ពន្ធដា​រ កំណត់​ឲ្យម្ខាស់​យាន​យន្ត និង​​យាន​ជំនិះ​​គ្រប់​​ប្រភេទ​មកបង់​ពន្ធ​ឲ្យបាន មុន​ថ្ងៃ​៣០ វិច្ឆិកា

អគ្គនាយក​ដ្ឋាន​​ពន្ធដា​រ បាន​ក្រើន​រំលឹក​​ដល់​ម្ចាស់​​យានយន្ត និង​យាន​ជំនិះ​​គ្រប់​​ប្រភេទ ដែល​មិន​ទាន់​ទៅ​​ប្រកាស​​​បង់ពន្ធ​​លើ​​មធ្យោបាយ​​ដឹក​ជញ្ជូន និង​យាន​ជំនិះ​​គ្រប់​​ប្រភេទ សម្រាប់​​ឆ្នាំ​២០១៥ សូម​រូស​​រាន់​ទៅ​​បង់ពន្ធ និង​​ដើម្បី​​ឲ្យ​ការ​ប្រមូល​​ពន្ធ​​សម្រាប់​​ឆ្នាំ​២០១៥ ប្រព្រឹត្ត​ទៅបាន​​ល្អប្រសើរ។

3ក្នុងករណីមិន​បានធ្វើតាម​ការណែ​នាំខាងលើ​ទេ​នោះនាយក​ដ្ឋាន​​ពន្ធដារ សហការ​​ជាមួយ​​ស្ថាប័ន​​មាន​សមត្ថ​កិច្ច នឹងធ្វើ​​ការត្រួត​ពិនិត្យ និង​ផាក​ពិន័យ​១០០​ភាគរយ​​នៃ​ប្រាក់​​ពន្ធ​​ដែល​​ត្រូវ​​បង់​ចំពោះ​​យានយន្ត និង​យាន​ជំនិះ​​ទាំងឡាយ​ណា​ដែល​​ម្ចាស់​ខក​ខាន​មិន​​បានមក​​ប្រកាស​​បង់ពន្ធ​ដែល ការផាក​ពិន័យ​​នេះ ត្រូវ​ចាប់​ផ្តើម​​អនុវត្តន៍​​ពីថ្ងៃ​ទី១ ខែ​មករា ​​ឆ្នាំ​២០១៦​តទៅ។

បើតាម​សេចក្តី​ជូនដំណឹង​​ដែល​ចុះ​ហត្ថលេខា​​ដោយ​​លោក លោក គង់ វិបុល អគ្គ​នាយក​​នៃ​​នាយក​ដ្ឋាន​​ពន្ធដារ​បានឲ្យដឹង​កាលពី​ថ្ងៃទី៨ កញ្ញា ថាម្ចាស់​​យាន​ជំនិះ​​អាច​ទៅ​​បង់ពន្ធ​​តាម​ទី​តាំង​​របស់​​រដ្ឋ​បាល​ព​ន្ធ​ដារ ឬ​នៅ​​ធនាគារ​​កាណា​ឌីយ៉ា អ.ក ឬ​​ធនាគារ​​អេស៊ីលីដា ភីអិលស៊ី ឲ្យ​បាន​​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឲ្យ​​បាន​​រួសរាន់ ចៀស​វាង​​ការ​​ប្រជ្រៀត​​គ្នា​បង់​ពន្ធ នៅ មុន​កាល​កំណត់ ដែល​នាំ​​ឲ្យ​ខកខាន​​មិន​បំពេញ​​កាតព្វ​កិច្ច​​បង់ពន្ធ។

សូមបញ្ជាក់ថា ការប្រមូល​​ពន្ធ​លើ​​មធ្យោបាយ​​ដឹកជញ្ជូន និង​យាន​ជំនិះ​​គ្រប់​ប្រភេទ​​សម្រាប់​ឆ្នាំ​២០១៥ បានចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា និង​ផុត​កំណត់​​នៅ​ ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ។

នៅថ្ងៃទី០៨ កញ្ញា ដដែល នោះអគ្គ​នាយក​ពន្ធ​ដា​រ បាន​ចេញសេចក្តី​ជូនដំណឹង​មួយទៀត​ដោយឲ្យ​ម្ចាស់​​អចលន​ទ្រព្យ​មកបង់​ពន្ធឲ្យ​បានមុន​ថ្ងៃទី៣០ កញ្ញា ឆ្នាំ​២០១៥ ខាងមុខ​នេះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative