​គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃទី០៨ កញ្ញា ស្លាប់​មនុស្ស​៦នាក់ និងរបួស​ធ្ងន់ស្រាល​១៣នាក់

គ្រោះថ្នាក់​ច​រា​ចរណ៍ នៅ​ទូ​ទាំង​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​​២០១៥ ​បាន​កើតឡើង​ចំនួន​​១០​​លើក យប់​៤​​លើក​បណ្តាល អោយ​​មនុស្ស​​ស្លាប់​៦​នាក់ ​(​ស្រី​ម្នាក់​) អ្នក​របួសធ្ងន់​​១០​នាក់ ​(​ស្រី​៣​​នាក់​) និង​របួស​ស្រាល​​៣​នាក់​​(​ប្រុស​)​។​

2យោងតាមរបាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានឲ្យ​ដឹង​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ១០​លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​យាន​យន្ត​សរុប​​១៨​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៩​​គ្រឿង​ រថយន្ត​​ធុន​តូច​​៦​គ្រឿង​​ ​រថយន្ត​​ធុន​ធំ​២​​គ្រឿង​ និង​កង់​​១​គ្រឿង​។​ មូល​ហេតុដែល​​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​រួមមាន ល្មើស​​ល្បឿន​​៣​លើក​  ប្រជែង​​គ្រោះថ្នាក់​​៥​លើក​  បត់​គ្រោះថ្នាក់​​២​លើក​ កត្តា​យាន​យន្ត​១​​លើក ក្នុងនោះ​​អ្នក​មិន​ពាក់​មួក​ពេល​​គ្រោះថ្នាក់​​មាន​៨​នាក់​​(​យប់​៤​​នាក់​) ។​

ចំពោះ រថយន្ត​ពិន័យ​សរុប​​ចំនួន​៨៧៨​​គ្រឿង (​រថយន្ត​​ធំ​២២១​​គ្រឿង​) ស្មើ​នឹង​​៨៧៨​​ករណី​ ល្មើស​​ក្រដាស​​ស្នាម​មាន​​៦៧១​ គ្រឿង​ ស្មើនឹង​​៦៧១​​ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេក​ទេស​​២០៧ គ្រឿង​ស្មើ​នឹង​២០៧​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ២,១៦៩​​គ្រឿង ៕

ចំណែក​គ្រោះថ្នាក់​​ចរាច​រណ៍នៅ​ទូ​ទាំង​ប្រទេស កាលពី​​ថ្ងៃទី​៧​ ខែកញ្ញា ​ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​ចំនួន​​១០​លើក យប់​​៤​លើក​​ បណ្តាលអោយ​​មនុស្ស​​ស្លាប់​៣​​នាក់ ​(​ស្រី​ម្នាក់​) អ្នករបួស​ធ្ងន់​១៥​នាក់​​(​ស្រី​២​​នាក់​) និង​របួស​ស្រាល​៧​នាក់​​(​ស្រី​៣​​នាក់​)​។  ក្នុង​​គ្រោះថ្នាក់​​ចរា​ចរណ៍​ទាំង ១០​លើក​​នេះ បាន​បង្ក​ឲ្យ​​ខូចខាត​យាន​យន្ត​សរុប​​១២​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៧​​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ រថយន្ត​ធុន​ធំ​១​​គ្រឿង​ ​យាន​ផ្សេងៗ​​២​គ្រឿង​ និង​ថ្មើរ​ជើង​ម្នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative