អង្គការមជ្ឈ​មណ្ឌល​វប្ប​ធម៌ជាតិ និងសីល​ធម៌​សង្គម ជំរុញ​ឲ្យកុមារ​ក្រីក្រ​ចុះ​ឈ្មោះ​ចូល​រៀននៅឆ្នាំសិក្សាថ្មីខាងមុខ

នៅភោជនីដ្ឋាន​ហេបភី​សេវិន កាលពី​ព្រឹកថ្ងៃ​ទី១០ កញ្ញា ឆ្នាំ​២០១៥ អង្គការ​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម ​បាន​រៀបចំពិ​ធីផ្តល់​អាហារ​សាមគ្គី​មួយ ពេលដល់​កុមារក្រី​ក្ររស់នៅ​ក្នុងសហគមន៍​បន្ទាយ​ស្លឹក ឬភូមិ​ផ្អេរស្ថិត​នៅក្នុង​ភូមិ៤ ​សង្កាត់ ទំបន់​ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដើម្បីជំរុញ​និង​លើកទឹក​ចិត្តពួក​គេចុះ​ឈ្មោះចូល​រៀននៅឆ្នាំ​សិក្សា​ថ្មីនាពេល​ខាងមុខ​នេះ។

5លោក ប៉ូ សំណាង ប្រធាន​អង្គការ​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម បានមាន​ប្រសាសន៍​ថា ការរៀប​ចំ​ជា​អាហារ​សាមគ្គី​មួយពេល​ដល់កុមារ​ក្រីក្រ នៅភូមិ​ផ្អេរ នាពេល​នេះគឺចង់​បង្ហាញ​ឲ្យកុមារ​ទាំងនោះ​ថាពួកគេ​មិនមែន​រស់នៅ​ឯកោ​នោះ​ទេពោល​គឺមានការយក​ចិត្តទុកដា​ក់​ពីមនុស្ស​ជុំវិញខ្លួន និងជំរុញ​ឲ្យគេមាន​ទឹកចិត្ត និងបានទៅ​ចុះឈ្មោះ​ចូលរៀន​នៅក្នុងឆ្នាំ​សិក្សាថ្មី​ខាងមុខនេះ ព្រោះថាកុមារ​រស់នៅសហគមន៍​នេះភាគ​ច្រើនមិនបាន​ចូលរៀនទេ​ដោយសារតែ​គ្រួសារ​មានជីវភាព​ខ្វះ​ខាត មិនអាច​មានលទ្ធ​ភាពបញ្ជួន​កូនទៅរៀន​បាន ហើយម្យ៉ាង​ទៀតកុមារ​រស់នៅតំបន់​នេះកំពុង​ប្រឈម​នឹងការ​រងគ្រោះ​ដោយ​សារគ្រឿង​ញៀន។  លោកបាន​បន្តថាតំ​បន់ភូមិ​ផ្អេរដែល​ក្រុម​សង្គម​ងងឹត ដាក់ឈ្មោះ​ឲ្យនេះ​ជាប់​លំដាប់​លេខ២ បន្ទាប់​ ពីតំបន់​ត្រពាំង​ឈូក ដែលថ្មីៗ​នេះកំលាំង​សមត្ថិច្ច​បានចុះ​បង្ក្រាប​បានមនុស្ស​ជា​ច្រើន​ពាក់ព័ន្ធ​គ្រឿង​ញៀន។

លោក ប៉ូ សំណាង បានបន្ថែម​ថាការដែល​អង្គការ​របស់លោក​រៀបចំ ជាអាហារ​សាមគ្គី ដល់​កុមារក្រីក្រ​នេះបាន​ដោយសារ​តែមានការ​ជួយឧបត្ថម្ភ​ពីលោក ទៀ បាញ់ និង​លោកស្រី  លោក សុំ សំណាង និង​លោកស្រី និង​លោក ជា សុផារ៉ា និង​លោកស្រី​ព្រោះថាពួក​គាត់ចង់ឃើញ​កុមារក្រីក្រ​យើងរស់នៅ​តំបន់មិន​រៀបរយ​បានទៅ​សិក្សារៀន​សូត្រដើម្បី​ឲ្យអនាគត​បានភ្លឺ​ស្វាង។

បើតាមលោក តូច សុភណ្ឌ ប្រធាន​សហគមន៍​បន្ទាយ​ស្លឹក នៅភូមិ​៤ បានឲ្យ​ដឹងថា​កុមារ​​រស់​​នៅ​សហ​គមន៍​​​នេះ​​មាន​​ប្រមាណ​​ ៧០​​ភាគរយ បានចូល​សាសារៀន។  ចំណែក​៣០ភាគ​រយ​ទៀត មិន​បានចូល​រឿន​ទេដោយ​សារ​ជីវភាព​គ្រួសារ។  លោក​បាន​បន្តថា​ប្រជាពល​រដ្ឋនៅ​​សហ​គមន៍​​នេះ ប្រកបមុខ​របរលក់​ដំឡូង ធ្វើការ​សំណង់ និងរើស​អេតចាយ ហើយមួយ​ចំនួនទៀត​ធ្វើចំណាក​ស្រុក ដែលធ្វើឲ្យ​កុមារដែលត្រូវ​រៀនសូត្រ​មិនបាន​ទៅរៀន​ដោយសារ​ត្រូវទៅជា​មួយឪពុក​ម្តាយគេ។

លោកបានបន្ថែម​ថា ដូចនេះ​ការដែលបាន​អង្គការ​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និងសីលធម៌​សង្គម បានមក​រៀបចំ​ជា​អាហារ​សាមគ្គី​ដល់​កុមារ​នាពេល​នេះ ពិតជាមាន​សារសំខាន់​ណាស់ក្នុង​ការជំរុញ និងលើក​ទឹកចិត្តឲ្យ​កុមារទាំង​នេះ មានក្តី​សង្ឃឹម​ថាពួកគេ​ក៏មានសិទ្ធ​ដូចជា​កុមារដ៏ទៃ​ទៀតដែរ ហើយនេះ​មិនមែន​ជាលើក​ទី១ទេដែល​អង្គការ​នេះបាន​មកជួយ​ដល់កុមារ​ក្នុង​ សហ​គមន៍។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative