គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃទី៩ កញ្ញា ស្លាប់​១០​នាក់ និង​របួស​ធ្ងន់​ស្រាល​៩នាក់

យោងតាម​របាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការនគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​​២០១៥​ បានកើត​ឡើង​​ចំនួន​​៩​លើក យប់​​៣​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​១០​​នាក់​​(​ស្រី​​៣​នាក់​) អ្នក​របួស​ធ្ងន់​៥​នាក់​​(​ប្រុស​)​ និង​​របួស​ស្រាល​​៤​នាក់​​(​ប្រុស​)​។​

1របាយការណ៍​បានបន្ត​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៩​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១​៣​​គ្រឿង ក្នុង​នោះ​​មាន​​ម៉ូតូ​​ចំនួន​​១១​​គ្រឿង​ រថយន្ត​​ធុន​ធំ​២​​គ្រឿង​ ​និង​ថ្មើរ​ជើង​ម្នាក់​។  ​មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​​ល្បឿន​​៤​លើក​  ស្រវឹង​​១​លើក​  ប្រជែង​​គ្រោះថ្នាក់​​២​លើក​ បត់​គ្រោះ​ថ្នាក់​២​​លើក​ ក្នុងនោះ​​អ្នក​មិន​​ពាក់មួក​​ពេល​​គ្រោះ​ថ្នាក់​​មាន​​១៦​​នាក់ ​(​យប់​៦​​នាក់​) ។​

ចំពោះ រថយន្ត​​ពិន័យ​​សរុប​​ចំនួន​​១០១២​​គ្រឿង (​រថយន្ត​​ធំ​៣០១​គ្រឿង​) ស្មើ​នឹង​១០១២​​ករណី​  ល្មើស​​ក្រដាស​​ស្នាម​ មាន​​៧១៥​គ្រឿង ស្មើនឹង​​៧១៥​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស ​២៩៧​គ្រឿង​​ស្មើនឹង​​២៩៧​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១៧៦១​​គ្រឿង។

គួរបញ្ជាក់ថាគ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស ​កាលពី​​ថ្ងៃទី​​៨ ខែ​កញ្ញា ឆ្នាំ​​២០១៥​ បានកើត​ឡើង​ចំនួន​​១០​លើក យប់​​៤​លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​៦​​នាក់ ​(​ស្រី​​ម្នាក់​) អ្នក​របួស​ធ្ងន់​​១០​នាក់​​(​ស្រី​៣​​នាក់​) និង​​របួស​ស្រាល​​៣​នាក់​​(​ប្រុស​)​។ ​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ទាំង ១០​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​​១៨​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​​៩​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង​ ​រថយន្ត​​ធុន​ធំ​២​​គ្រឿង​ ​និង​​កង់​១​​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative