ក្រសួងការងារ​ផ្តល់​អាហា​រូប​ករណ៍ ដល់​សិស្ស​ប្រលង​ជាប់​ឬ​ធ្លាក់​បាក់​ឌុប​ឆ្នាំនេះ

ក្រសួងការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជា​ជីវៈ បានផ្តល់​អាហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស ដែល​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា ២០១៤​-២០១៥​ និង​ឆ្នាំ​សិក្សា​កន្លង​ទៅ ក៏ដូច​ជា​សិស្ស​បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី៩ ឲ្យចូល​រៀន​នៅតាម​គ្រឹះ​ស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈ​ចំនួន ២៥ ក្នុង​ឆ្នាំ​សិក្សា​ ២០១៥​-២០១៦​នេះ។

2យោងតាមសេចក្តី​ប្រកាស​ពត៌មាន របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជាជីវៈ ចេញ​ផ្សាយ កាលពី​ថ្ងៃទី១៤ កញ្ញា បានឲ្យដឹង​ថាជំនាញ​សិក្សាដែល​ក្រសួង​ផ្ដល់អាហា​រូបករណ៍​ដល់សិស្សា​នុសិស្ស ដែលបាន​ប្រឡង​ជាប់ ឬធ្លាក់​សញ្ញា​បត្រ​មធ្យម​សិក្សាទុ​តិយ​ភូមិឆ្នាំ​សិក្សា ២០១៤​-២០១៥  និងឆ្នាំ​សិក្សា​កន្លង​ទៅ ក៏ដូច​ជាសិស្ស​បានបញ្ចប់​ការ​សិក្សា​ត្រឹមថ្នាក់​ទី៩ ឲ្យចូល​រៀន​នៅតាម​គ្រឹះ​ស្ថាន​អប់រំ បណ្តុះ​បណ្តាល​បច្ចេក​ទេសនិង​វិជ្ជាជីវៈ​ចំនួន​២៥ ក្នុងឆ្នាំ​សិក្សា​២០១៥​-២០១៦​នេះសុទ្ធ​តែ​ជា​ជំនាញ​ដែល ទីផ្សារ​ការងារ​កំពុង​ត្រូវការនា​ពេល​បច្ចុប្បន្ន ដែលជំនាញ​ទាំងនោះរូម​មាន៖ អគ្គិសនី អេឡិច​ត្រូនិក បរិក្ខារ​ត្រជាក់ មេកានិក រថយន្ត សំណង់ និង​ជំនាញ​វិស្វកម្ម​លោហៈ​ជាដើម។   សេចក្តីប្រកាស​ពត៌មាន​ដដែល​បានបន្ត​ថា​សិស្សា​នុសិស្ស​ដែលមាន​បំណង​ចង់សិក្សា​លើជំនាញ​ទាំងនេះ សូម​ទំនាក់​ទំនង​ដោយផ្ទាល់​ទៅគ្រឹះ​ស្ថានអប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ដូចមាន​ក្នុងតារាង​ជូនភ្ជាប់។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌​មាន​​របស់​​ក្រសួង​​អប់រំ​ បាន​ឲ្យ​​ដឹង​ថា បេក្ខជន​​ប្រឡង​​ជាប់​​សម័យ​​ប្រឡង​​ឆ្នាំ​២០១៥​​នេះ​ មាន​​ចំនួន​​៤៦៥៦០​​នាក់​ត្រូវ​ជា​៥៥,៨​៨​ភាគរយ​ នៃ​បេក្ខជន​​វត្តមាន​​ចំនួន​​៨៣៣២៥​ នាក់ ក្នុងនោះ​មានបេក្ខ​ជន​​ជាប់​​និទ្ទេស​A​ មាន​​ចំនួន​​១០៨​​នាក់ និទ្ទេស​​B​ មាន​​១០៨៥ និទ្ទេស​​C ៣២៩២ និទ្ទេស​​D ៦០៩៣ និង​​និទ្ទេស ​E ៣៥៩៨២​។ ក្នុង​ចំណោម​​បេក្ខជន​ជាប់ ​និទ្ទេស​A​​ទាំង​១០៨​​នាក់​នោះ​ មកពី​រាជ​ធានី​​ភ្នំពេញ​​៤៨​នាក់ សៀមរាប​​១៤នាក់ បាត់ដំបង​​៧នាក់  ​ត្បូងឃ្មុំ​ និង​តាកែវ​​៦​នាក់​​ក្នុង​១​ខេត្ត  ខេត្ត​កណ្ដាល និង​កំពង់ចាម​​៥​នាក់​​ក្នុង​១​ខេត្ត កំពត​៤​​នាក់​ ព្រះវិហារ កំពង់ធំ បន្ទាយ​មានជ័យ ក្រចេះ និង​​ព្រះសីហនុ​​២​នាក់​ក្នុង​​១​ខេត្ត ហើយ​​កំពង់ស្ពឺ ស្វាយរៀង និង​​ប៉ៃលិន ម្នាក់​ក្នុង​​១​ខេត្ត។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative