ណាហ្គាវើលបេះដូង​សប្បុរស ឧបត្ថម្ភ​អង្ករ​មួយ​តោន​ដល់កុមារ​កំព្រា និង​ស្រ្តី​មេម៉ាយ

ក្នុងការចូលរួម​ចំណែក​ក្នុងការ​ជួយ​ពង្រឹង​ល័ក្ខខ័ណ្ឌ​នៃការ​រស់នៅ​របស់​កុមារ​កំព្រា និង​ស្រ្តី​មេម៉ាយ ក្រុម​ណាហ្គា​វើល​​បេះ​ដូង​សប្បុរស បាន​ឧបត្ថម្ភ​អង្ករ​ចំនួន១​តោនទៅដល់​ស្រ្តី​មេម៉ាយ និង​កុមារ​កំព្រា​នៅក្នុង​អង្គការ​ខេមរា និង​តំលៃ​ស្រ្តី ក្នុង​ខណ្ឌ​ឬស្សីកែវ និង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

5លោក​ James Ma នាយក​ផ្នែកទំនាក់​ទំនង​បុគ្គលិក និងការងារ​សង្គម​​ណាហ្គាវើល​ បានមាន​ប្រសាសន៍​​ថាអស់រយៈពេល​ ២០​ឆ្នាំតាំង​ពីការ​កកើត​ក្រុមហ៊ុន​មក ណាហ្គាវើល​បាននឹង​បន្តគាំ​ទ្រសេដ្ឋកិច្ច និង​សកម្មភាព​សង្គម​នៅកំរិត​ជាតិ និង​សហគមន៍។ ការឧបត្ថម្ភ​អង្ករ គឺជាផ្នែក​មួយនៃ​ការចូល​រួមណែក​របស់យើង​ក្នុងការជួយ​ពង្រឹង​ល័ក្ខខ័ណ្ឌ​នៃការរស់​នៅរបស់​ស្រ្តី​មេម៉ាយ​ និង​កុមារ​កំព្រា​នៅក្នុង​ប្រទេស​កម្ពុជា។  លោកបាន​បន្តថា​បន្ថែម​ពីលើនេះ​ទៀត ការឧបត្ថម្ភ​អង្ករ​នឹងធ្វើ​ស្រ្តី​មេម៉ាយ និង​កុមារ​កំព្រា​ទាំងនោះ​មានអរម្មណ៍​ថាពួក​គេមិន​រស់នៅ​ឯកកោ​ក្នុងការ​ប្រឈម​មុខទៅ និងសេចក្តី​លំបាក​ក្នុងឆាក​ជីវិត ហើយ​ពួកយើង​តែងតែ​យកចិត្ត​ទុកដាក់ និង​ស្រឡាញ់​ពួកគេ។

លោក James Ma «តាមរយៈ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​យើង យើងបាន​ធ្វើឲ្យមាន​ភាពល្អ​ប្រសើរ​មួយនៅ​ក្នុងជីវិត​រស់​នៅ​របស់​មនុស្ស​មួយចំនួន​ដែលមាន​សំណាង​តិច។  តាមរយៈ​ការ​ឧបត្ថម្ភ​អង្ករ​នេះ យើង​សង្ឃឹម​ថាវានឹង​ជួយកាត់​បន្ថយ​នូវបញ្ហា​នៃការ​ខ្វះខាត​ស្បៀង​អាហារ​ដែលគ្រួសារ​ទាំងបាន​ជួយប្រទះ»។

លោកស្រី កុយ ផល្លាន្នី នាយិកា​ប្រតិបត្តិ​នៃអង្គ​ការ​ខេមរា​មានប្រសាសន៍​ថា  «យើង​សូមថ្លែង​អំណរ​គុណ​ដល់ណា​ហ្គាវើល​បេះដូង​សប្បុរស ដែលបាន​នឹងកំពុង​ឧបត្ថម្ភ​អង្ករ​ទៅដល់​ស្រ្តី​មេម៉ាយ និង​កុមារ​កំព្រា។ បន្ថែម​ពីលើនេះ​ទៀត​ បុគ្គលិក​ណាហ្គា​វើល បានលើក​ទឹកចិត្ត​ពួកគេ​ឲ្យរស់​នៅដោយ​សុទិដ្ឋិ​និយម​ផងដែរ។ ស្រ្តីមេម៉ាយ​ និងកុមារ​កំព្រា​ទាំងនោះ​ដែលបាន​ទទួល​អង្ករ​ពីណាហ្គា​វើល​បេះដូង​សប្បុរស​គឺសុទ្ធតែ​ជាអ្នក​ក្រីក្រ។ ពេលខ្លះ​ពួកគេមិន​មានអាហារ​ញាំគ្រប់​គ្រាន់ទេ ជាពិសេស​នៅ​រដូវភ្លៀង។ សំណាង​ល្អ​ណាហ្គាវើល​បេះដូង​សប្បុរស​បានមក និងបាន​ឧបត្ថម្ភ​អង្ករ​ដល់ពួកគេ។  ក្រុមហ៊ុន​ណាហ្គាវើល​តែង​តែចូលរួម​ចំណែក​ជាវិជ្ជ​មាន​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សហគមន៍​របស់​ប្រទេស​កម្ពុជា។ យើង​សង្ឃឹម​ថា​ ណាហ្គា​វើល​បេះ​ដូង​សប្បុរស នៅតែ​បន្តការ​គាំទ្រ​របស់​ខ្លួនដល់​កុមារ​កំព្រា និង​ស្រ្តី​មេម៉ាយ។ យើងសូម​ថ្លែងអំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់ក្រុម​ហ៊ុនណា​ហ្គាវើល និងសូម​ជូនពរ​ឲ្យបុគ្គលិក​ណាហ្គាវើល​ទាំងអស់​ទទួល​បានជោគ​ជ័យ​ក្នុង​អាជីវកម្ម»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative