គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃទី​១៤ កញ្ញា ស្លាប់​៩នាក់ និង​របួស​ធ្ងន់​ស្រាល​១៩នាក់

គ្រោះថ្នាក់​ចរាចរណ៍ នៅ​​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​​១៤ ​ខែ​កញ្ញា​ ឆ្នាំ​​២០១៥ ​បានកើត​ឡើង ចំនួន​១៤​លើក​បណ្តាល​ឲ្យ​មនុស្ស​៩នាក់​បានស្លាប់ រង​របួស​ធ្ងន់​១៥នាក់ និង​៤នាក់​រងរបួស​ស្រាល ។

4យោងតាមរបាយការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១៤​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យាន​យន្ត​​សរុប​២៣​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​១៥​​គ្រឿង​ រថយន្ត​​ធុន​តូច​៥​គ្រឿង​ រថយន្ត​ធំ៣​គ្រឿង ​និង​ថ្មើរ​ជើង​២នាក់​ ហើយ​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​១១​លើក​​ ​ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក និង​​មិន​​គោរព​​សិទ្ធិ១​​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន​​១៩​នាក់​​ (​យប់​​១១​នាក់​) ។​

ជាមួយគ្នានេះដែរនៅ ថ្ងៃ​ទី១៤ ខែ​កញ្ញា នេះ​នគរ​បាល​ចរា​ចរណ៍ បាន​ធ្វើការ​ផាក​ពិន័យ​រថយន្ត ​សរុប​​ចំនួន​៨៥៨​​គ្រឿង​ (​រថ​យន្ត​​ធំ​២៧០​​គ្រឿង​) ស្មើ​នឹង​៨៧៧​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​៥៦៥​គ្រឿង ស្មើនឹង​​៥៧២​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស២៩៣ គ្រឿង​ស្មើ​នឹង៣០៥​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៧៥៩​​គ្រឿង ៕

ចំណែកគ្រោះថ្នាក់​​​ចរា​ចរណ៍ នៅ​​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៣ ​ខែកញ្ញា​ ឆ្នាំ​​២០១៥ ​បាន​កើត​ឡើង​ចំនួន​១០​លើក​​បណ្តាល​ឲ្យ​មនុស្ស​២នាក់​បានស្លាប់ ៧នាក់​រង​របួស​ធ្ងន់ និង​១៣​នាក់​រងរបួស​ស្រាល ។ ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១០​លើក​​នេះ​ បាន​​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​២១​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​៨​គ្រឿង​ រថយន្ត​ធំ៣​គ្រឿង យាន​ផ្សេងៗ​១គ្រឿង ​និង​ថ្មើរ​ជើង​២នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative