មានកូន​តាមប្រាថ្នា​ប្រសើរ​ជាងតាម​ការចៃដន្យ

អាពាហ៍​ពិពាហ៍​ជារឿង​មួយសំខាន់ ប៉ុន្ដែអ្វី​ដែលសំខាន់​ជាងនេះ​ទៅទៀតនោះ គឺជីវិត​ក្រោយ​អាពាហ៍​ពិពាហ៍។ មានគូស្វាមីភរិយា​មួយចំនួន​មានបុត្រភ្លាម បន្ទាប់​ពីរៀប​អាពាហ៍​ពិពាហ៍រួច។ មានគ្រួសារ​ខ្លះទៀត​មានបុត្រ​ច្រើនដែល​អាចប៉ះ​ពាល់ដល់​សេដ្ឋកិច្ច​គ្រួសារ របស់គាត់។ ការមាន​ផែនការ​គ្រួសារ​មួយច្បាស់​លាស់ និងត្រឹមត្រូវ ប្រៀបបាន​ដូចជា​ផែនទី​ដ៏ល្អ​មួយសម្រាប់​ដំណើរ​ជីវិតដូច្នោះដែរ ហើយ គប្បីមាន​បុត្រតាម​ប្រាថ្នា មិនមែន​ដោយចៃ​ដន្យនោះទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ផែនការ​គ្រួសារ​ត្រឹមត្រូវ អាចឱ្យ​លោកអ្នក​ចៀសផុត​ពីការ​មានកូន​ដោយចៃ​ដន្យបាន។ ក្រោយ​ពីអាពាហ៍​ពិពាហ៍ គូស្វាមី ភរិយា​មិនគួរ​ចាប់ផ្ដើម​ឱ្យមាន​បុត្រតែ​ម្ដងនោះទេ។ អ្នកទាំង​ពីរគួរ​តែពិភាក្សា​គ្នាថា​តើគួរ​មានបុត្រ​នៅពេល​ណា។ តើគួរ​ស្វែងរក​សេវាពន្យារ កំណើត​នៅទីណា? អ្នកខ្លះ​ទៀតគិត​ថារឿង​ផែនការ​គ្រួសារមិន​គួរគិត​នៅពេល​ក្រោយរៀប​អាពាហ៍​ពិពាហ៍ភ្លាមទេ គឺគិត​ថាចំា​មានបុត្រមួយ ឬពីរ​សិនទើប​ពិភាក្សា​គ្នាជា​ក្រោយ។ មានអ្នក​យល់ច្រ​ឡំផង​ដែរថា​ការនិយាយ​រឿងពន្យារ​កំណើត គឺជា​រឿងដែល​ត្រូវនិយាយ​ចំពោះតែ មនុស្ស​ដែលមាន​បុត្ររួច​ហើយតែ​ប៉ុណ្ណោះ។ ការគិត​បែបនេះ​ជាការ​ខុសឆ្គង  និងហួស​ពេល ព្រោះ​ថានៅ​ពេលមាន​កូនច្រើន ជីវភាព​ចាប់ផ្ដើម លំបាក​ទៅហើយ។

មធ្យោបាយ​ពន្យារកំណើត

សាស្ដ្រា​ចារ្យមហា​បរិញ្ញា គុំ កាណាល់ ប្រធាន​មជ្ឈមណ្ឌល​ជាតិគាំ​ពារមាតា​និងទារក បានមាន​ស្រាសន៍ថា នៅក្នុង​កម្មវិធី ពន្យារ​កំណើត​មិនសំណូម​ពរឱ្យ​មានកូន​ច្រើនទេ គឺត្រូវ​ឱ្យមាន​កូនរង្វើល​បន្ដិច។ រៀបការ​នៅអាយុ​ជាង២០ឆ្នាំ ៣ឆ្នាំ​អាចមាន​កូនមួយ ហើយ នៅក្នុង​គ្រួសារ​មួយគួរ​មានកូន​បីនាក់​ប៉ុណ្ណោះ។ អំឡុង​ពេលមាន​គភ៌ គឺជា​ពេលវេលា​មួយដែល​យើងមាន​ឯកសិទ្ធ​ក្នុងជីវិត ព្រោះ​យើងនឹង ទទួល​បាននូវ​មរតក​មួយជា​ទីស្រឡាញ់​របស់គ្រួសារ។ ដូចនេះ​យើងត្រូវ​ធានាឱ្យបាន​ថាយើង​ចង់មានកូន យើងត្រូវ​តែបាន​កូននោះ មិនមែន មិនចង់​បានកូន ស្រាប់តែ​មានកូន​នោះទេ។ ពាក្យស្លោក​មួយឃ្ល្កា​បានពោល​ថាមាន​កូនតាម​ប្រាថ្នាមិន​មែនតាម​ការចៃ​ដន្យទេ។ មានកូនមិន តាមប្រាថ្នា ម្ដាយអាច​មិនសូវ​យកចិត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​គភ៌ឌិត​ដល់ទេ ព្រោះគាត់​មានកូន​ដែលគាត់​មិនទាន់​ចង់បាន។

បច្ចុប្បន្ននេះ មានមធ្យោ​បាយច្រើន​ក្នុងការ​ពន្យារកំ​ណើត។ ទីមួយ​គូស្វាមី​ភរិយាអាច​ជ្រើសរើស​យកស្រោម​អនាម័យក៏ បាន ដែលមា​នតម្លៃថោក អាចរក​ទិញបាន​នៅគ្រប់​ទីកន្លែង។ ទី២ ជាប្រភេទ​ថ្នាំគ្រាប់ និងជា​ប្រភេទ​ថ្នាំចាក់​ក៏បាន។ មានមធ្យោ​បាយពន្យារ កំណើត​ផ្សេងទៀត​ដែលប្រើ​បានដូច​ជាកង​ដាក់នៅ​ក្នុងស្បូន​ជាដើម។ មុននឹង​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទាំងនេះ សូមស្ដ្រី​ទាំងឡាយ អញ្ជើញ​ទៅពិគ្រោះ​ជាមួយ​គ្រួពេទ្យ​ជំនាញជា​មុនសិន។

ហេតុអ្វី​ត្រូវធ្វើ​ការពន្យារ​កំណើត?

ការពន្យារ​កំណើត​ផ្ដល់ឱកាស​គ្រប់គ្រាន់​ដល់ឪពុក​ម្ដាយមាន​កូនតិច និងកូន​ដែលគាត់​ចង់បាន​ពិតប្រាកដ។ ស្វាមីភរិយា​អាច កំណត់​ឱ្យមាន​បុត្រក្នុង​កំឡុងពេល​៤ឆ្នាំមួយ ឬ៣​ឆ្នាំទើប​មានកូនម្នាក់ ក៏មិន​ជាការ​យឺតពេលដែរ។ ប្ដីប្រពន្ធ​ត្រូវងាក​ទៅរក​ការងារ​ជាមុនសិន ហើយត្រូវ​គិតថា​ការងារ​នោះអាច​មានលទ្ធភាព​ចិញ្ចឹមកូន​បានឬទេ។ ហើយតើ​គ្រួសារមាន​ចំណូល​ប្រចាំឆ្នាំ​ដូចម្ដេច មានផ្ទះ​សម្បែង​ហើយឬ នៅ? លើសពី​នេះទៅ​ទៀត ផ្ដល់ឱ្យ​ឪពុកម្ដាយ​មានពេល​វេលាធ្វើ​ការងារ​ច្រើន មានទី​លំនៅ​ជាក់លាក់ មានពេល​វេលាច្រើន​ក្នុងការ​ចិញ្ចឹម បីបាច់​ថែរក្សា​កូននិមួយៗ គ្រួសារ​អាចរក​ប្រាក់ផ្គត់ផ្គង់​ជីវភាព​បានប្រសើរ​ជាងគ្រួសារ​ដែលមាន​កូនច្រើន។ ឪពុកម្ដាយ​អាចដកឃ្លា ២ឬ៣ឆ្នាំ ទើបឱ្យ​មានកូន​ម្នាក់ទៀត ម្ដាយមាន​ពេលវេលា​ចិញ្ចឹមថែ​ទាំកូនបានល្អ សុខភាព​ម្ដាយក៏​ល្អផងដែរ។

ដំបូន្មាន​អ្នកជំនាញ

បុរសគួរ​តែស្វះ​ស្វែងរក​សេវាសុខភាព​ត្រឹមត្រូវ​ឱ្យប្រពន្ធ​ក្នុងការ​ពិគ្រោះ​ជម្ងឺផ្សេងៗ ឬសម្រាល​បុត្រ។ ស្វាមី​មិនគួរ​ឱ្យប្រពន្ធ និងកូន​ជាទី​ស្រឡាញ់ឆ្លង​ទន្លេដោយ​ប្រថុយប្រ​ថាននោះទេ។ នៅពេល​មានកូន​ហើយត្រូវ​គិតគូរ​ពីសុខភាព​កូនដោយ​យកកូន​ទៅចាក់​វាក់សាំង ការពារ​ជម្ងឺផ្សេងៗ។ បុរសជា​ស្វាមីគួរ​រំលឹក ឬពញាក់​ស្មារតី​ប្រពន្ធឱ្យ​នាំកូន​ទៅទទួល​វ៉ាក់សាំង​តាមការ​ណែនាំ​របស់ពេទ្យ ដើម្បី​ចៀសវាងការ ពិការ​ភាពផ្សេងៗ​របស់ទារក។

បុរស​ជាស្វាមី​ត្រូវជូន​ភរិយាទៅ​ពិនិត្យ​ផ្ទៃពោះ នៅពេល​មានផ្ទៃពោះ។ ក្រោយពី​ពេលសម្រាល ក៏ត្រូវ​នាំប្រពន្ធ​ទៅមន្ទីរ ពេទ្យ​ផងដែរ។ ការឆ្អើរ​ភ្លើង គួរចៀស​វាងព្រោះ​នាំឆ្លក់​ផ្សែង និងប៉ះពាល់​ដល់សុខ​ភាពម្ដាយ និងទារក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative