ណាហ្គាវើល​បេះដូង​សប្បុរស ប្រគល់​រង្វាន់​ដល់​សិស្ស​ជ័យ​លាភី​ផ្នែក​គូរ​គំនូរ​ចំនួន​២៤​នាក់

ក្រុមហ៊ុន​ណាហ្គា​វើល បានប្រគល់​រង្វាន់​ជាថវិកា​ និង​រង្វាន់​ផ្សេងៗ​ទៀត ដល់​សិស្ស​ចំនួន​២៤​នាក់ ដែល​ទទួល​បាន​ជ័យ​លា​ភីក្នុង​កម្មវិធី​ប្រឡង​គូរគំនូរ នៅសាលា​បឋម​សិក្សា​ហ៊ុនសែន​ជីបាល ស្ថិតក្នុង​ឃុំ​ជីបាល ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់​ចាម។​

3កម្មវិធីគូរគំនូរ​នេះបាន​រៀបចំ​ឡើងដោយ​ណាហ្គាវើល​បេះដូង​សប្បុរស ដោយមាន​សិស្សា​នុសិស្ស​ចំនួន​៣៩០​នាក់ អាយុ៩​ឆ្នាំ​ដល់​១២ឆ្នាំ មកពី​សាលា​បឋម​សិក្សា​ចំនួន​១៣​ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ចាម​ បានដាក់​គំនូរ​របស់​ពួកគេ​ចូល​រួម​ប្រកួត​ប្រជែង​។

លោក​ James Ma នាយក​ផ្នែកទំនាក់​ទំនង​បុគ្គលិក និង​​ការ​ងារ​​សង្គម​ ណាហ្គា​វើល​ បានមាន​ប្រសាសន៍​​ថា កម្មវិធី​ប្រឡង​គូរគំនូរ​បានផ្តួច​ផ្តើមបង្កើត​ឡើងក្នុងគោល​បំណង​ដើម្បីបង្កើត​ការយល់​ដឹងក្នុង​ចំណោម​កុមារកម្ពុជា​ស្តីពីការ​ថែទាំ​បរិស្ថាន​ហើយកម្មវិធី​ប្រឡង​គូរគំនូរ​ប្រចាំឆ្នាំ​២០១៥នេះ គឹជាលើកទី២​នៃកិច្ចខិត​ខំប្រឹងប្រែង​របស់យើង​ដើម្បីសម្រេច​គោល​បំណង។ យើងនឹង​បន្តកម្មវិធីនេះ​នាពេលអនាគត។

លោកបានបន្តថា ការប្រឡង​គូរគំនូរ​នេះបានចាប់​ផ្តើមនៅដើមខែ​កក្តដា ឆ្នាំ​២០១៥ ដែលមាន​សាលា​​បឋម​​សិក្សា​​ចំនួន ១៣​ នៅ​ក្នុងខេត្ត​ក​ណ្តាល និងខេត្ត​កំពង់ចាម បាន​ចូលរួម។  អ្នកចូលរួម​ទាំងអស់ត្រូវ​បានផ្តល់ឲ្យ​នូវគូរ​ល័រទាន និង​ក្រដាស​សម្រាប់​​គូរគំនូរ​ផងដែរ។ អ្នកចូលរួម​​ទាំងអស់បាន​ផ្ញើ​គំនូរ​របស់​ពួក​គេ​មកក្រុម​​ណាហ្គាវើល​បេះដូង​​សប្បុរស​​ដើម្បី​​ធ្វើការ​វិនិច្ឆ័យ។ គណៈកម្មការ​កម្មវិធីប្រឡង​គួរគំនូរ​បានចំណាយ​ពេលវេលា​ជាច្រើន​ម៉ោង​ដើម្បី​សម្រេច​ទៅលើលទ្ធ​នៃការ​ប្រឡង​នេះ ពីព្រោះ​គំនូរទាំង​នេះគឺពិត​ជាមានការ​ចាប់អារម្មណ៍​ខ្លាំងណាស់។ នៅចុង​បញ្ចប់ គណៈ​កម្មការ​បាន​សម្រេចចិត្ត​ដើម្បី​ជ្រើស​រើសគំនូរដ៏​ល្អចំនួន២៤​ផ្ទាំងក្នុង​ចំណោម​៣៩០ផ្ទាំង​ជាជ័យលាភី។

លោកបានបន្តែមទៀត​ថា អ្នកឈ្នះ​លេខ១ បានទៅលើ​ឈ្មោះ រី សុភី មានអាយុ​១៣ឆ្នាំ ជាសិស្ស​ថ្នាក់ទី​៤មកពី​សាលាបឋម​សិក្សា​ជ័យមង្គល។ វាពិតជាគួរ​ឲ្យភ្ញាក់ផ្អើល​យ៉ាង​ណាស់ និងមិនគួរ​ឲ្យជឿពី​ព្រោះនាង​នៅក្មេងខ្លាំង​ណាស់។ នាងយល់​អំពីអ្វី​ជា “ការកាត់​បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​វដ្ដ”។ នាង និងអ្នក​ទទួលបានជ័យ​លាភី​ទាំងអស់បាន​ទទួលបាន​រង្វាន់​ជា​សាច់​ប្រាក់សុទ្ធ និងរង្វាន់​ផ្សេងៗទៀត ព្រមទាំង​ប័ណ្ណសរសើរ​ផងដែរ។​ លោកបញ្ជាក់​ថា«តាមរយៈ​កម្មវិធី​ប្រឡង​គូរគំនូរ​នេះ​ យើងជឿជាក់ថា​ការការពារបរិស្ថា​នឹងមានការ​លើកទឹកចិត្ត​បន្ថែមទៀត​តាមរយៈកិច្ច​ខិតខំប្រឹង​ប្រែងនៃ​ការគូរ​គំនូរ​របស់​កុមារ​។ តាមរយៈ​គំនូរ​ប្រកប​ដោយការ​រំលេច​ពណ៌ និងស្រស់​ស្អាតទាំង​នេះ ពួកគេ​បង្ហាញ​ពីវិធីសាស្រ្ត​ដើម្បី​បង្កើត​នូវ “សហ​គមន៍​បៃតង” ជាកន្លែង​ដែលមនុស្ស​ត្រូវបានលើក​ទឹកចិត្ត​ដើម្បីឲ្យរស់​នៅប្រកប​ដោយនិរន្តរភាព​បន្ថែមទៀត ប្រើប្រាស់​ធនធាន​ឲ្យ​កាន់តែមាន​ប្រសិទ្ធិ​ភាព និងការ​ចូលរួម​ចំណែក​របស់ពួក​គេដើរតួនាទី​យ៉ាងសំខាន់​ក្នុងការធានា​ឲ្យមានការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរ​ភាព​សម្រាប់​ទាំងអស់​គ្នា»៕

លោក ផែង ហយ មេឃុំជី​បាល​បានមាន​ប្រសាសន៍​ថា ខ្ញុំសប្បាយ​រីករាយ​ខ្លាំង​ណាស់ និង​សូម​អបអរ​សាទរ​ដល់កុមារ​២៤រូប​ដែលទទួល​បានរង្វាន់​ក្នុងកម្មវិធី​ប្រឡង​គូរគំនូរ​ប្រចាំឆ្នាំ​ដែលបានរៀប​​ចំ​ដោយ​​ណា​​ហ្គា​វើល​បេះដូង​សប្បុរស​។ តាំងនាម​ឲ្យ​អាជ្ញាធរ​មូល ខ្ញុំត្រូវតែអរ​គុណ​ដល់បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល​សម្រាប់ការ​រៀបចំកម្ម​វិធីប្រឡង​គូរគំនូរ​សម្រាប់​សិស្សា​នុសិស្ស​របស់​យើង»។

លោកមេឃុំបានបន្តថា​ «កម្មវិធីប្រឡង​គូរគំនូរ​នេះ ពិតជា​កម្មវិធី​លើកទឹក​ចិត្តដ៏ល្អ​មួយសម្រាប់​សិស្សា​នុសិស្ស​ដើម្បី​ចូលរួម​និងថែទាំ​បរិស្ថាន​ព្រោះថាបញ្ហាការ​បម្រែ​បម្រួល​អាកាស​ធាតុ កំពុងតែ​គំរាម​គំហែង​ដល់លក្ខ​ខណ្ឌនៃ​ការរស់​នៅរបស់​មនុស្សជាតិនៅ​លើពិភព​លោក។  ក្រុមហ៊ុន​ណាហ្គាវើល​មិនត្រឹម​បានអប់រំ និងបង្កើត​ការយល់ដឹង​ក្នុងចំណោម​កុមារ​កម្ពុជាស្តី​ពីការ​ថែរក្សា​បរិស្ថាន​តាមរយៈ​កម្មវិធីប្រឡង​គូរគំនូរ​ប៉ុណ្ណោះ​នោះទេ​ ថែមទាំង​បានដាំដើម​ឈើជាច្រើន​ដើមនៅ​ក្នុង​សហ​គមន៍​របស់​យើងទៀង​ផង»។

លោក អ៊ុំ ថារ៉ា ប្រធានកា​រិយា​ល័យ​អប់រំ​ស្រុកបាន​មានប្រសាសន៍​ថា កម្មវិធី​គូរគំនូរ​នេះបាន​អប់រំ និងបង្កើត​ការយល់​ដឹងស្តី​ពី​បញ្ហា​បរិស្ថាន​សម្រាប់​សិស្សានុ​សិស្ស​របស់​យើង។ បន្លែមពី​លើនេះ​ទៀត ក្រុមហ៊ុន​ណាហ្គាវើល​តែងតែបាន​ដាំកូន​ឈើនៅ​ក្នុង​សហគមន៍​របស់យើង​ដើម្បីចូលរួម​ចំណែកក្នុង​ការកែលម្អ​បរិស្ថាន។ ម្យ៉ាងវិញ​ទៀត បុគ្គលិក​ណាហ្គាវើល​តែងតែ​រួមជា​ មួយ និងសិស្សា​នុសិស្ស និងលោក​គ្រូអ្នកគ្រូ​បានប្រមូល និងរើស​សំរាមនៅ​ក្នុងបរិវេណ​សាលាមួយ​ចំនួន។ សកម្មភាព​ការ​ងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គាវើល​អាចនាំឲ្យ​មានអនាគត​មួយប្រកប​ដោយនិរន្តរ​ភាពសម្រាប់​ទាំងអស់គ្នា​ដោយទទួល​បាននូវអត្ថ​ប្រយោជន៍​ជាច្រើនសម្រាប់​ការអភិវឌ្ឍន៍​សុខភាព​មនុស្ស​និងបរិស្ថាន។

រី សុភី ជ័យលាភីលេខ១ និងសិស្ស​ថ្នាក់ទី៤ នៃសាលាប​ឋម​សិក្សា​ជ័យ​មង្គល បាននិយាយ​ថា «ថ្ងៃនេះ​ខ្ញុំសប្បាយ​រីករាយ និងរំភើប​ណាស់ ពីព្រោះវាគឺជា​លើកដំបូង​សម្រាប់រូបខ្ញុំ​ដែលទទួលបាន​ជ័យលាភី​លេខ១។ កម្មវិធីប្រឡង​គូរគំនូរ​រៀបចំដោយ​ក្រុម​ហ៊ុនណា​ហ្គាវើល ខ្ញុំពិតជា​ចូលចិត្តកម្ម​វិធីនេះណាស់ ពីព្រោះខ្ញុំចូល​ចិត្តគូរ​គំនូរ។ ខ្ញុំសូមអរគុណ​ដល់បុគ្គ​លិក​ក្រុម​ហ៊ុន​ណាហ្គាវើល​ដែលបានផ្តល់​ឱកាសឲ្យបាន​ចូលរួមក្នុង​កម្មវិធីនេះ។ លុយ ១២០.០០០,០០​រៀល ពិតជា​ចំនួនដ៏​ច្រើនណាស់​ដែល​ខ្ញុំមិនធ្លាប់​មាន។ ជារៀងរាល់ថ្ងៃ ខ្ញុំតែង​តែសុំ​លុយពីម្តាយ​របស់ខ្ញុំ​ដើម្បីទិញ​នំ ឬក៏សម្ភារ​សិក្សា ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មាន​លុយ​​ច្រើន​​ពី​ព្រោះ​តែ​ក្រុមហ៊ុន​ណាហ្គាវើល។ ខ្ញុំនឹងប្រើ​ប្រាស់លុយ​សម្រាប់​ការសិក្សា​របស់ខ្ញុំ។  ខ្ញុំចង់ធ្វើ​ការជាមួយ​ក្រុម​ហ៊ុន​ណាហ្គាវើល​នាពេល​អនាគត ពីព្រោះ​ក្រុមហ៊ុននេះ​ពិតជាក្រុម​ហ៊ុនល្អ និងតែង​តែជួយដល់​កុមារកំព្រា​នៅតាម​សហគមន៍​ក្រីក្រ​»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative