រដ្ឋមន្រ្តីសុខា​ភិបាល សុំឲ្យឥណ្ឌា​នឹងបន្ត​ជួយ​វិស័យ​សុខាភិបាល​លើផ្នែក​ធនធាន​មនុស្ស និងបច្ចេកវិទ្យា

រដ្ឋមន្រ្តីសុខាភិបាល លោក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង ​បានសុំ​ឲ្យ​ឯក​អគ្គរដ្ឋ​ទូត​​ឥណ្ឌាថ្មី ប្រចាំ​កម្ពុជា​ជួយ​កម្ពុជា​ លើការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​បច្ចេក​​វិទ្យា ដែលផ្តោត​សំខាន់​លើការ​គ្រប់គ្រង អ្នកជំងឺ​ក៏ដូច​ជា​ការគ្រប់​គ្រង​មនី្ទរ​ពេទ្យ​។

1ក្នុងជំនួប​ជាមួយលោក​ស្រី ណាវីន ស្រ៊ីវ៉ាស្តាវ៉ា ឯកអគ្គ​រដ្ឋទូត​ឥណ្ឌាថ្មី​ប្រចាំ​​កម្ពុជា​ កាលពីរ​សៀលថ្ងៃ​ម្សិល​ម៉ិញ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​​សុខា​ភិ​បាល នារសៀល​​ថ្ងៃទី៨ កញ្ញា កន្លង​មកថា ​គ្រប់ឱសថ​ទាំងអស់ ដែល​កំពុង​នាំ​ចូល​​មក​កាន់​ទីផ្សារ​ប្រ​ទេស​​កម្ពុជា គឺត្រូវតែមាន​ការ​ចុះបញ្ជី​ការជាមួយ​​នឹងនាយក​ដ្ឋាន​​ឱសថ នៃក្រសួង​សុខា​ភិ​បាល​និងធ្វើការ​ត្រួត​ពិនិត្យ ក្រោយពី​បាននាំចូល​ក៏មាន​ក្រុមការងារ​ចុះទៅ​ជ្រើស​​រើស​យកគំរូ​ឱសថ​មួយចំនួន ដែលបាន​អនុញ្ញាត​ចុះបញ្ជី​​ការ​​រួច​រាល់​នោះ ដើម្បី​យក​មកត្រួត​ពិនិត្យ​មើលថា​តើ? ឱសថ​នោះ ស្របតាម​គុណ​ភាព​​យើងបា​នចុះ​បញ្ជីការ​​ដែលឬទេ។

​កន្លងមកក្រសួង​សុខា​ភិបាល​បានធ្វើការ​ត្រួតពិនិត្យ ឃើញថា​​មា​នលទ្ធ​ផល​ល្អ​ ហើយ​គោរព​តាម​ច្បាប់​ទម្លាប់។

​រដ្ឋមន្រី្តក្រសួង​សុខាភិបាល លោកវេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង ​ក៏បាន​ថ្លែងអំណរ​​គុណ​ដល់​សាធារណ​រដ្ឋ​ឥណ្ឌា ដែល​​កន្លង​មក​បានផ្តល់​នូវជំនួយ​ជាច្រើន​ដល់​វិស័យ​​សុខាភិបាល ក្នុងនោះក៏​មា​ន​ការ​ផ្លាស់​ប្តូរនូវបទ​ពិសោធន៏​​នូវមន្រី្ត​​សុខា​ភិបាល ក៏ដូច​ជា​ផ្តល់នូវ​ការបណ្តុះ​បណ្តាល​​ដល់​មន្រី្ត​​សុខាភិបាល ។

ឯកឧត្តមឯកអគ្គរដ្ឋទូត​ឥណ្ឌា បានស្វាគមន៏​ចំពោះគំនិត​នេះថា នឹងយក​ទៅ​ពិចារណា ដើម្បីធ្វើ​ការអភិ​វឌ្ឍន៏​​ជាបន្ត​​ទៀត​ នូវ​កិច្ច​សហប្រតិបតិ្ត​ការណ៏​លើវិស័យ​​បណ្តុះ​បណ្តាល និងលើ​វិស័យ​ព័ត៌មាន​វិទ្យានេះ ពិព្រោះ​ការ​គ្រប់​គ្រង​អ្នក​ជំងឺ វាជា​ការ​ចាំ​ បាច់ ហើយការ​គ្រប់គ្រង​មនី្ទរ​ពិសោធន៏ គឺយើងត្រូវ​តែពង្រឹង​បន្ថែម​​ទៀត​ដែល។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative