គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​ទី១១ ​កញ្ញា ស្លាប់៥​នាក់ និងរបួស​ធ្ងន់ស្រាល​១៣នាក់

គ្រោះថ្នាក់​​ចរាចរណ៍នៅ​ទូទាំងប្រទេស​ កាលពី​​ថ្ងៃទី​១១ ​ខែកញ្ញា ​ឆ្នាំ​២០១៥​​ នេះ​បាន​កើត​​​ឡើង​​​ចំនួន​​​១០​លើក យប់​​៦​​លើក​ បណ្តាល​​អោយ​​មនុស្ស​​​ស្លាប់​៥​​នាក់​ ​​(​ស្រី​ម្នាក់​​) អ្នក​របួស​ធ្ងន់​​៩​នាក់​​​(​ស្រី​៣​​នាក់​) និង​របួស​​ស្រាល​​៤​នា​ក់ ​(​ស្រី​ម្នាក់​)​។​

2យោងតាមរបាយ​ការណ៍​ ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់នៃអគ្គ​ស្នការ​នគរ​បាល​ជាតិ​​ បាន​​ឲ្យដឹង​ថា ក្នុង​​គ្រោះ​ថ្នាក់​​ចរា​​ចរណ៍​​​ទាំង ១០​​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យាន​យន្ត​​​សរុប​១៦​​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១២​​គ្រឿង​ រថយន្ត​​ធុន​តូច​​៣​គ្រឿង​ យាន​ផ្សេងៗ​​១​គ្រឿង​ និង​ថ្មើរ​ជើង​ម្នាក់​។  មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​រួមមាន ល្មើស​​ល្បឿន​២​​លើក​ ប្រជែង​​គ្រោះ​ថ្នាក់​​២​លើក​ ស្រវឹង​​២​លើក និង​មិន​គោរព​​សិទ្ធ​៤​​លើក ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​១៦​នាក់​​(​យប់​១១​​នាក់​) ។​

នៅថ្ងៃទី១១​ កញ្ញា ​នោះដែរមាន រថយន្ត​​ពិន័យ​​សរុប​ចំនួន​​៨៨៥​គ្រឿង (​រថយន្ត​​ធំ​២៤៩​​គ្រឿង​) ស្មើ​នឹង​​៨៨៥​ករណី​​ល្មើស​​ក្រដាស​ស្នាម​​មាន​៦៤៤ គ្រឿង ស្មើនឹង​​៦៤៤​​ករណី​ ចំពោះ​​ករណី​​ល្មើស​បច្ចេក​ទេស​​ ២៤១ គ្រឿង​ស្មើ​នឹង​​២៤១​​ករណី​ ដោយ​ឡែក​ម៉ូតូ​​ត្រូវបាន​ពិន័យ​​សរុប​​ ចំនួន ១,៧០៤​​គ្រឿង ។

ចំណែក​គ្រោះថ្នាក់​​ចរា​ចរណ៍​​នៅ​ទូទាំង​​ប្រទេស​​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​កញ្ញា ​ឆ្នាំ​២​០១៥ ​បានកើត​​ឡើង​​ចំនួន ​១០​លើក​ ក្នុង​​នោះយ​ប់ ​៧លើក បណ្តាល​អោយ​​មនុស្ស​​ស្លាប់ ​៤​នាក់​​(ស្រី​ម្នាក់)​ រង​របួស​​ធ្ងន់​ ១០​នាក់​ និងរបួស​ស្រាល៦​នាក់។​  ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​ ទាំង​១០​​លើ​កនេះ ​បាន​បង្ក​​ឲ្យ​មាន​ការ​​ខូច​ខាត​​​យាន​យន្ត​​សរុប​១៤​​គ្រឿង ​ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៦​​គ្រឿង​ រថយន្ត​ធុន​​តូច​៣​គ្រឿង ​​រថ​យន្ត​ធុន​​ធំ​៤​គ្រឿង និង​យាន​​ផ្សេង​ៗ១​គ្រឿ​ង។ ​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative