ទូតឥណ្ឌូនេស៊ី សុំឲ្យក្រសួងសុខាភិបាលកម្ពុជា គាំទ្រគម្រោងចំនួន២

ឯកអគ្គរដ្ឋ​ទូតឥណ្ឌូ​នេស៊ី ប្រចាំ​កម្ពុជា​លោក Pitono Purnomo​ ក្នុងការ​បង្កើត​​មនី្ទរ​នៅក្នុង​ប្រទេស​កម្ពុជា និង​បញ្ជូន​មន្រី្ត​បុគ្គលិក​សុខា​ភិបាល​នៅកម្ពុជា ទៅ​​បណ្តុះ​​បណ្តាល​បន្ថែម​នៅប្រទេស​ឥណ្ឌូ​នេស៊ី។

1ក្នុងជំនួបពិភាក្សាការ​ងារ​ជាមួយ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋ​មន្រី្ត​ក្រសួ​ង​​សុខា​​ភិបាល​កាលពី​ល្ងាចថ្ងៃ​ទី ១៤ ខែកញ្ញា លោក​ពីតូណូ ពូណូម៉ូ បាន​ជម្រាប​ជូនបន្ថែម​​ទៀតថា លោកបាន​សុំឲ្យមាន​ការគាំទ្រ ​ក្នុងការ​​ដែល​មាន​ពាណិជ្ជករ​របស់​ឥណ្ឌូនេ​​ស៊ី​មានបំណង​មកបើ​ក​មនី្ទរ​ពេទ្យ​នៅកម្ពុជា ដែលមាន​ស្តង់ដារ​​ទំនើប​​តាម​បែប​​អន្តរជា​តិ​​​​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នៅក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះថា ស៊ី​លំគ្រុប ដែលបច្ចុប្បន្ន​​មនី្ទរនេះ​​មាននៅ​ក្នុងប្រទេស​សឹង្ហបុរី និងភូមា​តែម្ចាស់​មនី្ទរ​ពេទ្យ​​ជាជ​ន​ជាតិ​ឥណ្ឌូ​នេស៊ី ក៏មាន​បំណង​​មកសាង​​សង់​មនី្ទរ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម​​ទៀត​ផងដែរ។ ​

ពិសេសសុំឲ្យមានការ​គាំទ្រ លើ​កិច្ច​សហ​​ប្រតិបតិ្ត​​ការ​​បន្ថែម​ទៀតជា​មួយ​ប្រ​ទេ​ស​​ដែល​ក្រីក្រ ដែល​ក្នុងកិច្ច​សហ​ប្រតិ​បតិ្ត​ការណ៏​នេះ គឺមានអ្នក​ជំនាញការ​​ដែ​ល​មាន​ចំនេះ​ច្រើន ជាមួយ​នឹងការងារ​គាំពារ​មាតា និងទារក លោកចង់​មានការ​​បណ្តុះ​​បណ្តាល​នូវមន្រី្ត បុគ្គលិក​របស់​កម្ពុជា​បន្ថែម នៅក្នុង​វិស័យ​គាំពារមាតា និងទារក នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី។

លោករដ្ឋមន្រី្តវេជ្ជ​បណ្ឌិត​ម៉ម ប៊ុនហេង បានថ្លែង​អំណរគុណ​លោកឯក​​អគ្គ​​រដ្ឋទូត​នូវចំណុច​ទាំង២​ខាង​លើ​នេះ និងសូម​ស្វាគមន៏​ដែលចង់​មកធ្វើការ​រៀបចំ​​មនី្ទរ​ពេទ្យ​ឯកជន​ស៊ីលំគ្រុប នៅក្នុង​រាជធានី​ភ្នំពេញ។ កន្លងមក​កម្ពុជា​ធ្លាប់បាន​​បញ្ជូន​​មន្រី្ត​​បុគ្គលិក​សុខា​ភិបាល ទៅសិក្សា​ក្នុងវគ្គ​គាំពារ​មាតា និងទារក​​នៅ​ឥណ្ឌូ​នេស៊ី​បាន៨​​នាក់​រួច​មកហើយ​និងបញ្ជូន​បន្ថែម​ទៀត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០១៥  

Google Analytics Alternative