ឥទ្ធិពលសម្ពាធ​ទាប អាចធ្វើ​ឲ្យផ្លូវជាតិ​លេខ៤​ជនលិច​ដោយ​ជំនន់​ទឹកភ្លៀង

ក្រសួងធនធានទឹកបាន​ធ្វើការ  អំពាវ​នាវឲ្យ​អាជ្ញា​ធរ​ប្រជាពល​រដ្ឋ​អ្នក​នេសាទ និង​អ្នក​ទេសចរ​នៅតាម​មាត់​សមុទ្រ នានា​សុំឲ្យ​មានការ​ប្រុងប្រយត្ន័​បន្ថែម​ទៀត  ពិសេស​ផ្លូវជាតិលេខ​៤អាចនឹង​មានការ ជន់លិច​ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទា​បនៅ​មាន​ឥទ្ធិពល​លើប្រទេស​កម្ពុជា នៅឡើយ ហើយ​ភ្លៀង​នៅតែ​បន្តធ្លាក់។

3បើយោងតាមការបញ្ជាក់​របស់​លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និងឧតុ​និយម​បានឲ្យដឹង​ថាឥទ្ធិ​ពល​ប្រព័ន្ធ​សម្ពាធ​ទាប​បានថយ​ឥទ្ធិពល​របស់​វាហើយឥឡូវ​នេះវាបាន​កំពុងស្ថិត​នៅព្រំដែន​កម្ពុជា​-ថៃ និងខេត្ត​ប​ន្ទាយ​មានជ័យ។  ទោះ​ បីជាវា​ថយ​ឥទ្ធិពល​ក៏ដោយ​ក៏តំបន់​មាត់សមុទ្រ​ផ្ទៃមេឃ​នៅតែ​បន្តអាប់​អួមាន ភ្លៀងធ្លាក់​អញ្ចឹង​ទេ សូមឲ្យ​អាជ្ញាធរ​ខេត្ត នៅ​តំបន់​ឆ្នេរយកចិត្ត​ទុកដាក់​ចំពោះ​អ្នក​នេសាទ អ្នក​ទេសចរ​រហូត​ដល់ថ្ងៃ​ទី១៨ កញ្ញា ដូចអ្វី​ដែល​ក្រសួងធន​ធានទឹក និងឧតុ​និយម​បានជូន​ដំណឹង​អញ្ចឹង។ ជាមួយ គ្នានេះ​លោក អ្នកនាំ​ពាក្យក៏​បានអំពាវ​នាវ ឲ្យអាជ្ញា​ធរ​ខេត្ត ស្រុកយក​ចិត្តទុក​ដាក់ផ្លូវ​    ជាតិលេខ៤ ដែលអាច​មានការលិច​លង់ នៅកន្លែង​ទំនាបជា​ពិសេស​នៅតំបន់​ស្ពាន សំរោង​ដោយសារ​តែភ្លៀង​នៅតែបន្ត​ធ្លាក់ជា​បន្ត​បន្ទាប់ ។

លោក ចាន់ យុត្ថា បាន​បញ្ជាក់បន្ថែម​ថា ចាប់ពី​ថ្ងៃទី​១៦នឹង​១៧​នេះ​តទៅ សុំឲ្យ​អាជ្ញា​ធរ​ប្រជាពល​រដ្ឋ​នៅភាគ​ពាយ័ព្យ មាន​ខេត្ត​បាត់ដំបង និងខេត្ត បន្ទាយ​មានជ័យ សៀមរាប​បង្កើន​ការយក​ចិត្តទុក​ដាក់ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​ជំនន់​ទឹកភ្លៀង​ពិសេស​ខេត្ត​បន្ទាយ​មានជ័យ តែម្តង។

សូមបញ្ជាក់ថា​កាលពីព្រឹក​ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៥  នៅកំពង់​ផែ​ស្វយ័ត ក្រុង-ខេត្ដព្រះ​សីហនុ​មានខ្យល់​ព្យុះ​មួយបាន​វាយប្រហារ​ទៅលើទី​លានផ្ទុក​ទំនិញ​បានធ្វើឲ្យ​កុងតឺន័រ​បើងធ្លាក់ និងដំបូល អគារ​ធ្វើការ​របស់​មន្ដ្រី​នៅទីនោះ​មួយចំនួន​បានប៉ើង​ ប៉ុន្តែ​ពុំបង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​បុគ្គលិក កម្មករ​នៅទី​នោះទេ។

គួរបញ្ជាក់ផងដែរ​ថា កាលពី​ពេល​កន្លង​ទៅថ្មីៗ​នេះ​ក្រសួង​ធនធាន​ទឹក និងឧតុ​និយម បានចេញ​សេចក្ដី​ជូនដំណឹង​ប្រកាស​មួយ ដោយ​អំពាវ​នាវឱ្យបង​ប្អូនប្រជាពល​រដ្ឋ ពិសេស​បងប្អូន​ប្រជាពល​រដ្ឋ​អ្នក​នេសាទ នៅលើផ្ទៃ​សមុទ្រព្រម​ទាំងអ្នកធ្វើ​ដំណើរ ទៅទេស​ចរណ៍​តាមមាត់​សមុទ្រ​ផ្អាកដំណើរ ចាប់ពីថ្ងៃ​ទី១៤​ដល់ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ ២០១៥ ដោយសារ​តែ​ក្រសួង​ព្យាករណ៍​ដឹងថា​នៅខេត្ដ​មួយចំនួន​ទទួល​រងនូវភ្លៀង ខ្យល់ដូច​ជានៅ​រាជធានី​ភ្នំពេញ ខេត្ដ កំពង់ស្ពឺ កណ្ដាល តាកែវ កំពត  ព្រះសីហនុ កំពង់ធំ សៀមរាប និងខេត្ដ​ជាប់តំបន់​ព្រៃភ្នំ​មួយចំនួន​ទៀត ដែលអាច​រងនូវ​ឥទ្ធិពល​ខ្យល់​ព្យុះ​មួយមកពី​ប្រទេស​វៀតណាម ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥ 

Google Analytics Alternative