ទឹកជំនន់​កំពុង​​វាយ​លុក​​តាម​​បណ្តា​​ខេត្ត​​មួយចំនួន

ទឹក​ជំន​ន់​បាន​នឹង​​កំពុង​តែ​វាយ​លុក​នៅ​តាម​បណ្តា​​ខត្ត​មួយ​ចំនួន​​ដោយ ធ្វើ​ឲ្យ​ផ្ទះ​​បងប្អូន​​ប្រជា​ពល​រដ្ឋ​​ជាច្រើន​​រង​នូវ​​ការលិច​ លង់ និង​បានបំផ្លាញ​នូវហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន។

2ប្រទេស​កម្ពុជា​ទទួល​​ឥទ្ធិពល​​ប្រព័ន្ធ​​សម្ពាធ​​ទាប ​បាន​ថយ​ឥទ្ធិពល​​របស់​វា​​ហើយ​ឥឡូវ​នេះ​វា​​បាន​កំពុង​​ស្ថិតនៅ​​ព្រំដែន​​កម្ពុជា-​ថៃ និង​​ខេត្ត​បន្ទាយ​មានជ័យ។  ទោះបី​ជា​វា​ថយ​ឥទ្ធិពល​​ក៏ដោយ​​ក៏​តំបន់ មាត់សមុទ្រ​​ផ្ទៃមេឃ​​នៅតែ​បន្ត​​អាប់អួ​មាន ភ្លៀង​​ធ្លាក់​ ។ សូម​​ឲ្យ​អាជ្ញាធរ​ខេត្ត នៅ​តំបន់​ឆ្នេរ​​យកចិត្ត​​ទុក ដាក់​​ចំពោះ​​អ្នក​នេសាទ អ្នក​ទេស​ចរ​​រហូ​ត​ដល់​ថ្ងៃ​ទី១៨​ កញ្ញា​ ដូច​អ្វី​ដែល​​ក្រសួង​​ធន​ធានទឹក និង​ឧតុ​និយម​​បាន​ជូន​ដំណឹង ។

ក្រសួង​ធនធានទឹក និង​ឧតុ​​និយម បានចេញ​​សេចក្ដី​ជូនដំណឹង​​ប្រកាស​​មួយ ដោយ​​អំពាវ​នាវ​ឱ្យ​បង​ប្អូន​​ប្រជាពល​រដ្ឋ ពិសេស​​បងប្អូន​​ប្រជាពល​រដ្ឋ​​អ្នក​នេសាទ នៅលើ​​ផ្ទៃសមុទ្រ​​ព្រមទាំង​​អ្នកធ្វើដំណើរ ទៅ​​ទេសចរណ៍​​តាម​មាត់​សមុទ្រ​​ផ្អាក​​ដំណើរ ចាប់ពី​​ថ្ងៃទី១៤​ដល់​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ ២០១៥​ដោយសារ​តែ​ក្រសួង​​ព្យាករណ៍​​ដឹងថា​នៅ​​ខេត្ដ​មួយ​ចំនួន​ទទួល​រង​នូវ​​ភ្លៀង ខ្យល់​​ដូច​ជា​នៅ​រាជធានី​​ភ្នំពេញ ខេត្ដ កំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ សៀមរាប និង​ខេត្ដ​ជាប់​​តំបន់​​ព្រៃភ្នំ​​មួយចំនួន​ទៀត ដែល​អាច​​រង​នូវ​​ឥទ្ធិពល​​ខ្យល់​ព្យុះ​មួយ​​មកពី​​ប្រទេស​​វៀតណាម ។

ឥទ្ធិពល​ខ្យល់ព្យុះ​នេះ​បាន​​បង្ក​ជា​​ជំនន់​​ទឹកភ្លៀង​​ហើយ​វា​បាន​​ហូរ​ចូល​ដល់​ទីក្រុង​​កំពត​​ហើយ​ដោយ​សារ​ទឹក​ភ្លៀង​បា​ន​​បន្ត​​ធ្លាក់​​ប៉ុន្មាន​ថ្ងៃ​​ជាប់​គ្នា។  រីឯ​លំនៅ​ដ្ឋាន​​របស់​​ប្រជាពល​រដ្ឋ​ជា​ច្រើន​​ខ្នង​ដែល​​ស្ថិតនៅ​​ក្នុងភូមិ​​ចំនួន២ លើ​ទឹកដី​​ស្រុក​​ប​វេ​ល ខេត្តបាត់​ដំបង ត្រូវបាន​​ទឹកជំនន់​​កំពុង​​វាយលុក​​រហូត​ដល់​​ក​ម្ពស់​​ប្រហែល​១ម៉ែត្រ ហើយ​នៅ​តាម​កន្លែង​ខ្លះ នា​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​ ២០១៥​នេះ បន្ទាប់ពី​​មាន​ភ្លៀង​​ធ្លាក់ជាប់ៗ​គ្នា​អស់​​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​​រួចមក។

តាម​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋាន​​បាន​ឲ្យ​​ដឹងថា នៅ​ព្រឹក​​នេះដែរ គឺមាន​​ភ្លៀង​​ធ្លាក់​ជាប់​​រហូត​​ដោយ​​គេ​សង្កេត​ឃើញ​​មាន​ប្រភព​ទឹក​មួយ​ចំនួន បានចាប់​ផ្ដើម​ហូរ​​ចូល​ទៅក្នុង​​តំបន់​​នេះ ដោយ​មក​ពី​ខាង​​អូរ បឹង សង្កែ​​ផង មកពី​​ស្ទឹង​​ប​វេ​ល​ផង និង​​ជំនន់​​ពី​ទឹក​ភ្លៀង​ផង ដែល​​បង្ក​ឲ្យ​​មានការ​​លិចទៅ​​លើ​ភូមិ​​ចំនួន២ ក្នុង​​ឃុំ​បឹង​​ប្រាំ ស្រុក​​ប​វេ​ល ដែល​​ក្នុង​នោះ គឺ​ភូមិ​​បឹង​ក្រឡ និង​ភូមិ​​សំណាង​​ព្រះ​ស្រី ព្រម​ទាំង​បាន​​លិច​ផ្ទះ​​ប្រជាពល​រដ្ឋ​ប្រមាណ១៦៥​ខ្នង ហើយ​នេះ​​គ្រាន់តែ​​ជា​តួលេខ​​បឋម​​របស់​​សមត្ថកិច្ច​​ប៉ុណ្ណោះ ដោយមាន​​កន្លែង​ខ្លះ​​កម្ពស់​ទឹក​​អាចមាន​ដល់​​មួយ​ម៉ែត្រ​ឯ​ណោះ ហើយ​ផ្លូវ​លំ​មួយចំនួន​​ក្នុង​ឃុំ​ត្រូវ​បាន​ទឹក​ជំនន់​នេះ​​កាត់ផ្ដាច់​​ថែមទៀត ផង។

នៅក្នុងពេល​នោះដែរ កម្លាំង​​សមត្ថកិច្ច​​គ្រប់​​អង្គភាព​​បានចេញ​​ប្រតិបត្តិ​ការ ដោយ​រួម​ទាំង​អាជ្ញា​ធរ​​ផង បាន​និង​កំពុង​​ចុះ​ត្រួត​ពិនិត្យ​​ដើម្បី​​ជួយ​អន្ត​រាគមន៍​​នៅពេល​​ដែលមាន បញ្ហា​ណា​មួយ​កើត​ឡើង ដោយ​សមត្ថ​កិច្ច​​ក៏បាន​​អះអាង​​ដែរ​ថា កម្រិត​​ទឹក​ជំនន់​​នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​​បានទេ​ថា វា​នឹង​​អាច​​ថយចុះ​​ឬ​យ៉ាងណា​​នោះឡើយ ព្រោះ​​តាម​ការ​សង្កេត​​ទៅលើ​​កម្លាំង​ទឹក​​ដូចជា​​នៅមាន​​សន្ទុះ​ខ្លាំង​​នៅឡើយ ដូច្នេះ​​វា​ក៏​អាច​​នៅមាន​កម្រិត​​ជោរជន់​​បន្ថែម​ទៀត​ក៏​ថា​​បានដែរ ដោយ​​គ្រាន់តែ​​ធ្វើ​យ៉ា​ង​ណា​ណែ​នាំ​ដល់​​ប្រជាពល​រដ្ឋ​​ដែល​រស់​នៅ​ក្បែរ​​តំបន់ នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ឲ្យ​បាន​ខ្ពស់​បំផុត​ដើម្បី​​ជៀសវាង​​នូវ​គ្រោះ​ថ្នាក់​​ណាមួយ​​ដែល​អាច​​កើតមាន​ឡើង​ជាយ​ថាហេតុ។ នេះ​ជា​ទឹក​ជំនន់​ថ្ងៃ​ទី២ហើយ បន្ទាប់​ពី​ម្សិល​មិញ​មានការ​​ជោរជន់​​ពី​ទឹកអូរ​​ព្រំដែន​​កម្ពុជា-ថៃ ហើយ​បាន​​លិច​ទៅ​លើ​លំនៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​​មួយចំនួន ព្រមទាំង​​បន្ទាយ​​ទាហាន​​មួយកន្លែង​​របស់​ទី​បញ្ជា​ការ ក២ របស់​​សឹក​រង​​ស្រុក​ភ្នំ​ព្រឹក នៅត្រង់​ចំណុច​​ប៉ែត​សាម​​ប៉ែត ស្ថិតក្នុង​​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំ​ព្រឹក​​រួចមក ៕

ចំណែក​នៅ​ក្រុង​ប៉ោយ​ប៉ែត​វិញ មកដល់​ពេលនេះ​​ជំនន់​​ទឹកភ្លៀង​​នៅតែ​​បន្ត​វាយ​លុក​លិច​​ពេញ​​ក្រុង​ប៉ោយ​ប៉ែត​​ដដែល ។

អស់​រយៈពេល៤ថ្ងៃ​​ហើយ​គឺ​​ចាប់ពី​ថ្ងៃ​ទី១៤ មកដល់​​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ​គឺ​គេ​​សង្កេត​ឃើញ​​មាន​​ភ្លៀង​​ធ្លាក់​​មកជា​​បន្តបន្ទាប់​​ពេញ​លើ ផ្ទៃ​​ប្រទេស​​កម្ពុជា តែ​ដោយ​ឡែក​នៅ​ក្នុង​តំបន់​​នៃ​ក្រុង​​ប៉ោយ​ប៉ែត​កំពុង​​រងគ្រោះ​​ដោយសារ​​ទឹក​ជំនន់ ទឹក​ភ្លៀង​ជាប់ៗ​គ្នា​រហូតមក​​នឹង​បាន​បង្ក​​ឲ្យ​លិចលង់​​ស្ទើរ​គ្រប់​​ទីកន្លែង​ តែម្តង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥ 

Google Analytics Alternative