ក្រសួងការងារ បើក​វគ្គ​បណ្តុះ​បណ្តាល ស្តីពី​ភាព​ជាអ្នក​ដឹកនាំ​បែប​ផ្លាស់​ប្តូរ​ទំរង់​ដល់មន្ត្រី​អធិការកិច្ច

ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានបើ​ក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី «CoOperacy» ភាព​ជាអ្នក​ដឹកនាំ​បែប​ផ្លាស់​ប្តូរ​ទំរង់​ដល់ក្រុម​ការងារ​អធិការ​កិច្ច ដើម្បី​ឲ្យពួក​គេមាន​ចេះធ្វើ​ផែនការ​ការតំរង់​ទីស​មាន​ចក្ខុ​វិស័យ និងការ​គ្រប់គ្រង និង​ដោះ​ស្រាយទំនាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​មានភាពជា​អ្នក​ដឹក​នាំ។

2វគ្គបណ្តុះបណ្តាល​នេះ មានរយៈ​ពេល៤​ថ្ងៃ គឺចាប់​ពីថ្ងៃទី​១៤ ដល់ថ្ងៃ​ទី១៧ កញ្ញា ឆ្នាំ​២០១៥ ក្រោម​អធិប​តីភាព​លោក ពេជ្រសោភ័ណ រដ្ឋ​លេខា​ធិការ​ក្រសួង​ការងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោក ពេជ្រ សោភ័ណ បាន​មាន​ប្រសាសន៍​ថា វគ្គ​បណ្តុះ​​បណ្តាល​នេះ ធ្វើឡើង​ក្នុងគោល​បំណងដើម្បី​ចូលរួម​ចំណែក​ចែក​រំលែក នូវបទពិ​សោធន៍​ចំណេះ​ដឹង និងវិធីសាស្ត្រ​ផ្សេងៗ ក្នុងគោល​បំណង​ជួយឲ្យសិក្ខា​កាមទាំងអស់​ពិសេសផ្តោត​សំខាន់​លើក្រុមការងារ​អធិការកិច្ច​ការងារ​ទាំង២៤​ក្រុម ដែលជាអ្នក​ចុះធ្វើការ​អនុវត្តផ្ទាល់​នៅតាមរោងចក្រ​សហគ្រាស​គ្រឹះ​ស្ថាន​​តាម​រយៈការ​ពង្រឹង​ជំនាញ​ចិត្តសាស្ត្រ សង្គម បរិស្ថាន ការផ្លាស់ប្តូរ​ផ្នត់គំនិត ជំនឿ​និងការជំរុញ​ទឹកចិត្ត​ផ្ទាល់ខ្លួន​ឲ្យចេះ​ធ្វើផែន​ការ​ការតំរង់​ទឹស​មាន​ចក្ខុវិស័យ​និងការគ្រប់​គ្រងដោះ​ស្រាយ​ទំនាស់ប្រកប​ដោយប្រសិទ្ធ​ភាពមាន ភាពជា​អ្នកដឹកនាំ ។

លោកបានបន្តថា ម្យ៉ាងទៀត​ចំពោះ​ថ្នាក់​ដឹកនាំ និងប្រធាន​អង្គភាព​នានា​ចំណុះ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក៏គួរតែយល់​ដឹងបន្ថែម ពីជំនាញទាំង​នេះផងដែរ​ព្រោះថាចំណេះ​ដឹងទាំងនេះ វាមិនមែ​ន​មានប្រយោជន៍​សំរាប់តែ​នៅក្នុងអង្គ​ភាព​ការងា​រ​របស់ខ្លួនទេ ប៉ុន្តែវាក៏មាន​ប្រយោជន៍​សំរាប់សង្គម គ្រួសារផ្ទាល់ និងសង្គម​ជាតិទាំង​មូលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក​រដ្ឋ​លេខាធិការ​ទទួល​ស្គាល់ថា មានមន្ត្រី​អធិការ​កិច្ចមួយ​ចំនួន​សមត្ថភាព​របស់​ពួកគាត់​នៅមាន​កំរិតនៅឡើយ​ព្រោះថា វាជាភារកិច្ច​ថ្មីដែលមាន​ចែងក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងឆ្នាំ​២០១៣­‑​២០១៨ និងជាការ ​ងារ​កំណែទំ​រង់ថ្មី របស់រាជ​រដ្ឋាភិបាល តាមរយៈ​ក្រសួងការ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

លោក ពេជ្រ សោភ័ណ បានបន្ថែម​ថា «ទឹសដៅបន្ត​ដើម្បីកែ​ប្រែនូវចំណុច​អវិជ្ជមាន និងអសកម្ម​មួយចំនួន​ដែលជា​បញ្ហា​ប្រឈម​សំរាប់ក្រុមអធិការកិច្ច​តែមួយ វគ្គបណ្តុះ​បណ្តាល​អំពី «CoOperacy» ភាពជាអ្នកដឹក​នាំបែបផ្លាស់​ប្តូរទំរង់ពិត ជាមានសារៈ​សំខាន់ និងមានភាពចាំ​បាច់ខ្លាំងណាស់​ដល់មន្ត្រី​អធិការកិច្ច​តែមួយទាំងអស់ និងថ្នាក់ដឹកនាំ​នៅតាមអង្គភាព​នានា​ចំណុះ​ក្រសួង»។

លោកបានរំពឹងថា តាមរយៈ​វគ្គបណ្តុះ​បណ្តាលនេះ​សិក្ខាកាម​ទាំងអស់​នឹងទទួលបាន​អត្ថ​ប្រយោជន៍ ដូចជា​ការ​ធ្វើផែន​ការកំណត់ទឹស​ដៅតាមរយៈ​កំណត់ទស្សន​វិស័យ​​បេសកកម្ម​​យុទ្ធសាស្ត្រ និង​គោល​ការណ៍។  ការតំរង់​ទីសធ្វើ​ឲ្យការតំរង់​ទីស មានទីស​ដៅរួមមួយតាម​រយៈការសំរប​សំរួល និងប្រាស្រ័យទាក់​ទងប្រកប​ដោយប្រសិទ្ធ​ភាព និងពង្រឹង​អំណាច​មនុស្ស​ដោយ​ជំរុញលើក​ទឹកចិត្តកសាង​សមត្ថភាព និងចំណេះ​ជំនាញ​របស់ពួក​គេពីខាង​ក្នុងព្រម​ទាំងដោះ​ស្រាយទំនាស់​ការពារ​ការខ្ជះខ្ជាយ​ពេលវេលា​ថាមពល និងថវិកា។

លោករដ្ឋលេខាធិការបាន​មានប្រសាសន៍​ថា «ខ្ញុំពិតជាមាន​មោទនភាព និងសុទិដ្ឋិ​និយម ថាការ​ចូលរួមយ៉ាង​សកម្ម​របស់​មន្ត្រី​រាជការនៃ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងមន្ត្រី​ក្រុមរអធិការ​កិច្ចការងារ​តែមួយ គឺពិតជា​បានចូល​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​សមត្ថភាព​ដ​ល់មន្ត្រីរាជ​ការ ដើម្បីបំពេញ​ភារកិច្ច​ដល់ក្រសួង​ឲ្យទទួល​បានលទ្ធផល​ល្អជាទី​មោទនៈ»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative