ថ្នាក់ដឹកនាំ​មន្ទីរ​ពេទ្យ​រុស្ស៊ី គាំ​ទ្រ​សម្តេច​ហ៊ុន សែន អំពី​បញ្ហា​ព្រំដែន​កម្ពុជា វៀត​ណាម

ថ្នាក់ដឹកនាំ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត (ពេទ្យ​រុស្ស៊ី) បាន​សម្តែង​ការគាំ​ទ្រ​ចំពោះ​​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​អំពី​បញ្ហា​​ព្រំដែន​កម្ពុជា វៀតណាម។

Untitledនៅក្នុងលិខិតចុះ ថ្ងៃទី១៤ កញ្ញា ចុះហត្ថ​លេខា​ដោយលោក​សាស្រ្តា​ចារ្យ ងី ម៉េង នាយក​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បាន​ថ្លែង​ថាក្រោយ​ពីបាន​តាមដាន​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​នូវសេចក្តី​ថ្លែង​ការណ៍​ដ៏ពិសេស របស់​សម្តេច​អគ្គ​មហា​សេនា​​បតី​ តេ​ជោហ៊ុន សែន​នាយក​រដ្ឋមន្រ្តី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី៨ កញ្ញា ឆ្នាំ២០១៥ ស្តី​ពីបញ្ហា​ព្រំដែន​កម្ពុជា​ វៀត​ណាម ដែលមាន​សារៈ​សំខាន់​ជា​ទីបំផុត​របស់​ប្រទេស​ជាតិរួចមក ថ្នាក់​ដឹកនាំ មន្រ្តី បុគ្គលិក​នៃមន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ​ សូវៀត សូម​សម្តែង​ការគាំទ្រ​យ៉ាងពេញ​ទំហឹង ចំពោះ​ការឆ្លើយ​បំភ្លឺ​របស់​សម្តេចតេ​ជោស្តី​ពីលទ្ឋផល​នៃការ​ផ្ទៀង​ផ្ទាត់​ផែនទី​ចំនួន​ពីរលើក រវាង​ផែនទី​តម្កល់​នៅអង្គ​ការ​​សហ​ប្រជា​ជាតិ និងផែន​ទីតម្កល់​នៅសា​ធារណៈរដ្ឋ​បារាំង ជាមួយ​ផែនទី​របស់​រដ្ឋាភិ​​បាល​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ។

លោកបន្តថា​ “លទ្ឋផល​នៃការ​ផ្ទៀង​ផ្ទាត់​នេះ បាន​បង្ហាញឲ្យឃើញ​ថាផែន​ទី​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​បច្ចុប្បន្ន​ ដើម្បី​បោះ​បង្គោល​ព្រំដែន គឺជា​ផែនទី​ត្រឹម​ត្រូវ​ពិតប្រាកដ ដែល​អាច​តំណាង​ឲ្យបូរណ​ភាពដែនដី និង​ភាពត្រឹម​ត្រូវ​ នៃ​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង”។

យើងខ្ញុំជាថ្នាក់​ដឹកនាំ មន្រ្តី បុគ្គលិក​នៃមន្ទីរ​ពេទ្យមិត្ត​ភាពខ្មែរ សូវៀត សូម​ធ្វើ​ការ​ថ្កោល​ទោស យ៉ាង​ដាច់​អហង្ការ​ចំពោះ​ទង្វើ​របស់​ជន​អគតិ​មួយ​ចំនួន ដែល​តែង​តែ​ធ្វើការ​ប្រឌិត​ខុសពី​ការពិត ចោទ​ប្រកាន់​មួល​បង្កាច់​ទាំង​ងងិត​ងងល់ មក​លើរាជ​​រដ្ឋា​ភិ​បាល​កន្លងមក និង​សូម​ប្តេជ្ញា​ប្រកាស​គាំទ្រ​យ៉ាង​ឳទ្បា​រិក​ និង​ពេញ​ទំហឹង​ជាទី​​បំផុត នូវ​វិធាការណ៍​របស់​រាជ​រដ្ឋា​ភិបាលកម្ពុជា​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative