ក្រសួងប្រកាស​ឲ្យអ្នក​នេសាទ​សមុទ្រ និងអ្នក​ធ្វើ​ដំណើរ​តាមសមុទ្រ​ផ្អាក​សកម្ម​ភាពថ្ងៃ​៥

ក្រសួងធនធាន​ទឹក និង​ឧតុ​និយម បានចេញ​សេចក្តី​ជូនដំណឹង​ជាបន្ទាន់​មួយកាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៥​ នេះ​​ដោយ​​ប្រកាស​ឲ្យបងប្អូន​ប្រជានេ​សាទ​សមុទ្រ និង​អ្នក​​ធ្វើ​ដំណើរ​ទេសចរ​តាម​សមុទ្រ សូមផ្អា​ក​សកម្ម​ភាពចាប់​ពីថ្ងៃទី១៤ ដល់​ ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ។

1តាមរយៈសេចក្តីប្រកាសពត៌​មាន​ដដែល បាន​បញ្ជាក់​ថាមូល​ហេតុដែល សូមឲ្យបង​ប្អូនប្រជា​នេសាទ និងអ្នក​ដំណើរ​តាម​​សមុទ្រ​​ផ្អាក​រយៈ​​ពេល​៥ថ្ងៃ​ដោយ​យោង​​តាម​ការ​​ព្យាករ​សម្ពាធ​ទាប​​សកម្មនេះ នឹងវិវត្ត​ទៅជា​វិសម្ពាធ (Tropical ​Depression) ​នៅថ្ងៃ​ទី១២ ខែកញ្ញា ហើយនៅ​ថ្ងៃទី១៣ ខែកញ្ញា វានឹងបន្ត​វិវត្តទៅជា​ព្យុះ រួចធ្វើ​ដំណើរឆ្ពោះ​ទៅតំបន់ឆ្នេរ​ភាគកណ្តាល នៃ ប្រទេស​វៀតណាម ។

ឥទ្ធិពលនៃព្យុះនេះ​នឹងបង្កឲ្យផ្ទៃ​មេឃ​នៅកម្ពុជា មានព​ពក​ច្រើន​ដេរដាស មាន​ភ្លៀង​​បន្ត​​ធ្លាក់​ច្រើន​នៅក្នុង​​ក្របខ​ណ្ឌ​ទូទាំង​ ប្រទេស ជាពិសេស​ចាប់ពីថ្ងៃ​ទី១៥ ដល់​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៥ នឹង​អាច​បណ្តាល​ឲ្យរាជ​ធានី-ខេត្ត មួយចំនួន​ដូចជា៖​ រាជធានី​ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និង​សៀមរាប ប្រឈម​នឹងជំនន់​ទឹកភ្លៀង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative