មន្រ្តីជំនាញ ប្រាប់​ពីវិធី​បង្ការ​កុំឲ្យ​ឆ្លងជំងឺ​ផ្តា​សាយ​ជ្រូក

ស្របពេលជំងឺ​ជ្រូក​ខៀវ កំពុង​ផ្ទុះទ្បើង​នៅខេត្ត​សៀមរាប មន្រ្តី​ជំនាញ​សុខាភិ​បាល បាន​ព្រមាន​ប្រជាពល​រដ្ឋ​មិន​ឲ្យទទួល​ទាន​​​ជ្រូកឈឺ ឬងាប់​ដោយសារ​ជំងឺជ្រូក​​ត្រចៀក​ខៀវ​នោះទេ។

1លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ឋ​នឹងជំងឺ​ឆ្លង និងជា​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល បានថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ នាព្រឹក​ថ្ងៃទី៩ កញ្ញា នេះថាជំងឺ​ជ្រូកត្រចៀក​ខៀវជាជំងឺ​មួយ ដែលបង្ក​ទ្បើងដោយ​មេរោគ​ឱកាស​និយម​នៅលើ​​ខ្លួនជ្រូក នៅពេល​ភាពសុំា​ក្នុងខ្លួន​របស់ជ្រូក​ធ្លាក់​ចុះ។ ជំងឺនេះ​បង្កទ្បើង​​ដោយមេរោ​គ​​ឈ្មោះ Streptococcus​ Suis ដែលជា​មេ​រោគ​​កាច​សាហាវ និងអាច​បង្កឲ្យ​​មាន​បញ្ហា​ពីរបែបដល់​រាងកាយ​មនុស្ស ទី១វាអាច​បង្ក​ឲ្យ​មាន​​រោគសញ្ញា​ផ្លូវដង្ហើម ដូច​ជា​ គ្រុន​​ក្តៅ ហត់ ក្អក និងទី២ វាអាច​បង្កឲ្យមាន​​បញ្ហា​រលាក​ស្រោមខួរ ដូចជា​ក្អួត ឈឺក្បាល​ខ្លាំង និងប្រកាច់​ដែលទាម​ទារឲ្យ​មាន​​ការព្យា​បាលជា​បន្ទាន់។

អ្នកឆ្លងមេរោគជ្រូកត្រចៀក​ខៀវ នឹងចេញ​រោគសញ្ញា​រយៈពេលពីរ ឬបីថ្ងៃ​ក្រោយ​ពេលឆ្លង​មេរោគ​នេះចូល​ទៅក្នុង​ខ្លួន។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្ត​ថា “ទោះជា​យ៉ាងណា​គិតរហូត​មក​ដល់​​ពេលនេះ ម៉ោង​នេះ កម្ពុជា​​មិនទាន់​រកឃើញ​អ្នក​ណាម្នាក់​បានឆ្លង​ជំងឺនេះ​នោះទេ ប៉ុន្តែប្រសិន​ជាមានអ្នក​ឆ្លង​ជំងឺនេះ​វាមិនជា​បញ្ហានោះទេ ព្រោះយើង​មានឱសថ​​សម្រា​ប់​​ព្យា​បាល​ជំងឺនេះ”។  លោកបន្តថា “ជំងឺ​នេះឆ្លងតែ​ពីជ្រូក​មកមនុស្ស​ប៉ុណ្ណោះ វាមិនឆ្លង​ពីមនុស្ស​ទៅមនុ​ស្ស​នោះទេ”។

តើគេអាចការពារជំងឺ​នេះបានយ៉ាង​ដូចម្តេច? លោកវេជ្ជ​បណ្ឌិត លី សូវ៉ាន់ បាន​​ពន្យល់​ថា ​វិធី​ការពារ​ជំងឺនេះ​គឺកុំ​បរិភោគ​សាច់ជ្រូកឈឺ​ឬងាប់ អ្នកធ្វើ​អាហារ​ពី​សាច់ជ្រូកគួរពាក់​ស្រោមដៃ ពិសេស​អ្នកធ្វើការនៅ​ទីអ​ត្តឃាត​ត្រូវ​មាន​ការប្រុង​​​ប្រយ័ត្ន​ខ្ពស់។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative