីឃុំបែ​កចាន ស្រុកអង្គ​ស្នួល ខេត្ត​កណ្តាល បានឲ្យដឹង​ដែរថានេះ​ជាលើកទី១​ហើយដែល​អ្នកស្រី​នាំកូន​មកមន្ទីរ​ពេទ្យនេះ។ប៉ុន្តែវា​ជាលើកទី១​សំរាប់អ្នក​ស្រីតែសំរាប់​ម្តាយរបស់​អ្នកស្រីធ្លាប់​យកកូន​ចៅមក​ពេទ្យច្រើន​នាក់​ហើយ​ព្រោះថាមន្ទីរ​ពេទ្យវាកប​នឹងជំងឺ​កូនក្មេង។

អ្នកស្រីបានបន្ថែមថា ការព្យាបាល​នៅមន្ទីរ​ពេទ្យនេះ​មិនចំណាយ​ថវិកាទេអស់​តែថ្លៃសោហ៊ុយ​ធ្វើសដំណើរ​ទេ។វាជាការ​ប្រសើរ​ណាស់សំរាប់​ប្រជាពល​រដ្ឋក្រីក្រដូច​ជាអ្នកស្រី។

អ្នកស្រីបានបន្តែមថាដូចនេះ ការផ្តល់​ថវិការ១​លានដុល្លា​អាមេរិក​របស់មូល​និធិបាយយ័ន​ពិតជាប្រសើរ​ណាស់​ព្រោះថា​មូល​និធិនេះ​ចេះជួយ​ប្រជាពល​រដ្ឋខ្មែ​រ​ដូចគ្នា។អរគុណ​ដល់មូល​និធិដែល​បានផ្តល់​ដល់មន្ទីរ​ពេទ្យនិង​សំណូម​ពរដល់​សប្បុរសជន​ផ្សេងៗ​ទៀតជួយ​ដល់មន្ទីរ​ពេទ្យនេះ​ព្រោះថាបើ​ជួយដល់មន្ទីរ​ពេទ្យ​ដូចជាបាន​ជួយដល់​កុមារ​កម្ពុជាដែរ។

លោកច័ន្ទ សារ៉ាវុធ មកពីស្រុកជើងព្រៃ ខេត្ត​កំពង់ចាម បានមាន​ប្រសាសន៍​ថាខ្ញុំពិតជា​សប្បាយ​រីករាយ​ខ្លាំងណាស់​ដែល​មូល​និធិបាយយ័ន​បានផ្តល់ថវិកាចំនួន​មួយលានដុល្លាដល់​មន្ទីរពេទ្យគន្ធបុប្ផា​ព្រោះថាក្រុម​គ្រួសាររបស់​ខ្ញុំនិងបងប្អូន​សាច់ញាតិ​ពេលកូន​ចៅឈឺម្តងៗ​តែងតែយកមក​ពេទ្យគន្ធបុប្ផា​នេះហើយបាន​ជាសះស្បើយ​ទាំងអស់គ្នា»។

មន្ទីរពេទ្យគន្ឋបុប្ឆាដែលជាមន្ទីរ​ពេទ្យដ៏​ធំមួយ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងការផ្តល់​សេវា​ព្យាបាល​ដោយឥតគិត​ថ្លៃជួនដ​ល់កុមារ​ហើយកាល​ពីពេលថ្មី​ៗនេះបាន​ទទួលថវិកា​២លានដុល្លារ​បន្ថែមទៀតពី រាជរដ្ឋា​ភិបាល កម្ពុជា​ដែល ធ្វើឲ្យធ្វើ​ឲ្យកញ្ចប់​ថវិកា​របស់​រាជរដ្ឋា​ភិបាល​ជួយដល់​មន្ទីរ​ពេទ្យមួយ នេះបាន​កើនដល់ ៥,២​លានដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ។

តាមរបាយការណ៍​របស់​មន្ទីរ​ពេទ្យគ​ន្ធបុប្ផា ក្នុងរយៈ​ពេល២៣​ឆ្នាំ កន្លងមកនេះ បង្ហាញថា មន្ទីរពេទ្យ​ផ្តល់ប្រឹក្សា​វេជ្ជសាស្ត្រ​ដល់អ្នកជំងឺ​កុមារចំនួន​១៤,៥ លាន​នាក់ការផ្តល់​ការ ព្យាបាល ជាសះ​ស្បើយដល់​កុមារ ចំនួន ១,៦ ​លាននាក់ ដែលមាន​ជំងឺធ្ងន់ធ្ងរ ការផ្តល់​ថ្នាំវ៉ាក់​សាំង​ការពារ ជំងឺរលាក​ខួរក្បាល​ដល់កុមារ​ប្រមាណ​៥០០នាក់ ក្នុង មួយថ្ងៃ និងការផ្តល់​សេវាពិនិត្យ​ផ្ទៃ​ពោះ ដល់ស្ត្រីមាន​ផ្ទៃពោះ និងការផ្តល់​សេវា សម្រាល​មាតុភាព។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥ 

Google Analytics Alternative