បេក្ខជនជាប់បាក់​ឌុបឆ្នាំ​នេះ អាច​ទៅដក​យកវិញ្ញា​បន​បត្រ​បណ្ដោះ​អាសន្ន នៅតាម​សាលា​រៀងៗខ្លួន

យោងតាមទំព័រ​ហ្វេប៊ុក របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បានឲ្យ​ដឹងថា​បេក្ខជន​ទើប​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ សម័យ​ប្រឡង ២៤ សីហា ២០១៥ អាចទៅ​ដក​យក​វិញ្ញាបន បត្រ​បណ្ដោះ​អាសន្ន​នៅតាម​សាលា​រៀងៗ​ខ្លួន​ចាប់​ពីថ្ងៃទី ២១ ខែ​កញ្ញា ឆ្នាំ​២០១៥ ។

1យោង​តាម​​សេចក្ដី​ប្រកាស​ព័ត៌​មាន​​របស់​​ក្រសួង​​អប់រំ ​បាន​ឲ្យ​​ដឹង​ថា បេក្ខជន​​ប្រឡង​​ជាប់​​សម័យ​​ប្រឡង​​ឆ្នាំ​​២០១៥​ នេះ​​មាន​​ចំនួន​​៤៦៥៦០​​នាក់ ​ត្រូវជា​​៥៥,៨​៨​ភាគរយ ​នៃ​បេក្ខជន​​វត្តមាន​​ចំនួន​​៨៣៣២៥​ នាក់ ក្នុងនោះ​មាន​បេក្ខជន​​ជាប់​​និទ្ទេស​A ​មាន​​ចំនួន​​១០៨​​នាក់ និទ្ទេស​​B ​មាន​​១០៨៥  និទ្ទេស​C ៣២៩២ និទ្ទេស​​D ៦០៩៣ និង​​និទ្ទេស ​E ៣៥៩៨២​។ ក្នុង​ចំណោម​​បេក្ខជន​​ជាប់ ​និទ្ទេស​​A​ទាំង​​១០៨​​នាក់ ​នោះ​មក​ពី​រាជធានី​​ភ្នំពេញ​​៤៨​​នាក់ សៀមរាប​​១៤នាក់ បាត់ដំបង​​៧នាក់ ​ត្បូងឃ្មុំ​ និង​​តាកែវ​៦​​នាក់​​ក្នុង​១​ខេត្ត  ខេត្ត​កណ្ដាល និង​​កំពង់ចាម​៥​នាក់​​ក្នុង​១​​ខេត្ត កំពត​៤​នាក់​ ព្រះវិហារ កំពង់ធំ បន្ទាយ​មានជ័យ ក្រចេះ និង​ព្រះសីហនុ​​២​នាក់​ក្នុង​​១​ខេត្ត ហើយ​​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង​​១​ខេត្ត។

ក្រសួងអប់រំ​យុវជន និងកីឡា បានធ្វើការ​ប្រកាសថា ប្រសិន​បើ​បេក្ខជន មាតា​បិតា អ្នក​អាណា​ព្យាបាល​ឬអ្នក​ពាក់ព័ន្ធ​ដែលមិន​ពេញចិត្ត​នឹងលទ្ធផល​ប្រលង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិឬបាក់​ឌុបនៅ​ឆ្នាំនេះ​អាចមាន​សិទ្ធិប្ដឹង​តវ៉ាក្នុង​រយៈពេល​៣០ ថ្ងៃ ចាប់ពីថ្ងៃ​ប្រកាស​លទ្ធផល ប្រឡង នេះ​តទៅ។ ក្នុងករណី​មិនពេញ​ចិត្តនឹង​លទ្ធផល​ប្រលង​នេះបេក្ខជន មាតា​បិតា អ្នក​អាណា​ព្យាបាល ឬអ្នកពាក់ព័ន្ធដែលមិនពេញចិត្តនឹងលទ្ធផល នៃការប្រឡង មានសិទ្ធិប្ដឹងតវ៉ាក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃចាប់ពីថ្ងៃប្រកាសលទ្ធផល​ប្រឡង។ ដោយអ្នក​ប្ដឹងតវ៉ា​ត្រូវ​សរសេរ​ជា លាយ​លក្ខណ៍ អក្សរ​ត្រឹមត្រូវ មាន​ភស្តុតាង មាន​ឈ្មោះ មុខរបរ អាសយដ្ឋាន​ច្បាស់លាស់ និងមានការ ទទួលខុស ត្រូវចំពោះ​មុខច្បាប់​ជាធរមាន។

ក្នុងករណីមានពាក្យ​បណ្ដឹង ឬពិនិត្យ​ឃើញថា ការប្រឡង​មានភាព​មិន ប្រក្រតី​លើកិច្ច​ការ​របស់ បេក្ខជន និងលើ​ការ​អនុវត្ត​ភារកិច្ច​របស់​គណៈ​មេប្រយោគ និងគណៈ​កម្មការ​ផ្សេងៗ ក្រសួង​ត្រូវ​បង្កើត គណៈ​កម្មការ​កោសល្យ​វិច័យ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative