រដ្ឋមន្ត្រីសុខាភិបាល ស្នើ​ឲ្យទន្ត​ពេទ្យទាំង​អស់ផ្តល់​សេវាដោយ​កិតិ្ត​យស និង​ឥស្សរ​ភាព​វិជ្ជា​ជីវះ 

រដ្ឋមន្រី្តសុខាភិបាល បានឲ្យ​ទន្តពេទ្យ​ទាំងអស់​បន្តពង្រឹង​ក្នុងការផ្តល់​សេវាទន្ត​សាស្រ្ត ដោយ​កិតិ្ត​យស និង​ឥស្ស​រភាព​វិជ្ជាជីវះ ដើម្បីបន្ត​ភាព​ឈានមុខ​ក្នុងវិស័យ​សុខា​ភិបាល​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ក៏ដូច​ជាការ​ត្រៀម​លក្ខណះ​ សម្បតិ្ត សមា​ ហរណ​កម្មក្នុង​តំបន់​អាស៊ាន នាបំណាច់​ឆ្នាំ​២០១៥ ស្របតាម​កិច្ច​ព្រម​ព្រៀង​សី្តពីការ​ទទួល​ស្គាល់គ្នា​ទៅវិញ​ទៅមក​លើ​សេវា​កម្មក្នុង​ក្របខណ្ឌ​អាស៊ាន ។

2លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹម​នឹងនេះ​ក្រសួង​​សុខាភិបាល​បានផ្តោត​ការយក​ចិត្តទុក​ដាក់ និងមាន​វិធាន​ការចំពោះ អ្នក​ផ្តល់សេវា​សុខា​ភិបាល ទាំង​សាធារណះ និង​ឯកជន ដែល​គ្មានគុណ​វុឌ្ឍិ គ្មាន​សីលធម៌​វិជ្ជាជីវះ គ្មានអាជ្ញា​ប័ណ្ណ ដែលធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ឥស្ស​រភាព និងកិត្តិយស​វិជ្ជា​ជីវះ ពិសេស​ដូចជាការ​ចម្លង​រោគរលាកថ្លើម និងHIV នាំឲ្យ​បាត់បង់​​សុវតិ្ថភាព នៃការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕

លោកវេជ្ជបណិ្ឌត ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួង​សុខាភិបាល​បានលើក​ឡើងបែប​នេះនៅ​សណ្ឋា​គារ​​សុខាភ្នំពេញ​កាលពី​ថ្ងៃ ទី ១០ ខែកញ្ញា​ ក្នុងពិធី​បើកសនិ្ន​សីទ​ទន្តសាស្រ្ត​អន្តរជាតិ​លើកទី៧ និងការ​តាំង​ពិពរណ៍ សំភារះ​ទន្ត​សាស្រ្ត ឱសថ​​សាស្ត្រ​។

លោកទន្តបណិ្ឌត សុខុម រិទី្ធវុធ ប្រធាន​ក្រុមប្រឹក្សា​គណះ​ទន្តពេទ្យ​​កម្ពុជា​បាន   មាន​ប្រសាសន៍​ថា ដើម្បី​រួមចំណែក​អនុវត្តកម្ម​វិធីនយោ​បាយ និងយុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិ​បាល និងការ​ត្រៀម​លក្ខណះ​សម្បតិ្ត​សមាហរណ​កម្ម​ក្នុង តំបន់​អាស៊ាន នា​បំណាច់​ឆ្នាំ២០១៥​នេះ ថ្នាក់ដឹក​នាំគណះ​ទន្តពេទ្យ​កម្ពុជា បានខិតខំ​ស្វះស្វែង​រកវាគ្មិន​ជាតិ និងអន្តរ​ជាតិ ដែល​មាន​បទពិសោធន៏ជំនាញ​វិជ្ជាជីវះ និងបច្ចេកវិទ្យា​ទំនើប មកចែក​រំលែកនូវ​​បទពិសោធន៏​​ថ្មីៗ ​ទាំងនោះ​ដល់សមាជិក​សមា​ជិការ របស់​ខ្លួនដើម្បី​បង្កើនសមត្ថភា​ព​វិជ្ជា​ជីវះ និងនាំយក​បទ​ពិ​សោធន៏​​ទាំងនោះ​​ទៅផ្តល់​សេវា​ទន្តសាស្រ្ត ជូន​ប្រជាពល​រដ្ឋ​ប្រកប​ដោយវិជ្ជា​ជីវះ គុណភាព និង​សុវតិ្ថភាព ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានចាត់​ទុក វិស័យ​ទន្ត​សាស្រ្ត គឺជាផ្នែក​មួយក្នុង​​វិស័យ​​សុខាភិ​បាល ដែលបាន​រួមចំណែក​យ៉ាង​សំខាន់​ដល់ការ​អភិវឌ្ឍន៏​សេដ្ឋកិច្ច​សង្គម និងការ​កាត់​បន្ថយភាព​​ក្រីក្រ ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តាម​រយះ​ការលើក​កម្ពស់​សុខភាព​មាត់ធ្មេញ ដើម្បី​ពង្រឹង​នូវការ​ទ្រទ្រង់​​រាង្គ​​កាយ​របស់​មនុស្ស ដែលផ្តល់​នូវសុខភាព​កាន់តែ​ប្រសើរ​ឡើង និង​ផ្តល់​ឱកាសដល់​ប្រជាពលរដ្ឋ​​ចូលរួម​យ៉ាង​ពេញទំហឹង ក្នុងសកម្មភាព​លើកស្ទួយ​ជីវភាពរស់​នៅកាន់តែល្អ​ប្រសើរ ស្របតាម​យុទ្ធសាស្រ្ត​​ចតុកោណ​​ដំណាក់​កាលទី៣ របស់​រាជរដ្ឋាភិបាល ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative