គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃទី១៦ កញ្ញា ស្លាប់​មនុស្ស​៥នាក់ និង​របួស​ធ្ងន់​ស្រាល​១៤​នាក់

គ្រោះថ្នាក់​ចរា​ចរណ៍ នៅ​ទូ​ទាំង​​ប្រទេស​ កាល​ពី​ថ្ងៃ​​ទី​១៦ ខែ​​កញ្ញា ឆ្នាំ​​២០១៥​បានកើត​ឡើង​ចំនួន​​១០​លើក យប់​​៥​លើក​​ បណ្តាល​ឲ្យ​​មនុស្ស​​ស្លាប់​៥​​នាក់​ (​ស្រី​២​​នាក់​) អ្នក​របួស​ធ្ងន់​៩​នាក់​​(​ស្រី​៥​​នាក់​) និង​របួស​ស្រាល​​៥​នាក់​​(​ស្រី​​ម្នាក់​)​។​

1យោងតាម​របាយការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹង​ថា ​ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ ទាំង ១០​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១៥​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១០​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​​ ​រថយន្ត​​ធុន​ធំ​​២​គ្រឿង និង​ថ្មើរ​ជើង​២​​នាក់​។​ មូលហេតុ​​ដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​​រួម​មាន ល្មើស​​ល្បឿន​​៤​លើក​ ប្រជែង​​គ្រោះថ្នាក់​​១​លើក​  ស្រវឹង​​២​លើក​  បត់​គ្រោះ​ថ្នាក់​១​​លើក និង​មិន​​ប្រកាន់​​ស្តាំ​២​​លើក ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១០​នាក់ (​យប់​​៥​នាក់​) ។​

នៅថ្ងៃទី១៦ កញ្ញា នោះមាន​រថយន្ត​​ទទួល​ការពិន័យ​​សរុប ​ចំនួន​៣៧៧​​គ្រឿង (​រថយន្ត​​ធំ​១៥៦​​គ្រឿង​) ស្មើនឹង​​៣៩១​​ករណី​​ ល្មើស​​ក្រដាស​​ស្នាម​មាន ៣០៩​​គ្រឿង ស្មើនឹង​​៣០៩​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​៦៨​​គ្រឿង ស្មើនឹង​​៨២​​ករណី​ ដោយ​ឡែក​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប ​ចំនួន ៦១៣​​គ្រឿង។

ចំណែកគ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​​២០១៥​ បាន​កើត​ឡើង ​ចំនួន​​១០​លើក យប់​៨​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៦​នាក់ ​(​ប្រុស​) អ្នក​របួស​ធ្ងន់​១០​​នាក់​(​ស្រី​២​​នាក់​) និង​របួស​ស្រាល​​៩​នាក់​​(​ស្រី​ម្នាក់​)​។ ​ក្នុង​​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​​ទាំង ១០​លើក​​នេះ បាន​​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​​១៦​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១១​គ្រឿង​​ រថ​យន្ត​ធុន​​តូច​​៣​គ្រឿង ​​រថយន្ត​​ធុន​ធំ​១​​គ្រឿង​​ និង​​យាន​​ផ្សេងៗ​​១​គ្រឿង​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥ 

Google Analytics Alternative