គ្រោះថ្នាក់​ចរា​ចរណ៍​ថ្ងៃទី០៦ កញ្ញា ស្លាប់​៧នាក់ និង​របួស​ធ្ងន់ស្រាល​២១នាក់

គ្រោះថ្នាក់​ចរាចរណ៍​ នៅ​​ទូ​ទាំង​​ប្រទេស កាល​ថ្ងៃ​​ទី​៦​ ខែកញ្ញា​ ឆ្នាំ​​២០១៥ បាន​កើត​ឡើងចំនួន​​៩​លើក​ យប់​៤​​លើក​​ បណ្តាល​​​អោយ​​មនុស្ស​​ស្លាប់​៧​​នាក់ ​(​ស្រី​ម្នាក់​)​ អ្នក​​របួសធ្ងន់​​១២​នាក់​​(​ស្រី​៣​​នាក់​)​ និង​របួស​ស្រាល​​៩​នាក់ ​(​ស្រី​២​​នាក់​)​។​

2យោងតាម​របាយការណ៍ ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នង​ការ​នគរបាល​ជាតិ បានឲ្យ​ដឹង​ថាក្នុង​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ ទាំង​​ ៩​លើក​​នេះ​ បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​​១៥​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​​១០​គ្រឿង​ ​ រថយន្ត​​ធុន​តូច​២​គ្រឿង​  ​រថ​យន្ត​ធុន​​ធំ​២​គ្រឿង​ ​ គោ​យន្ត​​កន្ត្រៃ​ ១​គ្រឿង​ ។​

របាយការណ៍​បានឲ្យដឹង​ទៀតថា មូលហេតុ​​ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​រួម​​មាន​ ល្មើស​​ល្បឿន​​៣​លើក​ ​ប្រជែង​​គ្រោះ​ថ្នាក់​​១​លើក​ និង​ស្រវឹង​​១​លើក​  មិន​​ប្រកាន់​​ស្តាំ​ ១​លើក​  មិន​គោរព​​សិទ្ធិ​ ១​លើក​  បត់​គ្រោះ​ថ្នាក់​ ១​លើក​ ។​  ក្នុង​នោះ​​អ្នក​មិន​​ពាក់មួក​​ពេល​គ្រោះ​ថ្នាក់​មាន​​២០​នាក់​​(​យ​ប់១៣​​នាក់​)​ ។​

ចំពោះរថយន្ត​ពិន័យ​សរុប​​ចំនួន​​៤៤៦​គ្រឿង​ (​រថយន្ត​​ធំ​១២២​​គ្រឿង​)​ ស្មើ​នឹង​​៤៤៦​​ករណី​​ល្មើស​​ក្រដាស​ស្នាម​​មាន​៣៨៩​ គ្រឿង​​ ស្មើនឹង​​៣៨៩​​ករណី​​ ចំពោះ​​ករណី​ល្មើស​​បច្ចេក​ទេស​​៥៧​ គ្រឿង​ស្មើ​នឹង​៥៧​​ករណី​ ដោយឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​​ចំនួន​​ ៨៥៥​​ គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ​ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative