ក្រសួងកសិកម្ម ផ្អាកការ​ទិញលក់​ជ្រូក​នៅឃុំ​ចំនួន​៨នៅតាម​ខេត្ត៣​ដោយសា​ជំងឺ​ត្រចៀក​ខៀវជ្រូក

ក្នុងគោលបំណងទប់ស្កាត់​ការរីករា​ល​ដាល​ជំងឺត្រចៀក​ខៀវជ្រូក ក៏ដូចជា​ការពារដល់​សុខភាព​ប្រជាពល​រដ្ឋ នោះ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និងនេសាទ​បាន​ធ្វើ​ការ​ផ្អាកជា​បណ្តោះ​អាសន្ន​នូវការទិញ ការលក់​ឬការដឹក​ជញ្ជូន​ជ្រូករស់ចូល​ចេញ ឬ ​ឆ្លង​កាត់​ក្នុង​រង្វង់​១គីឡូ​ម៉ែត្រ​ពីតំបន់ ផ្ទុះជំងឺ​នៅតាម ឃុំចំនួន​៨នៅ៣​គឺខេត្ត​សៀបរាប កំពង់​ចាម​និងខេត្ត​ស្វាយ​រៀង។

1តាមរបាយការណ៍ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឲ្យដឹ​ង​ថា រហូត​មកទល់​ពេលនេះ​ជំងឺជ្រូក ត្រចៀក​ ខៀវ​នេះ បានឆ្លងរាល​ដាលក្នុង​ស្រុកមួយ​ចំនួន​ក្នុងខេត្ត​ចំនួនបី  ហើយ​មានដូច​ជាខេត្ត​សៀមរាប ខេត្ត​កំពង់ចាម និងខេត្ត​ ស្វាយ​រៀង។  សេចក្តីប្រកាស​ដដែលនេះ​បានណែនាំ​ឲ្យនាយកដ្ឋាន​ផលិត​កម្ម និងបសុ​ព្យាបាល ត្រូវចាត់​វិធាន​ការ ជីវសុវត្ថិ​ ភាពនៅ​តាម​កសិដ្ឋាន​កន្លែង​ចិញ្ចឹម​ជ្រូកនៅតំបន់​ផ្ទុះជំងឺ។ ផ្អាកជាបណ្តោះ​អាសន្ន​នូវការទិញ ការលក់​ឬការដឹក​ជញ្ជូន​ ជ្រូករស់​ចូល​ចេញ ឬ ឆ្លងកាត់ក្នុង​រង្វង់១គីឡូម៉ែត្រ​ពីតំបន់​ផ្ទុះជំងឺ។

ការដែលហាមឃាត់នេះ​ព្រោះជាតំបន់​ត្រូវការពារតាមដាន​សិក្សាស្រាវ​ជ្រាវ​ក្នុងរយៈ​ពេល៣០​ថ្ងៃនិង​ត្រូវត្រួត​ពិនិត្យឃ្លាំ​មើល​ចលនា​ជ្រូករស់​ក្នុងរង្វង់១០​គីឡូម៉ែត្រ​ពីតំបន់​កណ្តាល​នៃតំបន់ផ្ទុះ​ជំងឺ។ ក្នុង​ករណី​ម្ចាស់កសិដ្ឋាន ឬប្រជាពល​រដ្ឋចង់​ចិញ្ចឹម​ ជ្រូក​សាច់ ឬជ្រូកពូជ​នៅតំបន់ផ្ទុះ​ជំងឺជ្រូក​ត្រចៀក​ខៀវ ត្រូវរាយ​ការណ៍​ជូនបសុពេទ្យ​ដើម្បី​ចាត់វិធាន​ការ ជីវ​សុវត្ថិភាព​ និង​សម្លាប់​មេរោគស្រប​តាមវិធាន​បច្ចេកទេស​ជាមុន រហូតដល់​តំបន់​ទាំង៤ ខាងលើត្រូវ​បានប្រកាស​រំសាយ​ជំងឺជ្រូក​ ត្រចៀក​ខៀវ។

សូមបញ្ជាក់ថាឃុំមួយចំនួននោះ​រួមមាន ឃុំឫស្សីលក ស្រុកជីក្រែង  ឃុំគៀនសង្កែ  ឃុំតាយែក  ឃុំដានវ៉ុង ស្រុកសូទ្រ​និគម ខេត្តសៀមរាប ឃុំស្តើងជ័យ  ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម  ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រំ និងសង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

កាលពីថ្ងៃទី១០ ខែកញ្ញា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​បានសម្រេច​ដាក់ ឃុំចំនួន​៤ក្នុងស្រុក​ជីក្រែង និងសូទ្រ​និគម ខេត្តសៀមរាប​ជាតំបន់​ផ្ទុះជំងឺជ្រូក​ត្រចៀកខៀវ​និងត្រូវបានផ្អាក​ជាបណ្តោះ​អាសន្ននូវ​ការទិញ លក់ ឬ​ចរាចរ​សត្វជ្រូក​ ក្នុង​តំបន់ ដែលបាន​កំណត់នេះ។

បើតាមសេចក្តីប្រកាសស្តីពីការ​កំណត់តំបន់​ផ្ទុះជំងឺជ្រូក​ត្រចៀក​ខៀវរបស់​ក្រសួង​កសិកម្ម បានឲ្យ​ដឹងថា តំបន់​ទាំង៤​ដែល​ កំណត់​ជាតំបន់​ផ្ទុះ ជំងឺជ្រូក​ត្រចៀក​ខៀវរួម​មាន៖ ឃុំឫស្សី​លក ស្រុកជីក្រែង ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ឃុំតាយែក​ ស្រុកសូទ្រនិគម និងឃុំ​ដានវ៉ុង ស្រុកសូទ្រ​និគម។

ការចេញបម្រាមនេះធ្វើឡើង​បន្ទាប់​ជំងឺជ្រូក​ត្រចៀក​ខៀវបាន​ផ្ទុះឡើងនាពេលថ្មីៗនេះ នៅក្នុងស្រុកជី​ក្រែងមាន ជ្រូកឈឺ​ ១.៧២៥​ ក្បាលងាប់​៥៨៣​ក្បាល និងស្រុក​សូទ្រនិគម ឈឺ៩​៣៦​ក្បាល និង​ងាប់​៤១៨ក្បាល៕ តែយ៉ាង​ណាក៏ ដោយ​ជម្ងឺ មួយ​នេះមិន​ទាន់ត្រូវបាន​រកឃើញថា​មានករណី​ណាមួយ​ឆ្លងទៅកាន់​មនុស្សនោះទេ។

បើតាម ការបញ្ជាក់ពី​លោក លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺ​ឆ្លង​នៃក្រសួង​សុខាភិ​បាល អះ​អាង​ថារហូត​ ពេល​នេះ​​ក្រសួង​មិនទាន់​បានរកឃើញ​ក្នុងតំបន់​ដែលមានផ្ទុះ​ជំងឺជ្រូកត្រចៀក​ខៀវនេះឆ្លង​មកមនុស្ស​នោះទេ។ ប៉ុន្តែក្​រសួង​ នៅតែ​បន្ត​អប់រំ​ទៅកាន់ប្រជាពល​រដ្ឋឲ្យយល់​ដឹងពី​ជំងឺនេះ។

រហូតមកដល់​ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្រេច​ដាក់ឃុំ​ចំនួន៨​ក្នុងខេត្ត​ចំនួន៣គឺ ខេត្តសៀមរាប​ ស្វាយរៀង និងកំពង់ចាម ​ជាតំបន់​ផ្ទុះជំងឺ​ជ្រូកត្រចៀក​ខៀវ និងត្រូវបាន​ផ្អាកជា​បណ្តោះ​អាសន្ន​នូវការ​ទិញលក់ ឬចរាចរ​សត្វ​ ជ្រូក​ក្នុងតំបន់ដែល​បានកំណត់​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative