ទូកុងតឺន័រ​នៅផែ​ព្រះសីហនុ​ប៉ើង​គលើគ្នា​យ៉ាង​រន្ធត់​ដោយ​សារ​ភ្លៀង​លាយ​ព្យុះ

នៅក្នុងខេត្ត​ព្រះសីហនុ បានទទួល​រងនូវ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង លាយ​ឡំនឹង​កូនព្យុះ ដែល​ធ្វើឲ្យ​ទូកុង​តឺន័រ​ក្នុងកំពង់​ផែនេះ ​យ៉ាង​ហោច​ជាង៦០ទូ បានប៉ើង​គលើគ្នា គួររន្ធត់​បំផុត។ លើសពី​នេះភ្លៀង​លាយ ព្យុះនេះ​បានធ្វើ​ឲ្យខូច​ខាតនូវ​ការិយា​ល័យ​កំពង់ផែ អស់មួយ​ចំនួន​ផងដែរ។

3តាមសេចក្តីរាយការណ៍​ពីខេត្ត​ព្រះសីហនុ បានឲ្យ​ដឹងថា ភ្ញៀង​ព្យុះនេះ​បានកើត​ឡើងកាល​ពីព្រឹក​ថ្ងៃទី១៥ ខែ​កញ្ញា នេះ​ ហើយ​រហូត​មកដល់​ម៉ោង ១២ថ្ងៃ​ត្រង់នេះ ភ្លៀង​លាយ​ព្យុះកំពុង​តែបន្ត​វាយ​ប្រហារ ក្រុង​ព្រះសីហនុ​នៅឡើយ ហើយ​មិនទាន់​មានការ​បញ្ជាក់​ថា ភ្លៀង​លាយព្យុះ​នេះ បានធ្វើខូច​ខាតទ្រព្យ​សម្បត្តិ និង​គ្រោះ​ថ្នាក់ដល់​ប្រជាពល​រដ្ឋ​ប៉ុន្មាន​នោះទេ។

សូមបញ្ជាក់ថា  ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូន​ដំណឹង​ជាបន្ទាន់​មួយ ដោយ​ប្រកាស​ឲ្យបង​ប្អូន​ប្រជានេ​សាទ​សមុទ្រ និងអ្នក​ធ្វើដំណើរ​ទេស​ចរតាម​សមុទ្រ សូមផ្អាក​សកម្មភាព ចាប់ពី​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ ​២០១៥ នេះ​ដោយសារ​តែខេត្ត​មួយចំនួន រួមមាន​រាជធានី​ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងសៀមរាប​ត្រូវ​រងនូវ ឥទ្ធិពល​នៃព្យុះ​មួយមក​ពីប្រទេស​វៀតណាម ដែលនាំ​ឲ្យកម្ពុជា មាន​ពពក​ច្រើន​ដេរដាស មានភ្លៀង​បន្ត​ធ្លាក់​ច្រើន នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ជាពិសេស​ចាប់ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៥។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative