អាល្លឺម៉ង់​ មក​ស្វែង​យល់​​ពី​វិស័យ​​ការងារ​​នៅ​​កម្ពុជា

នៅក្នុង​ជំនួប​ជា​មួយ​លោក​ អ៊ិត ​សំហេង ​រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ កាលពី​រ​សៀល​ថ្ងៃទី៩ កញ្ញា ​នៅ​ទី​ស្តីការ​ក្រសួង​​លោក Jorg Asmussen រដ្ឋលេខាធិ​ការ​​ក្រសួង​​សង្គមកិច្ច ​និង​ការងារ កិច្ច​​អាល្លឺម៉ង់​​បានមាន​​ប្រសាសន៍​​ថា ក្នុង​​ដំណើរ​​ទស្សនកិច្ច​​របស់​​លោក ​មក​​កម្ពុជា​នៅ​ពេលនេះ គឺ​ដើម្បី​​ចង់ដឹង​ពី​​ការអភិវឌ្ឍន៍​​របស់​ក្រសួង​​ការងារ និង​​បណ្តុះ បណ្តាល​​វិជ្ជាជីវៈ ក្រោម​ការ​ដឹកនាំ​​របស់​លោក រដ្ឋមន្ត្រី​ អ៊ិត​ សំហេង។ លោក​បាន​បន្តថា ​ក្នុង​ដំណើរ​​ទស្សនកិច្ច​​នេះដែរ​​គណៈប្រតិភូ​​អាល្លឺម៉ង់​​ក៏​ចង់ដឹង​​បន្ថែមទៀត​​ពី​ផលិតភាព​​របស់​កម្មក​រ​​និយោជិត​​កម្ពុជា ក្នុងការ​ផលិត​​សំភារៈ​ប្រើប្រាស់ ក៏ដូចជា​​សំលៀក​បំពាក់​​សម្រាប់​​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស ថា​តើ​ធ្វើ​ឡើង​របៀប​​ណា ឲ្យ​សម​ស្រប​នឹង​​តម្លៃ​ទីផ្សារ​​យ៉ាងដូចម្តេច?​ និង​ចង់​ដឹង​ពី​បញ្ហា​ប្រាក់​​ឈ្នួល​របៀប​​ដោះស្រាយក៏​ដូចជា​ការដំឡើង​​ប្រាក់​ឈ្នួល​ជូន​​ដល់​កម្មករ​និយោជិត​​ផងដែរ។

3ជាការ​ឆ្លើយតប​លោក អ៊ិត សំហេង បាន​លើក​ឡើងថា​​គោល​នយោបាយ​​សម្រាប់​​ការអភិវឌ្ឍន៍​​មុខរបរ​​រ​បស់​​ក្រសួង​​មាន​​គោល​ដៅ​ចំនួន​​បី​គឺ​ទី១‑ ការបង្កើត​​ឱកាស​ការ​ងារ និង​មុខរបរ​ដល់​​ប្រជាពលរដ្ឋ​​ទី២‑ ការបង្កើត​​ជំនាញ និង​ធនធាន​​ដល់​ពលករ និង​ទី៣‑​ការបង្កើត​ឲ្យ​​មាន​ប្រព័ន្ធ​គ្រប់គ្រង​លើ​​ទីផ្សារពលកម្ម​។ដូច្នេះ​នេះ​ជា​​គោលនយោបាយ​​ដែលមាន​សារៈ​សំខាន់​​ណាស់​​សម្រាប់​​ការអភិវឌ្ឍន៍​​វិស័យ​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​របស់​​កម្ពុជា ដែល​កំពុង​តែ​ស្ថិត​ក្នុង​ការ​ធ្វើកំណែ​ទម្រង់​​បែប​ស៊ីជម្រៅ​​ក្នុង​រាជរដ្ឋា​ភិបាល​អាណត្តិ​​ទី៥​នេះ។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​​ទៀតថា​​កម្ពុជា​​បានផ្តល់​​អនុសញ្ញា​​ជាមួយ​អង្គការ​​អន្តរជាតិ​​ខាង​ការ​ងារ (ILO) ចំនួន​១៣ និង​អនុ​សញ្ញា​​ស្នូល​ចំនួន​៨ ដើម្បី​ផ្សា​ភ្ជាប់​ទៅលើ​វិស័យ​សេដ្ឋកិច្ច សង្គម និង​ការពារ​​សិទ្ធិសេរីភាព​​ទៅដល់​ភាគី​​ដែល​ពាក់​ព័ន្ធ ជាង​នេះ​​ក្រសួង​ក៏បាន​​ធ្វើ​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​ជាមួយ​ដៃគូ​​ពាណិជ្ជកម្ម​​ខាងក្រៅ​ដោយ​​ភ្ជាប់​ជាមួយ​​លក្ខខណ្ឌ​ការ​ងារ​ផងដែរ។

លោក​រដ្ឋមន្ត្រី​បាន​​បន្ថែម​ថា «ការធ្វើ​បែប​នេះ​ដើម្បី​​ឲ្យ​កម្ពុជា​​ក្លាយជា​​ប្រទេស​មួយ​ដែល​​ទទួលបាន​ការ​ផលិត និង​ជា​​ប្រភព​​ផ្គត់​ផ្គង់​ដ៏​ល្អ ព្រមទាំង​​មាន​តម្លាភាព​​ជូន​ទៅដល់​អ្នក​ប្រើប្រាស់​​ផងដែរ»។ ជាង​ស្តែង​ក​ម្ពុ​ជា​បាន​​នាំចេញ​ផលិត​ផល​សំលៀក​បំពាក់​ និង​ស្បែក​ជើង ទៅកាន់​ទី​ផ្សារ​សហគម​ន៍​​អ៊ឺរ៉ុប ទីផ្សារ​​អាមេរិក និង​ទៅកាន់​​ប្រទេស​សំខាន់ៗ​មួយចំនួន​ទៀត។

លោក អ៊ិត សំហេង មាន​ប្រសា​ស​ន៏​​លើកឡើង​ថា ក្រសួង​ក៏​​កំពុងតែ​​ធ្វើយ៉ាងណា​​ផ្តល់​សេវា​ការ​ងារ​ឲ្យ​ទាន់​ពេលវេលា ហើយ​ពេលនេះ​​ការវិនិយោគ និង​ការ​ផ្តល់សេវា​ការ​ងារ​បាន​ដំណើរ​​ការល្អ ជាក់ស្តែង​អត្រា​​អ្នក​អត់​​កា​ងារ​ធ្វើ​​មាន​កម្រិត​​ទាប ។ជាមួយគ្នា​​នោះដែរ​លោក​រដ្ឋ​មន្ត្រី​ក៏បាន​លើក​ឡើង​ផងដែរ អំពី​ការ​ពង្រឹង​ច្បាប់​ទាក់​ទង​និង​​វិស័យ​ការ​ងារ ដូចជា​​បង្កើត​ឲ្យ​មាន​ច្បាប់​​សហជីព  មិន​អនុញ្ញាត​​ឲ្យ​មានការ​​ប្រើប្រាស់​ពលកម្ម​​ទៅលើ​កុមារ និង​ការប្រើ​ប្រាស់​ហួស​កំលាំង​តាមច្បាប់​​កំណត់ ជាដើម។

លោក អ៊ិត សំហេង ឲ្យ​ដឹងថា​​ក្រសួង​បាន​​ខិតខំ​ប្រឹងប្រែង​​ដោះស្រាយ បញ្ហា​ប្រាក់​​ឈ្នួល​នេះ ដោយ​តម្រូវ​​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើ​ការ​ជជែក​គ្នា​ឲ្យ​​អស់ពី​លទ្ធភាព​រៀងៗខ្លួន ។ ក្រសួង​មាន​រូបមន្ត​​រួចហើយ គឺ​ទី១‑​បញ្ហា​ទាក់ទង​​និង​សង្គម​កិច្ច  (ជីវភាព​​កម្មករ​  បន្ទាត់​​ក្រីក្រ )​ទី២‑ កក្តា សេដ្ឋកិច្ច ដែល​​សំដៅ​ដល់​​ផ​លិ​ភាព និង​ការប្រកួត​ប្រជែង​របស់​​កម្ពុជា​ជាមួយ​​ប្រទេស​ដទៃ​ទៀត​ក្នុង​​តំបន់ និង​​ភាព​ដែល​​អាច​ទទួលយក​បាន​នៃ​ការ​វិនិយោគ។

លោក អ៊ិត សំហេង​ ឲ្យ​ដឹង​ទៀតថា​​ដើម្បី​​ទទួល​បាន ភាពយុត្តិ​ធម៌​​នោះ​​ក្រសួង​​បាន​បើក​​កិច្ចពិភាក្សា​​អំពី​បញ្ហា​​ប្រាក់​ឈ្នួល​​នេះ​អោយ​បាន​ច្រើន​លើក ច្រើនសារ ។ ហើយ​ប្រសិន​បើ​ភាគី​ណា​មួយ​មិន​ឯកភាព​គ្នា​ទេ ក្រសួង​​នឹង​នៅ​តែ​ប្រកាន់​​ភ្ជាប់​អោយ​​បន្ត​​ការជជែក ហើយ​ជជែក​​ទៀត​រហូត​ដល់រ​ក​ចំណុច​​ឯកភាព  ឬក៏​​ចំណុច​​ណាមួយ​ដែល​​អាច​ទទួលយ​កបាន​ពី​គ្រប់​ភាគី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ ​អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative