គ្រោះថ្នាក់ចរា​ចរណ៍ ថ្ងៃ​ទី១០ ស្លាប់​៤នាក់ និង​របួស​ធ្ងន់ស្រាល​១៦​នាក់

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​ កាល​​ពី​ថ្ងៃទី​១០​ ខែ​កញ្ញា ​ឆ្នាំ​២​០១៥ ​បាន​កើត​​ឡើង​​ចំនួន ​១០​លើក​ ក្នុង​​នោះយ​ប់​ ​៧លើក​ បណ្តាល​​អោយ​មនុស្ស​​ស្លាប់ ​៤​នាក់​​(ស្រី​ម្នាក់)​ រង​របួស​​ធ្ងន់​ ១០​នាក់​ (ស្រី​​ម្នាក់)​ និង​​របួស​​ស្រាល ​៦នា​ក់​​ (ស្រី​​២​នាក់​)។

1យោងតាមរបាយការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នងការ​នគរ​បាលជាតិ បានឲ្យ​ដឹង​ថា ហេតុ​​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍ទាំង​​១០​លើ​ក​នេះ ​បាន​បង្ក​​ឲ្យ​មាន​​ការ​ខូច​​ខាត​​យាន​​យន្ត​សរុប​​១៤​គ្រឿង ​ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៦​​គ្រឿង ​ រថយន្ត​​ធុន​តូច​​៣​គ្រឿង ​​រថ​យន្ត​ធុន​​ធំ​៤​​គ្រឿង  ​និង​យាន​​ផ្សេង​ៗ១​គ្រឿ​ង។ ​មូល​ហេតុ​​ដែល​ បណ្តា​ល​ឲ្យ​កើត​​មានហេតុ​​ការណ៍​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍ ​រួម​នមាន​ ល្មើស​​ល្បឿន​​៥​លើក ​ ស្រវឹង​២​​លើក  ប្រជែង​​គ្រោះ​ថ្នាក់​១​លើក​ បត់​គ្រោះ​​ថ្នាក់​១​​លើក​ និង​មិន​​គោរព​សិទ្ធ​១​​លើក​ ក្នុ​ងនោះ​​អ្នក​មិន​ពាក់​​មួក​ពេល​​គ្រោះ​ថ្នាក់​​មាន​៥នាក់​​(យប់​៦នាក់​)។

នៅថ្ងៃទី១០ កញ្ញា ​នោះ​​ដែរ​មាន​ រថ​យន្ត​​ដែល​ត្រូវ​​ផាក​ពិ​ន័យ​ស​រុប​​ចំនួន​ ៨៩០​​គ្រឿង ​(រថ​យន្ត​​ធំ ​២៧៥​​គ្រឿង​) ស្មើ​នឹង​ ៩១១​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​ ៦០៧​​គ្រឿង​ ស្មើ​នឹ​ង ​៦០៧​​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​​ទេស​​២៨៣​​គ្រឿង​ស្មើ​នឹង​​៣០៤​​ករណី​ ។ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​​ចំនួ​ន ១៣០២​​គ្រឿង​។

ចំណែកគ្រោះ​ថ្នា​ក់​​ចរាចរណ៍ នៅ​ទូទាំងប្រទេស កាល​ពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​​៩​លើក យប់​៣​​លើក​ បណ្តាល​អោយ​មនុស្ស​​ស្លាប់​១០​​នាក់​ (​ស្រី​៣​​នាក់​) អ្នករបួស​ធ្ងន់​៥​នាក់​​(​ប្រុស​)​ និង​របួស​ស្រាល​​៤​នាក់​​(​ប្រុស​)​។​ ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ទាំង ៩​លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​​១៣​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​១១​​គ្រឿង​  រថយន្ត​​ធុន​ធំ​២​​គ្រឿង​ និង​​ថ្មើរ​ជើង​ម្នាក់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative