គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃទី១៥ កញ្ញា ស្លាប់​៦នាក់ និង​របួស​ធ្ងន់ស្រាល​១៩នាក់

យោងតាម​របាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការនគរបាល​ជាតិ បានឲ្យ​ដឹងថា ​គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​​១០​លើក យប់​៨​​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៦​​នាក់​ (​ប្រុស​) អ្នក​របួស​ធ្ងន់​១០​​នាក់ ​(​ស្រី​២​នាក់​) និង​របួស​ស្រាល​៩​​នាក់​ (​ស្រី​ម្នាក់​)​។​

2របាយការណ៍បាន​បន្តថា ក្នុង​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​១០​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​១៦​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១១​​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ ​រថយន្ត​ធុន​​ធំ​១​គ្រឿង​ ​និង​​យាន​ផ្សេងៗ​១​​គ្រឿង​ ។  ​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៣​លើក​  ​ប្រជែង​​គ្រោះថ្នាក់​​២​លើក​ ស្រវឹង​​៣​លើក​  បត់​គ្រោះ​ថ្នាក់​២​​លើក និង​មិន​​ប្រកាន់​​ស្តាំ​១​លើក ក្នុងនោះ​​អ្នក​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន​១៦​នាក់​​(​យប់​) ។​

នៅថ្ងៃដដែលនោះដែរ មានរថ​យន្ត​​ពិន័យ​​សរុប​ ចំនួន​​៨៩៥​​គ្រឿង (​រថយន្ត​​ធំ​២៨១​​គ្រឿង​) ស្មើ​នឹង​​៨៩៥​​ករណី​  ល្មើស​​ក្រដាស​​ស្នាម​មាន​​៦៣៣ គ្រឿង ស្មើនឹង​​៦៣៣​​ករណី​  ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​ ២៦២ គ្រឿង​ស្មើ​នឹង​២៦២​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​ ចំនួន ១,៤២៨​​គ្រឿង ៕​

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស កាល​ពី​​ថ្ងៃទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​​២០១៥​ បានកើត​ឡើង ចំនួន​១៤លើក​បណ្តាល​ឲ្យមនុស្ស​៩នាក់​បានស្លាប់ រងរបួស​ធ្ងន់១៥​នាក់ និង៤នាក់​រងរបួស​ស្រាល ។ ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង ១៤លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប ២៣​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៥​គ្រឿង​ រថយន្ត​​ធុន​តូច​៥​គ្រឿង​ រថយន្តធំ​៣​គ្រឿង ​និង​​ថ្មើរ​ជើង២​នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៥  

Google Analytics Alternative