ក្រសួងការងារ បើក​វេទិកា​ផ្សព្វផ្សាយ​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ​ដល់សិស្សជាប់ ឬធ្លាក់បាក់ឌុប

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នឹងបើក​វេទិកា​ផ្សព្វផ្សាយ​អំពីវិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈ ដល់​សិស្សានុ​សិស្ស ដែលបាន​ប្រឡង​ជាប់ ឬធ្លាក់សញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំសិក្សា​២០១៤-​២០១៥ និងឆ្នាំ​សិក្សា​កន្លង​ទៅ សិស្សបាន​បញ្ចប់​ការសិក្សា​ត្រឹមថ្នាក់​ទី៩ អាណា​ព្យាបាល និងស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែលនឹង​ប្រព្រឹត្ត​នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៥ នៅសាល​មហោ​ស្រព​កោះ​ពេជ្រ។

1យោងសេចក្តីប្រកាសពត៌​មាន របស់​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ កាលពី​ថ្ងៃទី១៥ កញ្ញា បានឲ្យ​ដឹង​ថា វេទិកា​នេះមាន​សារៈសំខាន់​ណាស់សំរាប់​សិស្សានុ​សិស្ស​បានយល់​ដឹងពី​ជំនាញ​ដែលទីផ្សារ​ការងារ​ត្រូវការ​បច្ចុប្បន្ន​និង​ទៅ​អនាគត ដើម្បីជា​មូលដ្ឋាន​គ្រឹះក្នុង​ការសំរេច​ចិត្តជ្រើស​រើសមុខ​ជំនាញ​មកសិក្សា។ លើសពី​នេះទៀត​ក្នុងឱកាស​នោះបើក​វេទិកា​នោះដែរគ្រឹះ​ស្ថានអប់រំ​បណ្ដុះ​បណ្តាល បច្ចេក​ទេស និងវិជ្ជាជីវៈ​ទាំងអស់​ក្រោមឱវាទ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ នឹងធ្វើ​ការណែ​នាំបង្ហាញ​លើជំនាញ​បច្ចេកទេស​ដែលគ្រឹះ​ស្ថាននីមួយៗ​កំពុង​អនុវត្ត និងភាព​ជោគ​ជ័យនាពេល​កន្លងមកដល់​អ្នកចូលរួម​ទាំងអស់​ព្រមទាំង​ទទួលចុះ​ឈ្មោះស្នើ​សុំអាហារូប​ករណ៍​ផងដែរ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មា​ន​​របស់​​ក្រសួង​​អប់រំ​​បាន​ឲ្យ​​ដឹង​ថា បេក្ខជន​​ប្រឡង​​ជាប់​​សម័យ​​ប្រឡង​​ឆ្នាំ​​២០១៥​​នេះ​ មាន​​ចំនួន​​៤៦៥៦០​​នាក់​​ត្រូវជា​​៥៥,៨​៨​ភាគរយ​ នៃ​បេក្ខជន​​វត្តមា​ន​​ចំនួន ​៨៣៣២៥​ នាក់ ក្នុងនោះ​មាន​បេក្ខជន​​ជាប់​និទ្ទេស​A​ មាន​ចំនួន​​១០៨​នាក់ និទ្ទេស​​B ​មាន​​១០៨៥ និទ្ទេស​​C ៣២៩២ និទ្ទេស​​D ៦០៩៣ និង​​និទ្ទេស ​E ៣៥៩៨២​។  ក្នុងចំណោម​​បេក្ខជន​​ជាប់​ ​និទ្ទេស​A ​ទាំង​១០៨​​នាក់​នោះ ​មកពី​រាជ​ធានី​ភ្នំពេញ​​៤៨​នាក់ សៀមរាប​​១៤នាក់ បាត់ដំបង​​៧នាក់ ​ត្បូងឃ្មុំ​​និង​តាកែវ​​៦​នាក់​ក្នុង​​១​ខេត្ត ខេត្ត​កណ្ដាល និង​​កំពង់ចាម​​៥​នាក់​​ក្នុង​១​ខេត្ត កំពត​​៤​នាក់​ ព្រះវិហារ កំពង់ធំ បន្ទាយ​មានជ័យ ក្រចេះ និង​ព្រះសីហនុ​​២​នាក់​​ក្នុង​១​ខេត្ត ហើយ​កំពង់​ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង​១​ខេត្ត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៥  

Google Analytics Alternative