កម្ពុជាស្នើប្រធាន​​កម្មវិធី​​ស្បៀង​អាហារ​​ពិភព​លោក​ ជួយ​​ដល់​ពលរដ្ឋ​នៅខេត្ត​ជួបគ្រោះ​រាំងស្ងួត

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុ​ប្រធាន​​ទី​១ នៃ​គណៈ​កម្មាធិការ​​ជាតិ​គ្រប់​​គ្រ​ង​​គ្រោះ​​មហន្ត​រាយ បាន​ស្នើ​​ដល់​​ប្រធាន​​កម្ម​វិធី​​ស្បៀង​អាហារ​​ពិភព​លោក ​អោយ​​ជួយ​ផ្គត់​ផ្គង់​​ពលកម្ម ស្បៀង​​ជូន​ដល់​​ប្រជាពល​រដ្ឋ ដែល​​ស្ថិត​នៅ​តាម​​បណ្តា​​ខេត្ត​​ដែល​រង​​នូវ​ភាព​​រាំងស្ងួត ​ដើម្បី​​ជួយ​​សម្រួល​​ដល់​ជីវ​ភាព​​រស់​នៅ​​អោយ​កាន់​តែ​ប្រសើរ​មួយ​​កម្រិត​​ទៀត​។

3ការស្នើនេះបានធ្វើឡើង​ក្នុង​ជំនួប​​ពិភាក្សា​​ការ​ងារ ជាមួយ​លោក ​Granpetro​ Bordignon ​ប្រធាន​​កម្មវិធី​​ស្បៀង​អាហារ​​ពិភព​ លោក កាលពី​​ថ្ងៃទី​១៥ ខែ​សីហា ​ឆ្នាំ​​២០១៥​។​  ឆ្លើយតប​នឹងការ​ស្នើនេះ​ខាងភាគីកម្ម​វិធីស្បៀង​អាហារ​ពិភព​លោក និង​យក​​សំណើរ​​ទាំងនេះ​​ទៅ​ ពិភាក្សា​​ជាមុនសិនមុន​នឹងឆ្លើយតប។​

ប៉ុន្តែកម្មវិធី​ស្បៀង​​អាហារ​កន្លង​មក ​បា​ន​ជួយ​​ផ្គត់ផ្គង់​​អាហារ​​ដល់​កុមារ​​កំព្រា​ និង​ក្រីក្រ​​ដែល​រស់​នៅ​តំបន់​​ដាច់​ស្រ​យាល ក្នុង​​ខេត្ត​មួយ​​ចំនួន​​ប្រមាណ​​ជាង​៤៥០០០​​នាក់​ តាម​​សាលា​​នីមួយៗ ​និង​ប្រជាជន​​ក្រីក្រ​​៣៥០០០​​គ្រួសារ​​ទៀតផង​។

ពាក់ព័ន្ធនឹងគ្រោះ​រាំងស្ងួត​នេះលោក ទេស​រដ្ឋមន្ត្រី ញឹម វណ្ណដា អនុ​ប្រធាន​​ទី​១ នៃ​គណៈ​កម្មាធិការ​​ជាតិ​គ្រប់​​គ្រោង​​គ្រោះ​​មហន្ត​រាយ​​បាន​អោយ​​ដឹង​ថា ​ក្នុងរយៈ​​៩ ខែ ឆ្នាំ​​២០១៥​​នេះ មាន​ផ្ទៃ​ដី​ប្រមាណ​​​២០​ម៉ឺន​​ហិចតា​​ទូទាំង ប្រទេស​​ត្រូវ​បាន​​រង​នូវ​​ផល​ប៉ះ ដោយ​​គ្រោះ មហន្តរាយ​​ដែល​បណ្តាល​​មកពី​គ្រោះ​រាំងស្ងួត​។

លោក​ទេសរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​​បន្តថា ​ភាព​រាំង​ស្ងួត​បាន​កើ​ត​មាន​នៅតាម​​ខេត្ត​មួយ​ចំនួន​ក្នុង​​ប្រទេស​​កម្ពុជា ដូចជា​ ខេត្ត​បាត់ដំបង​ ពោធិ៍សាត់ បន្ទាយ​មានជ័យ និង​កំពង់ស្ពឺ ។​ល​។ ដែល​បាន​​ធ្វើអោយ​​ប្រជា​កសិករ ខកខាន​​មិន បាន​​បង្ក​បង្កើន​​ផល គ្រប់​​ផែន​ការ ​ហើយ​ធ្វើ​អោយមាន​​ផល​ប៉ះ​ពាល់ ដល់​​សន្តិសុខ ស្បៀង​​ដែលជា​​ហេតុ​ធ្វើ​អោយ​​ប្រជាពល​រដ្ឋ​​កម្ពុជា ជួប​នូវ​​ភាព​ក្រីក្រ​។​    ​លោកទេស​រដ្ឋមន្ត្រី​​បាន​លើក​​ឡើងថា ​ឆ្នាំ​​២០១៥  មានការ​ព្រួយ​បារម្ភណ៍​យ៉ាង​ខ្លាំង​​ចំពោះ​​ការប្រែ​ប្រួល​​អាកាស​ធាតុ ដោយ​ក្នុង​នោះ​មាន​​ភ្លៀង​ធ្លាក់​​តិច​ហើយ​​ដាច់​ដោយ​​ដុំៗ ​ហើយ​ធ្វើ អោយ​​ដំណាំ​​ដាំ​ដុះ​​មាន​​សភាព​​ក្រៀម​​ស្វិត ជា​ពិសេស​​នៅ​តាម​​បណ្តា​​ខេត្ត​ជាប់​​ដង​ទន្លេ​​មេគង្គ និង​ខេត្ត​​ដទៃ​ទៀត​។ លោកបន្ត​ថារាជរដ្ឋាភិបាល​​កម្ពុជា​រំពឹងថា និង​ទទួល​បាន​ទិន្ន​ផល​បាន​​ប្រមាណ​៦០​ទៅ ៧០ ភាគរយ​​បើ​សិ​ន​ជា​មាន​​ភ្លៀង​ធ្លាក់​ក្នុង​រយៈ​​១០ ទៅ​២០ ថ្ងៃ​ខាង​មុខនេះ​។

យោងតាមរបាយ​ការណ៍ ស្តីពីសភាព​ការណ៍ បង្កបង្កើន​ផលដំណាំ​ស្រូវ រដូវ​វស្សា​ឆ្នាំ២០១៥ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា យ៉ាងហោច​ណាស់​មាន​ដំណាំ ស្រូវ​ចំនួន ១៨៥ ៤៥១ ហិច​តា ក្នុងនោះ​មាន​សំណាប​ចំនួន ២៥៨២ ហិចតា និងសន្ទូង ស្រូវ​ពង្រោះ ចំនួន ១៨២៨៦៩ ហិចតា ជួប​គ្រោះខ្វះទឹក​ស្រោច​ស្រព។

របាយការណ៍​ដដែលបញ្ជាក់​ទៀតថា ខេត្តដែល​ជួបគ្រោះ​រាំងស្ងួត​នោះ មានខេត្ត​បន្ទាយ​មានជ័យ ប៉ះពាល់​សំណាប ២៦ ហិចតា សន្ទូង​ពង្រោះ ២៦,៥២០​ ហិចតា ខូចខាត​សន្ទូង និង​ពង្រោះ ១,០៥០ ហិចតា បាត់ដំបង ប៉ះ​ពាល់​សន្ទូង​ពង្រោះ​ ៥៦,៧៧៩ ហិចតា ខូចខាត ៧,៨៧៥ ហិចតា កំពង់ចាម ប៉ះពាល់​សំណាប ៨៧​ហិចតា និង​សន្ទូង​ពង្រោះ ៣,៧៥៥​ហិចតា​ មិន​មានការ​ខូច​ខាត​ទេ កំពង់ឆ្នាំង ប៉ះពាល់​សំណាប ៤៨៧ ហិចតា សន្ទូង​ពង្រោះ ២,៩២០​ហិចតា ខូចខាត​សន្ទូង​ពង្រោះ ​៨៨​ហិចតា កំពង់ស្ពឺ​ប៉ះពាល់​១,៧១២​ហិចតា និងសន្ទូង​ពង្រោះ​៣,៨១៣​ហិចតា ខូចខាត​សំណាប ៦៤​ហិចតា កំពង់ធំ​ប៉ះពាល់​សន្ទូង​ពង្រោះ ៤,៣៩០​ហិចតា មិនមាន​ការខូច​ខាតទេ កណ្តាល ប៉ះពាល់​២៤៥​ហិចតា និង​សន្ទូង​ពង្រោះ ១,១៧៥​ហិចតា មិន​មានការ​ខូចខាត ភ្នំពេញ ប៉ះពាល់​សន្ទូង​ពង្រោះ​១៧០​ហិចតា តែមិន​មានការ​ខូចខាត ព្រៃវែង ប៉ះពាល់​សំណាប​១៥​ហិចតា និង​សន្ទូង​ពង្រោះ ២,៥១៣ហិចតា មិនមានការខូចខាត ពោធិ៍សាត់ ប៉ះពាល់ សន្ទូងពង្រោះ ២៤,៣៨៧ ហិចតា ខូចខាត១៦៣ហិចតា ស្វាយរៀង ប៉ះពាល់សន្ទូងពង្រោះ ៥,៥២៥ហិកតា មិនមានការខូចខាត តាកែវ ប៉ះពាល់​សំណាប១០​ហិចតា និង​សន្ទូង​ពង្រោះ ៨,២៨០​ហិចតា មិន​មានការ​ខូចខាតប៉ះ​ពាល់សន្ទូង​ពង្រោះ ឧត្ត​មានជ័យ ១,៦៤២​ហិចតា មិនមាន​ការខូច​ខាត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៥  

Google Analytics Alternative