ភ្លៀង​លាយ​ឡំ​ខ្យល់​​កន្ត្រាក់ ​ធ្វើ​ឲ្យ​​រលំ​​ផ្ទះ ៣៦ខ្នង និង​​មនុស្ស​​រងរបួស​​ធ្ងន់​នៅ​​ស្រុក​​រមាស​ហែក

ភ្លៀង​ធ្លាក់​ខ្លាំង​​លាយឡំ​​ជាមួយ​នឹង​ខ្យល់​​កន្ត្រាក់ ​បាន​​បណ្តាល​អោយ​រលំ និង​របើក​​ដំបូល​ផ្ទះ​ប្រជាពល​រដ្ឋ​ចំនួន ៣៦ខ្នង​ ក្នុងនោះ​០៦ខ្នង​ ខូចខាត​​ទាំងស្រុង​ និង​ធ្វើ​​ឲ្យ​មនុស្ស​​ម្នាក់​ទទួល​រងរ​បួស ។

1ហេតុការណ៍​នេះ​បាន​​កើតឡើង​​កាល ពី​វេលា​​ម៉ោង ១៤​និង​១០ នាទី រសៀល​​ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ​២០១៥ ស្ថិតក្នុង​​ឃុំ​ជ្រៃ​​ធំ ឃុំ​កំពង់ត្រាច ស្រុក​​រមាស​ហែក​ ខេត្ត​​ស្វាយរៀង ។

បើតាម​អាជ្ញាធរ​ស្រុក​​របាស​​ហែក ​បាន​ឲ្យ​ដឹងថា​​នៅក្នុង​ហេតុ​ការណ៍​​នោះ បាន​បណ្តាល​អោយ​ស្ត្រី​ម្នា​ក់​ទទូល​​រងរបួស​​ធ្ងន់​ មាន​ឈ្មោះ​​តូច ស្រី​ម៉ៅ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​​កំពង់ត្រាច ឃុំ​​កំពង់ត្រាច នៅ​ពេលដែល​​ជនរងគ្រោះ​​សុំ​ផ្ទះ​​គេ​ជ្រក​​ភ្លៀង​​បណ្តាល​​អោយ​សសរ ដួល​​ហើយ​បោក​​ត្រូវ​បាក់​ភ្លៅ​​ខាងឆ្វេង។ បច្ចុប្បន្ន​​ជនរង​គ្រោះ​​បាន​បញ្ជូន​ទៅ​មន្ទី​​ពេទ្យ​ភ្នំ​ពេញ​ហើយ ។

ក្នុង​រយៈពេល៨ខែ​ ក្នុង​ឆ្នាំ​២០១៥​នេះ ​បាតុភូត​​ភ្លៀង ​និង​ខ្យល់​​កន្ត្រាក់​ បានកើត​​ឡើង​ចំនួន​១៨៦លើក​ ធ្វើ​ឲ្យ​​មនុស្ស​១២នាក់​​ស្លាប់ និង​១៣០​នាក់​ទៀត រងរបួស​​លើសពីនេះ និង​​បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត ផ្ទះសម្បែង​​របស់​ពល​រ​ដ្ឋ​ធ្ងន់​ធ្ងរ​មាន​​ចំនួន​ ១៦១៦​ខ្នង និង​ខូច​ខាត​ជា​​មធ្យម ចំនួន​៦ពាន់​១៤៦​ខ្នង​រួមទាំង​​សាលារៀន​​ចំនួន​៤០​អគារ និង​​អគារ​ផ្សេងៗ​មាន​ចំនួន​២៦​ អគារ។ ខេត្ត​ដែល​​រងគ្រោះ​​ដោយសា​រ​​បាតុភូត​ធម្មជាតិ​​ធ្ងន់ធ្ងរ​​ជាងគេ​​គឺ មាន​ខេត្ត​កំពង់ចាម ព្រះ​វិហារ ឧ​ត្ត​​រ​​មានជ័យ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ និង​ខេត្ត​ពោធិ៍សាត់។

ការប្រែប្រួល​អាស​​ធាតុ​ បានធ្វើ​​ឲ្យ​ប្រទេស​​កម្ពុជា​ក៏​ដូចជា​​នៅលើ​ពិភព​លោក​ទទួល​​នូវ​គ្រោះ​​ធម្ម​ជាតិ​មួយ​ចំនួន​​ដូចជា​​ខ្យល់​ព្យុះ​​និង​រន្ទះ​បាញ់​​ញឹកញាប់។

លោក កែវ វី អ្នកនាំ​ពាក្យ​នៃ​​គណៈកម្មា​ធិការ​​ជាតិ​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​​បាន ឲ្យ​ដឹង​ថា កត្តា​​ខាងលើ​នេះ បណ្តាល​មកពី​​ការ​ប្រែប្រួល​​អាកាស​ធាតុ ព្រោះថា អាកាស​ធាតុ​វា​ពាក់​ព័ន្ធ​នឹង​បាតុ​ភូតធម្មជាតិ​ដែល​អាច​​កើតមាន​ឡើង​ដូច​ជា​ខ្យល់​ព្យុះ​ក្នុង​​តំបន់ វា​កើត​មាន​ច្រើន​​ពេល​ចប់ និង​មាន​​នៅតាម​​បណ្តាល​​ខេត្ត​ច្រើន​​វា​អាច​បង្កើត​ជា​ជ្រលង​​សំពាធ​​ទាប ឬ​ជ្រលង​​​សំ​ពាធ​​ដែល​បង្ក​​ឲ្យ​មាន​​ភ្លៀង មាន​ខ្យល់​​តិច ឬ​ខ្លាំង​មក​លើ​កម្ពុជា ដែលជា​ហេតុ​​នាំ​ឲ្យ​មាន​​គ្រោះធម្មជាតិ កើតឡើង​​នៅ​កម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative