គ្រោះថ្នាក់​ចរា​ចរណ៍ ថ្ងៃ​ទី០៧ កញ្ញា ស្លាប់​៣នាក់ និង​របួស​ធ្ងន់​ស្រាល​២២​នាក់

យោងតាមរបាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គ​ស្នងការ​នគរ​បាល​ជាតិ បានឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នៅ​​ទូទាំង​ប្រទេស កាលពី​​ថ្ងៃទី​​៧​ ខែ​កញ្ញា ​ឆ្នាំ​​២០១៥​ បាន​កើត​ឡើង​ចំនួន​​១០​លើក យប់​៤​​លើក​  បណ្តាល​អោយ​​មនុស្ស​​ស្លាប់​​៣​នាក់​​(​ស្រី​ម្នាក់​) អ្នករបួស​ធ្ងន់​១៥​នាក់​​(​ស្រី​២​​នាក់​) និង​របួស​ស្រាល​៧​​នាក់ ​(​ស្រី​៣​នាក់​)​។

1របាយការណ៍បានបន្ត​ថា ក្នុង​គ្រោះ​ថ្នាក់​​ចរា​ច​រណ៍​ទាំង ១០​លើក​​នេះ បាន​​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​​សរុប​​១២​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​៧​​គ្រឿង​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ ​រថយន្ត​ធុន​​ធំ​១​គ្រឿង​ ​យាន​ផ្សេងៗ​​២​គ្រឿង​ និង​ថ្មើរ​ជើង​ម្នាក់​​។ ​មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន ល្មើស​ល្បឿន​​៣​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​២​លើក​ ​បត់​គ្រោះ​ថ្នាក់​២​​លើក​ មិន​គោរព​​សិទ្ធ​១​​លើក​ ​កត្តា​​យានយន្ត​១​​លើក និង​ស្រវឹង​១​​លើក ក្នុងនោះ​​អ្នក​មិន​ពាក់​មួក​ ពេល​គ្រោះ​ថ្នាក់​មាន​​១១​នាក់​​(​យប់​៦​​នាក់​) ។​

ចំពោះ រថយន្ត​ពិន័យ​​សរុប​ចំនួន​​១,១៦៦​​គ្រឿង (​រថយន្ត​ធំ​​២៩៦​​គ្រឿង​) ស្មើ​នឹង​​១,១៩១​​ករណី​ល្មើស​​ក្រដាស​​ស្នាម​មាន​​៨៤៦​ គ្រឿង ស្មើនឹង​​៨៥៤​​ករណី​ ចំពោះ​ករណី​​ល្មើស​​បច្ចេក​ទេស​​៣២០ គ្រឿង​ស្មើ​នឹង​​៣៣៧​​ករណី ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៣៩៦ គ្រឿង​។​

ចំណែកគ្រោះថ្នាក់​​ចរា​ចរណ៍​ នៅ​ទូ​ទាំង​​ប្រទេស កាល​​ថ្ងៃ​​ទី​៦​ ខែកញ្ញា​ ឆ្នាំ​​២០១៥ បាន​កើត​ឡើងចំនួន​​៩​លើក​ យប់​​៤​លើក​​​ បណ្តាល​​អោយ​មនុស្ស​​ស្លាប់​៧​​នាក់ ​(​ស្រី​​ម្នាក់​)​ អ្នក​របួស​ធ្ងន់​១២​នាក់​​(​ស្រី​៣​នាក់​)​ និង​​របួស​ស្រាល​៩​​នាក់ ​(​ស្រី​២​​នាក់​)​។​ ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ ទាំង​ ៩​លើក​​នេះ​ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​១៥​​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​១០​​គ្រឿង​​ រថយន្ត​​ធុន​តូច​​២​គ្រឿង​ រថយន្ត​​ធុន​ធំ​​២​គ្រឿង​​ គោ​យន្ត​​កន្ត្រៃ​​ ១​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative