កម្មកររោង​ចក្រ​សួនវឌ្ឍន២ ចំនួន​២២​នាក់ បាន​ដួល​សន្លប់​ទាំងព្រឹក

កម្មករធ្វើការនៅ​រោងចក្រ​សួន​វឌ្ឍន២ ដែលស្ថិត​នៅ​សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ បាន​ដួល​សន្លប់​ជាបន្តបន្ទាប់​កាលពី​ព្រឹកថ្ងៃ​ទី១០​កញ្ញា ឆ្នាំ​២០១៥ ហើយត្រូវ​បាន​បេឡាជាតិ​សន្តិសុខ​សង្គម បញ្ជួន​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ។

2បើតាម​លោក ​ឈុន ​ប៊ុនរិទ្ធ​ មន្ត្រី​បេឡា​ជាតិ ​របប​សន្តិសុខ​សង្គម​ បានឲ្យដឹង​ថា​ហេតុ​ការណ៍​ករណី​កម្មករ​ដួល​សន្លប់​នេះ ​បានកើត​ឡើងកាល​ពីវេលា​ម៉ោង៨​និង៣០នាទី ​ព្រឹកថ្ងៃ​ទី១០​ កញ្ញា ​នៅរោង​ចក្រសួនវឌ្ឍន​២​ ស្ថិតនៅ​ក្នុង​ខណ្ឌដង្កោ។  លោក​បានបន្ត​ថា​មូលហេតុដែល​នាំឲ្យកម្មករ​មាន​ការ​ដួល​​សន្លប់​​នេះ ដោយ​​សារ​តែ​មុនដំបូង​មានកម្មករ​ចំនួន​ពីរនាក់​ បានឈឺ​អស់​រយៈពេលមួយ​យៈមកហើយ​បានចូលមក​ធ្វើការវិញ​ដើម្បីបើក​ប្រាក់ខែ​ផង។  តែពេល​កម្មករពីរ​នាក់នោះ​កំពុងធ្វើ​ការស្រាប់​តែដួល​សន្លប់ហើយ​កម្មករដែល​បានឃើញក៏​មានការភិត​ភ័យដួល​សន្លប់​តៗគ្នា។

លោកបាន​បន្ថែមថា​ កម្មករ​ដែលដួល​សន្លប់​នោះត្រូវបាន​បេឡា​ជាតិ ​របប​សន្តិសុខ​សង្គម ​បានបញ្ជួន​ទៅកាន់​មន្ទីរ​ពេទ្យសំរាកព្យា​បាល​ហ៊ាង មុនី្នវុធ ចំនួន១៤​នាក់ និង​មណ្ឌល​សុខភាព​ពងទឹក​ចំនួន​៨នាក់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative