លោកស្រីហ៊ុន ម៉ាណា ប្រគល់​ថវិកា​ចំនួន​១លាន​ដុល្លារ ជួយ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា

ក្នុងគោលដៅ​ជួយ​សម្រាល​ការលំបាក​របស់​មន្ទីរ​ពេទ្យ លោក​ស្រីហ៊ុន ម៉ា​ណា អគ្គ​នាយិកា​ស្ថានីយ៍​វិទ្យុ និង​ទូរ​ទស្សន៍​បាយ័ន​ព្រមទាំង​ជាប្រធាន​មូលនិធិ​បាយ័ន បាន​ប្រគល់​ថវិកា​ចំនួន១​លាន​ដុល្លារ ដល់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា។

9898លោកស្រី ហ៊ុន ម៉ាណា និង​ក្រុម​ការងារ បាន​ប្រគល់​ថវិកា​ជូន​មន្ទីរ​ពេទ្យ​គន្ឋ​​បុប្ឆា នាព្រឹក​ថ្ងៃទី​១៥ ​កញ្ញា នេះ​ដោយ​មានការ​ចូលរួម​ស្វាគមន៍ និង​ទទួល​ផ្ទាល់​ពីលោ​ក​វេជ្ជ​បណ្ឌិត Beat ​Richner​ ស្ថាបនិក និង​ជានាយក​មូលនិធិ​គន្ឋ​បុប្ឆា។

លោកស្រី ហ៊ុន ម៉ាណា បានថ្លែង​ក្នុងទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​​លោ​ក​ស្រី​ថា “នេះជា​មូលនិធិ​ឆ្នាំទី៣​របស់​សប្បុរស​ជន ក្នុងនាមខ្ញុំ​ជាប្រធាន​មូលនិធិ​ជំនួ​ស​មុខឲ្យ​សប្បុរស​ជនពិតជា​សប្បាយ​រីករាយ​ណាស់”។

លោកវេជ្ជបណ្ឌិត Beat Richner នាយក​ និង​ស្ថាបនិក​មូលនិធិ​គន្ឋ​បុប្ឆា បាន​ថ្លែង​អំណរ​គុណ​ដល់​លោ​កស្រី ហ៊ុន ម៉ាណា​ ដែល​បានបរិច្ចាក​ថវិកា​ជាបន្ត​បន្ទាប់​ ដើម្បី​ជួយសម្រាល​ការលំបាក​របស់​មន្ទីរ​ពេទ្យ​នេះ ស្រប​ពេលចំនួន​កុមារ​កើតជំងឺ​​បា​ន​​កើន​ទ្បើង​ជាបន្ត​បន្ទាប់ ដោយសារ​ហេដ្ឋារ​ចនាសម្ព័ន្ឋ​របស់​រដ្ឋា​ភិបាល​កាន់តែ​មា​ន​ភាព​ល្អប្រ​សើរ ទើបធ្វើ​ឲ្យប្រជា​ពល​រដ្ឋធ្វើ​ដំណើរ​ការ​ងារស្រួល​មកកាន់​មន្ទីរ​ពេទ្យ។ ​លោ​ក​ប៉ាន់​ប្រមាណ​ថា ឆ្នាំ២០១៥​នេះមន្ទីរ​ពេទ្យ​ត្រូវ​ចំណាយ​ថវិកា​ក្នុងការ​ពិនិត្យ​និង​ព្យាបាល​កុមារ​កម្ពុជា​ជាង៤៣​លានដុល្លារ​អាមេរិក។

កាលពីពេលថ្មីៗ​នេះ ប្រមុខរដ្ឋា​ភិបាល​កម្ពុជា តាមរយៈ​លោក​បណ្ឌិត ​អូន ព័ន្ឋ​មុនីរត័្ន ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ បាន​សម្រេ​ច​បង្កើន​ចំណែក​​ថវិកា​​ចំនួន​​២លាន​ដុល្លារ បន្ថែម​ទៀតដល់​មន្ទីរ​ពេទ្យនេះ​នៅឆ្នាំ​២០១៥ និងគ្រោង​បង្កើន​ចំនួន៣​លាន​ដុល្លា​រ​នៅឆ្នាំ​២០១៦ ដែលធ្វើ​ឲ្យថវិកា​របស់រដ្ឋា​ភិបាល​ជួយដល់​មន្ទីរ​ពេទ្យ​នេះ​កើន​ទ្បើង​ដល់៦.៥លាន​ដុល្លារ ក្នុងមួយ​ឆ្នាំ​។

 សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative