រ​ដ្ឋ​ម​ន្ត្រី​​​​កា​រ​ងា​​រ​សង្ឃឹមថា ប្រាក់​ឈ្នួល​អប្បរមា​និយោជិត​ឆ្នំា​២០១៦ នឹងកើន​ជាងឆ្នំា​មុន

លោក អ៊ិត សំហេង រ​ដ្ឋ​ម​ន្ត្រី​​​​ក្រសួង​កា​រ​ងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ មានជំនឿ​ថាប្រាក់​ឈ្នួល​អប្បរមា​កម្មករ​និ​យោជិត​សម្រាប់ឆ្នំា​២០១៦ នឹងកើន​ជាងឆ្នាំមុន​តែមិនបាន​បញ្ជាក់​ថាចំនួន​ពិតប្រាក​ដ​ប៉ុន្មាន​នោះទេ ដោយឲ្យ​រងចាំ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​បើកកិច្ច​ប្រជុំសម្រេច​នៅខែតុលា​ខាងមុខនេះ។

2លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅ ក្នុងសិក្ខា​សាលា​ត្រីភា​ព​​គី​ស្តីពីប្រាក់​ឈ្នួលអប្បរមា​នៅកម្ពុជានា​ព្រឹកថ្ងៃទី​៨ កញ្ញា​នៅសណ្ឋាគា​ភ្នំពេញ​ថា «លទ្ធផលដែល​ធ្វើឲ្យកម្មករ​និយោជិត​ទទឹងរង​ចំាអ៊ុតប្រាក់​ឈ្នួលអប្បបរមា​ឆ្នំា​២​០​១​៦​ ខា​ង​មុ​ខ​​នឹង​សម្រេច​នៅខែតុលា​នេះ ប៉ុន្តែ​លោក រដ្ឋមន្ត្រី​សង្ឃឹមថាប្រាប់​ឈ្នួលអប្បរមា​កម្មករ​និ​យោ​ជិ​តឆ្នំា​​​២​០​១​៦នឹង មានការ​កើនឡើង​ជាងឆ្នំា​មុន» ​ ​។  ទោះជាយ៉ាង​ណាក៏ដោយលោក​រដ្ឋមន្ត្រី មិន​ទាន់ដឹងមាន​ចំនួនប៉ុ​ន្មានច្បាស់​លាស់នោះ​ទេ​គ្រា​ន់​​តែ​ពេល​នេះ​ភា​គី​ពា​ក់​ព័ន្ធកំពុ​ងតែ​​ពិភាក្សា។​  ជាមួយគ្នានោះ​ដែរ លោក​រដ្ឋមន្ត្រីលើ​ក​​ឡើ​ងទៀ​ត​ថា «​ប្រ​សិ​ន​​បើ​ភា​គី​​ពា​ក់​ព័​ន្ធធ្វើការ ពិភាក្សា​មិនត្រូវគ្នា​នោះទេ ក្រសួងមានរូប​មន្តរួចហើយ​​គឺជជែ​ក​​គ្នា​រ​ហូ​ត​ចេ​ញ​​ល​ទ្ធ​ផ​ល​ដែ​​ល​​ភាគីអាច​ទទួល​យកបាន» ។

លោក អ៊ិត សំហេង បាន​បញ្ជាក់ថា «​ សូមឲ្យភាគី​និយោជក និងភាគីកម្មករ​និយោជិត​កុំ​ឈ្លោះ​​គ្នាបា​ន​​ហើ​យ​ ។​  ខ្ញុំស្តាប់​ភាគី ទំាងអស់​ទាំងភាគី​និយោជក​ចង់បានតិច  ហើ​យ​ភា​គី​​និ​យោ​ជិ​ត​​ច​ង់​បា​ន​ច្រើ​​​ន​​​​គេ​ថាខ្ញុំទា​ម​​បា​នប៉ុណ្ណេះ​​ឲ្យប៉ុណ្ណោះ​វិញ ។  ប៉ុន្តែឆ្នំានេះ​​ខ្ញុំគិតថាភាគី​ទំាងពីរ​មានភាពចាស់​ទុំជុំ​វិញ​ ​ប​ញ្ហា​​ប្រា​ក់ឈ្នួល​នេះ ដូច្នេះភាគី​ទំាងអស់​ត្រូវប្រើការ​វិនិច្ឆ័យ​តាមបែសង្គម​​លើបញ្ហា​​​ប្រា​ក់​ឈ្នួ​ល​​នេះ ដូចជា ស្ថានភាព​គ្រួសារ ​អត្រា​អតិផរណា​ និងការ​ចំណាយ​ក្នុងការ​រស់នៅ។ ជា​ងនេលក្ខណៈ​វិនិច្ឆ័យ​​​បែបសេដ្ឋ​កិច្ច​មាន ផលតិភាព​ ភាពប្រកួត​ប្រជែង ស្ថានភាព​ទីផ្សារ​កា​រ​ងា​រ​​និងកម្រិត​តម្លៃ​បន្ថែម​នៃវិស័យ​ការងារ ក៏ដូចជាបន្ទាត់​ក្រីក្រ សម្រាប់ធ្វើ​ជាមូលដ្ឋា​ន​​ក្នុ​​ង​ការពិ​ភា​ក្សា​ប្រាក់ឈ្នួល​ផងដែរ»។

លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា ចំពោះ​ការជជែក​ពិភាក្សា​ប្រាក់ឈ្នួល​អប្បរមា​កម្មករ​និយោជិត​ត្រូវមានការ​ចួលរួមពី​ភាគី​និយោជក​​ភាគី​ក​ម្ម​ក​រ​​និ​យោ​ជ​​ក​និងភាគីរដ្ឋា​ភិ​បាលដែល​មានសមាជិ​ក​ចំនួន​ស្នើគ្នា ហើយប្រសិន​បើអវត្ត​មានត្រូវ​ដាក់​​ដំ​ណាង​មកជំនួស ជាលទ្ធផល​ត្រូវទទួលស្គាល់។

លោករដ្ឋមន្ត្រីសង្កត់​ធ្ងន់ថា «​តាមពិសោធន៍​ឆ្នំាកន្លង​មក នឹងយករូប​មន្តនោះ​​​បន្ត​អ​នុ​វ​ត្ត​​យុទ្ធ​សាស្ត្រ​​​​ពិ​ភា​ក្សា​​បញ្ហា​​ប្រា​ក់ឈ្នួល​បន្តទៀត គឺ បើមិនឯក​ភាពគ្នា ត្រូវពិភាក្សា ​​ ​ហើ​​យ​​ពិ​ភា​ក្សា​ទៀត  ពិ​ភា​​ក្សា​​ទា​ស់​តែ​​ត្រូវគ្នា»។

លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគីនេះនឹងផ្តល់លទ្ធភាពឲ្យភាគីទំាងអស់ពិភា ក្សា​គ្នានៃចំនួនលេខដែលខ្លួនដាក់ពិភាក្សាជាមួយភាគីអង្កការអន្តរជាតិខាងកាងារ ហើយ​ភា​គី​នឹ​ង​​​ទ​​ទួ​​ល​​យ​កបា​ន​​ទំាងអស់គ្នានៃការខិតខំរបស់អង្កការអន្តរជាតិខាងការងារ ។ ​សម្រា​ប់​ប្រា​ក់​ឈ្នួ​ល​អ​ប្ប​រ​មាកម្មនិយោជិតឆ្នាំ២០១៦នេះ នឹងអាចនឹ​ង​មា​ន​កា​រ​​កើន​ឡើងជាងឆ្នំាមុន នឹង​បិ​​​ទ​បញ្ច​ប់​​នៅ​​ខែតុលា ខាងមុខ​ជាដាច់ខាត។

លោក អាត់​ ធន់ ប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​បា​ន​លើក​ឡើង​​ថាខា​ង​សហជីព​បាន​ពិភាក្សា​គ្នាជាច្រើន​លើកមក​ហើយ​  ពេលនោះ​សហជីពលោក​​​បា​ន​លើ​ក​ចំ​នួ​ន​​១៧៧ដុល្លា​សម្រាប់​ធ្វើការចរចារ​​ប៉ុន្តែ​ចំនួន​នេះមិន​ទាន់​បាន​សម្រេច យ៉ាង​ណា នោះ​ទេ​​​។​​ លោកបន្តថា​ក្រោយពី​សហជីព​ជាតិ និងអន្តរ​ជាតិចួល​បណ្តុះ​បណ្តាលជា​មួយអង្ក​ការ​​អ​ន្ត​រ​ជា​តិ​ ​ខា​ងការងារ​ម​កភាគីទំាង​ពីរបានឯកភាព​ឲ្យមានអ្នកស្រាវ​ជ្រាវឯករាជ្យ​មួយ​ ទៅលើក ការ​​រស់​​នៅ​​​​រ​បស់​​ក​ម្មករដើម្បី​កំណត់​តម្លៃមួយទៅចរចារជាមួយភាគីពាក់ព័ន្ធទៀត។

លោក អាត់​ ធន់ ឲ្យដឹងទៀតថា ទិន្នន័យថ្មី​ដែល​នឹងដាក់​ចរចារ​ជាមួយភា​គីពាក់​ព័​ន្ធ​ដែល​​រ​​ក​ឃើញ​ពីអ្នក ស្រាវ​ជ្រាវនោះ​នឹង​ចេញ​ជា​លទ្ធផ​ល​ នៅ​ថ្ងៃ​​​ទី​១១​ កញ្ញា ​ឆ្នាំ​២០១៥​ ហើយនឹង​ដា​ក់​ពិ​ភា​​ក្សា​គ្នាទៀត។លោកបាន​បញ្ជាក់ថា​ «កាចូល​រួមរបស់​សហជីពនៅ​ថ្ងៃនេះដើ​ម្បី​​ច​ង់​ដឹ​ង​ពី​កា​រ​ប​ង្ហា​ញ​​រ​ប​ស់​ក្រ​សួង​ការងារ ដែលបានដាក់​គោលការ​ចំនួន៧​នោះ​យ៉ាងម៉េច​ខ្លះ?​ ហើយ​ច​ង់​​ដឹ​ង​ពី​គោល​ជំហរពី​សំណាក់ភាគី​និ​យោ​ជ​ក​​​ផ​ងដែរ »។

ជាមួយគ្នានេះដែរលោក ​វ៉ាន់ ស៊ូអៀង ​ប្រធា​ន​សហព័​ន្ធ​និយោជក​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​កម្មករ​ទទួល​​​​​បាន​​​​ប្រា​ក់​​ឈ្នួល​តាម​វិស័យ​ខុសគ្នា ​ហើយ​​ការពិភាក្សា ប្រាក់​​ឈ្នួ​ល​​អប្បរមា​ថ្ងៃនេះ​​គឺនិយា​យ​លើវិ​ស័​យ​​ក​​​ម្ម​ន្ត​សាល​ និងផលិត​​ស្បែកជើង។ប្រសិនបើ​វិស័យនេះ​មិនដំណើរ​ការនោះវានឹង មាន​ការ​ប៉ះ​​​ពា​ល់ដល់​វិស័យមួយ​ចំនួនទៀត គឺចំនួន​៩៥% ជាជន​បរទេស​បានធ្វើទំ​នាក់ទំ​ន​ង​​ផ្នែ​ក​ពាណិ​ជ្ជ​​ក​​ម្មនៅ​កម្ពុជា ដូច្នេះគេនឹង​​ធ្វើ កែសម្រួល​វិស័យ​ពាណិជ្ជ​កម្មនេះ​​​ដើ​ម្បីធ្វើ​​កា​រ​​​ប្រៀ​​ប​ធៀ​​​ប​​ជា​មួ​​យ​​ប្រ​​ទេស​​ដទៃទៀត​។​

លោកបញ្ជាក់ថា «ប្រាក់ឈ្នួល​អប្បរ​មាកម្ម​និយោជិត​ត្រូវតែ​ឆ្លុះបញ្ចំាង​នូវ​តថភាព​សេដ្ឋកិ​ច្ចទីផ្សារ និងត្រូវ​តែសម​ស្របទៅ​នឹងកម្មករ​និយោជក​ឲ្យដំណើរ​ការ​ល្អ ក្នុងការ​មាន​លទ្ធភាព ផ្ត​ល់ប្រា​​ក់​​ឈ្នួលជួន​កម្មករ​និយោជិត ។​តថភាព​នេះត្រូវ​ឡើងតាម​សេដ្ឋកិច្ច​ទីផ្សាជា​ជាងធ្វើ​ស​ក​​​ម្មភាព​ចំណេញ​នយោបាយ   ព្រោះថា​ដោយសារ​តែបញ្ហា​នយោបាយ​ធ្វើឲ្យរោង​ចក្រ​មួយចំ​​នួ​ន​​នៅ​កម្ពុជា​ត្រូវបិទ​ផងដែរ»។​​ជាមួយគ្នានោះដែរ លោកស្នើ​ភាពភាគី​ទំាងអស់​ធ្វើការចរចារ​គ្នាដោយ​យកចិត្តទុក​ដាក់​បំផុត​ដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជា​មួយ​គ្នា។

គួរបញ្ជាក់ថាក្នុងឆ្នំា២០១៥​​រាជ​រដ្ឋាភិបាល បាន​សម្រេច​ផ្តល់ប្រាក់​ឈ្នួល​អប្បរមាកម្មករ និ​​​យោជិត​ផ្នែក​វាយន​ភណ្ឌកាត់​ដេ​រ​ និង​ផលិត​ស្បែកជើង ពី១០០​​ដុល្លា ដល់ ១២៨ ដុល្លា​ក្នុង មួ​យ​ខែ​​។ ហើយបើ​គិតរួម​ទំាងអត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀតដែល​មាន​ស្រាប់ ជាមធ្យម​ក​ម្ម​ករ​​​និ​យោ​ជិ​ត​​​​ម្នា​ក់​ៗ​ទទួលបាន​ប្រាក់ចំណូល​យ៉ាងតិចពី​១៤៧ ដុល្លា​ដល់ ១៥៦​ដុល្លារ​ក្នុង​មួយខែ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative