ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​និងរដ្ឋមន្ត្រី​ក្រសួង​អប់រំចុះ​ត្រួត​ពិនិត្យ ដំណើរ​ការបោះ​ពុម្ព លទ្ធផល​ប្រឡង​បាក់ឌុប

លោកទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​លោក​បណ្ឌិត ហង់ ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា​បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ដំណើរ​ការ​ បោះពុម្ព​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ សម័យ​ប្រឡង៖ ២៤ សីហា ២០១៥ ដែល​បានចាប់​ផ្ដើមដំណើរ​ការនៅ​ម៉ោង ០៧:៣០នាទី ព្រឹកថ្ងៃ​ទី១២ ខែ​កញ្ញា​ ឆ្នាំ​២០១៥​នេះ នៅនាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ រាជធានី​ភ្នំពេញ ។

3យោងតាម​ទំព័រហ្វេសប៊ុក​របស់​ក្រសួង​អប់រំ ​បាន​ឲ្យ​ដឹង​​ថាការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​​មធ្យម​​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ សម្រាប់​មណ្ឌល ប្រឡង​រាជធានី​ភ្នំពេញ និងខេត្ត​កណ្ដាល​នឹងប្រកាស​នៅរសៀល​ថ្ងៃទី១២ កញ្ញា ២០១៥​ ដោយ​ឡែកមណ្ឌល​ប្រឡង​ខេត្តផ្សេងៗ​ទៀត នឹងប្រកាស​ផ្សាយនៅ​ព្រឹកថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ​២០១៥។ ការ​ប្រកាស​លទ្ធ​ផល​​​ប្រលង​​នេះ​ធ្វើ​ឡើង​​មុន​ការ​​កំណត់​​ព្រោះ​ថា​​តាម​ការ​បរិច្ចេទ​​របស់​ក្រសួង​​ដែល​គ្រោង​​ទុកនោះ​នឹងធ្វើ​ការ​​ប្រកាស​​លទ្ធផល​​ប្រលង​​នៅថ្ងៃ​ទី​១៥​ កញ្ញា សំរាប់​​មណ្ឌល​ប្រលង​រាជធានី​ភ្នំពេញ​និងខេត្ត​កណ្តាល ​និងថ្ងៃទី​១៦ កញ្ញា ​នៅតាម​បណ្តា​ខេត្តផ្សេងៗ​ទៀត។

យោងតាម​ទំព័រហ្វេសប៊ុក​ របស់ក្រសួង​ដដែលបាន​បញ្ជាក់ថា ការ​ប្ដូរការ​បរិច្ឆេទ​ចេញ​លទ្ធផល​ខាងលើគឺ​ដោយសារ​ដំណើរ​ការស្រង់ បូកពិន្ទុ​ដោយកុំព្យូទ័រ ការត្រួត​ពិនិត្យ និងផ្ទៀង​ផ្ទាត់ពិន្ទុ​របស់​បេក្ខជន​ បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយភាព​រលូន​ល្អ ដោយពុំ​មានបាតុ​ភាពមិន​ប្រក្រតី​ណា​មួយ​កើត​ដែល ធ្វើឲ្យ​ដំណើរ​ការការ​ងារទាំង​ស្រុង បញ្ចប់​មុនការ​គ្រោងទុក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative