លោកវេជ្ជបណ្ឌិត Beat Richner ថ្លែង​អំណរ​គុណ​រដ្ឋាភិបាល​ដែល​បាន​បង្កើន​ថវិកា​​សម្រាប់​មន្ទីរពេទ្យ

ស្ថាបនិក និង​ជានាយក​មូលនិធិ​គន្ឋបុប្ឆា លោក​វេជ្ជ​បណ្ឌិត Beat​ Richner បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​បានបង្កើន​វិភាគ​ទានដល់​មន្ទីរពេទ្យ​​ចំនួន​២លាន​នៅឆ្នាំ​២០១៥ និងកើន​​ដល់​៣​លាន​ដុល្លារ​អាមេរិក​នៅឆ្នាំ​២០១៦​ ខាង​​មុខ​នេះ។

1លោកបានបន្ត​ថា  “យើងខ្ញុំ​សូមថ្លែង​អំណរ​គុណ​ចំពោះ​ការជួយ​ជ្រោម​ជ្រែង​ដ៏​មាន​សារៈ​សំខាន់​នេះ​។ ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ​២០១៥​នេះ នឹងកើន​ដល់​​៤៣.៥០​លាន​ដុល្លារ​អាមេរិក”។

ជាមួយគ្នានេះ​លោកវេជ្ជ​បណ្ឌិត Beat Richner ក៏បាន​បង្ហាញ​របាយ​ការណ៍​​ទាក់ទង​នឹងស្ថាន​​ភាព​ជំងឺ​ទូទៅ​ផងដែរ ជាក់​ស្តែង​នៅថ្ងៃ​អាទិត្យ​ទី៦ កញ្ញា​កន្លង​មក​នេះ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅរាជ​ធានី​ភ្នំពេញ និងមន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ (គន្ឋ​បុប្ឆា​ទី៤) ​មាន​​កុមារ​ឈឺធ្ងន់​ចំនួន​៣២៦​នាក់ ដែលបាន​ដាក់ឲ្យ​សម្រាក​ក្នុងមន្ទីរ​ពេទ្យ ដែលនេះ ជាចំនួន​អតិបរិមា​សម្រាប់​ថ្ងៃអាទិត្យ ក្នុង​នោះ​៦៦​នាក់​​បានរង​គ្រោះធ្ងន់​ធ្ងរ​​ដោយ​សា​រ​​ជំងឺ​គ្រុនឈាម និងកុមារ​ចំនួន​៧០៧​នាក់​បាន​ទទួល​សេវា​​ពិគ្រោះ​ជំងឺ​ក្រៅ។

នៅថ្ងៃច័ន្ទទី៧ កញ្ញា​នេះមាន​កុមារ​ឈឺធ្ងន់​ចំនួន​១០៤០​នាក់ កំពុង​សម្រាក​ព្យា​បាល​ក្នុងមន្ទីរ​ពេទ្យ​ជ័យ​វរ្ម័នទី៧ និង​កុមារ​ចំនួន​១១៤៨​នាក់ កំពុង​សម្រាក​ក្នុង​មន្ទីរពេ​ទ្យ​គន្ឋបុប្ឆា​នៅរាជ​ធានី​ភ្នំពេញ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative