រាជធានី​-ខេត្ត​​ចំនួន៨ នៅ​កម្ពុជា ប្រឈម​​​នឹង​​ជំនន់​​ទឹកភ្លៀង

យោងតាម​សេចក្តីជូន​ដំណឹង​​របស់​​ក្រសួង​​ធនធាន​ទឹក និង​ឧតុ​និយម​បានឲ្យដឹង​ថា​ រាជធានី​-នៅក្នុង​​ប្រទេស​​កម្ពុជា មាន​រាជ​ធានី-ខេត្ត​​ចំនួន​៨ ប្រឈម​​នឹង​ជំនន់​​ទឹកភ្លៀង ចាប់​ពី​ថ្ងៃ​អង្គារ ​ទី៩ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១៣ ខែកញ្ញា។ រាជធានី​-ខេត្ត​ទាំង​នោះ រួមមាន​​រាជធានី​​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ កណ្តាល តាកែវ កំពត កំពង់ធំ ព្រះសីហនុ និង​​ខេត្ត​សៀមរាប។

3មូលហេតុ​ដែល​នាំ​ឲ្យ​​មាន​ភ្លៀង​​ធ្លាក់​ច្រើន​​បន្តបន្ទាប់ នៅ​​ទូទាំង​ប្រទេស និង​ធ្វើ​​ឲ្យ​ខេត្ត​​ក្រុង​ខ្លះ​​ប្រឈម​​នឹង​ជំនន់​​ទឹកភ្លៀង គឺ​ដោយសារ​​កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​​ពី​ព្យុះ​​មួយទៀត ដែល​កើត​ឡើង​នៅក្នុង​​សមុទ្រ​ចិន​​ខាងត្បូង នៅ​ថ្ងៃ​​សៅរ៍ ទី១២ ​ខែ​កញ្ញា​ ខាង​មុខ​នេះ។

សេចក្តីជួនដំណឹងដដែលបាន​បន្តថា ជាមួយ​គ្នា​នោះ នឹងមាន​​ភ្លៀង​ធ្លាក់​​ច្រើន​ជា​បន្ត​បន្ទាប់ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​​ផង​ដែរ។ មូលហេតុ​​ដែល​នាំ​ឲ្យ​មាន​​ភ្លៀង​ធ្លាក់​​ច្រើន​បន្ត​ប​ន្ទាប់ នៅ​ទូទាំង​ប្រទេស និង​ធ្វើ​​ឲ្យ​ខេត្ត​​ក្រុង​ខ្លះ​​ប្រឈម​នឹង​​ជំនន់​ទឹក​ភ្លៀង គឺ​ដោយ​សារ​កម្ពុជា នឹង​ទទួល​រង​ឥទ្ធិពល​​ពី​ព្យុះ​​មួយទៀត ដែល​កើត​ឡើង​នៅក្នុង​​សមុទ្រ​ចិន​​ខាងត្បូង នៅ​ថ្ងៃ​​សៅរ៍​ ទី​១២ ខែកញ្ញា ​ខាងមុខ​នេះ។ បច្ចុប្បន្ន​នេះ​កម្ពុជា​​ក៏បាន និង​​កំពុង​ទទួល​​ឥទ្ធិពល​​ពី​ប្រព័ន្ធ​​សម្ពាធ​​ទាប ដែល​អូស​​កាត់​លើ​​ភាគ​​ឦសាន​​នៃ​ប្រទេស និង​ឥទ្ធិពល​​ពី​ខ្យល់មូសុង​​និរតី​​ខ្លាំង​​ផងដែរ។ នេះ​បើ​​យោងតាម​​សេចក្តីជូន​ដំណឹង​​ដដែល។

ឥទ្ធិពល​ព្យុះ​​នៅក្នុង​សមុទ្រ​​ចិន​ខាងត្បូង​​នេះ នឹងធ្វើ​ឲ្យ​​ផ្ទៃសមុទ្រ​​មាន​ភ្លៀង និង​មាន​​ខ្យល់​បោក​បក់​ខ្លាំង ហើយ​រលក​​សមុទ្រ​​អាច​មាន​កម្ពស់​​ពី១ម៉ែត្រ ទៅ២.៥​ម៉ែត្រ។ ដូច្នេះ​​ក្រសួង​សូម​អំពាវ​​ទៅដល់​ប្រជាពលរដ្ឋ​​នៅ​តំបន់​​មាត់​សមុទ្រ​បង្កើន​ ការប្រុង​ប្រយ័ត្ន​​ខ្ពស់ ជាពិសេស​​ប្រជា​នេ​សាទ និង​អ្នក​ទេសចរ គួរ​ផ្អាក​​សកម្ម​ភាព និង​ការ​ធ្វើដំណើរ​​កម្សាន្ត​​លើ​ផ្ទៃ​សមុទ្រ ចាប់ពី​ថ្ងៃ​ទី៩ ខែកញ្ញា​ ដល់​ទី១៣ ខែកញ្ញា ដើម្បី​​ចៀស​វាង​គ្រោះ​ថ្នាក់​ដែល​​អាច​កើតឡើង​​ជាយថា​ហេតុ។

គួរបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៥ នេះ​​កម្ពុជា​​អាច​ទទួល​រង​ឥទ្ធិ​ពល​​ព្យុះ​ចំនួន​២៥ ទៅ​២៧ ដែល​កើត​ឡើង​ក្នុង​​មហាសមុទ្រ​​ប៉ាស៊ី​ហ្វិក​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative