គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃទី​១៣ កញ្ញា ស្លាប់​២នាក់ និង​រង​របួស​ធ្ងន់​ស្រាល​២០​នាក់

យោងតាមរបាយការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹងថា គ្រោះ​ថ្នាក់​​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ​​២០១៥​ បានកើត​ឡើង ចំនួន​១០​លើក ​បណ្តាល​ឲ្យមនុស្ស​២នាក់​បាន​ស្លាប់​ ៧​នាក់​រង​របួសធ្ងន់ និង១៣​នាក់រង​របួស​ស្រាល ។

3ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀតថា ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង ១០​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​២១​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​៨​គ្រឿង​ រថយន្ត​ធំ៣​គ្រឿង យានផ្សេង​ៗ១​គ្រឿង ​និង​ថ្មើរ​ជើង​២នាក់​​ ហើយមូល​​ហេតុដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​២​លើក​ ​ប្រជែង​​គ្រោះ​ថ្នាក់​​៤​លើក​ មិន​ប្រកាន់​ស្តាំ​ ២​លើក បត់គ្រោះ​ថ្នាក់១​លើក និង​មិន​គោរព​​សិទ្ធិ១​​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១៣​នាក់​ (​យប់​​៤​នាក់​) ។​

ជាមួយគ្នានេះដែរ នៅថ្ងៃ​ទី១៣ ខែ​កញ្ញា នោះ​នគរ​បាល​ចរា​ចរណ៍ បាន​ធ្វើ​ការផាក​ពិន័យរថ​យន្ត ​សរុប​​ចំនួន​៧៤០​​គ្រឿង​ (​រថយន្ត​​ធំ​១៨០​​គ្រឿង​) ស្មើ​នឹ​ង​៧៤០​​ករណី​ ល្មើស​ក្រដាស​​ស្នាម​មាន​៥៦៣គ្រឿង ស្មើនឹង​​៥៦៣ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​១៧៧ គ្រឿង​​ស្មើនឹង​១៧៧​​ករណី ដោយឡែក​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​​សរុប​​ចំនួន ១,៦៣៨​​គ្រឿង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative