៩ខែ​ដើម​ឆ្នាំនេះ មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន​បង្ក្រាប​​ការ​ជួញ​ដូរ​​គ្រឿង​ញៀន​១៦៦៨​ករណី​ ឃាត់ខ្លួន​មនុស្ស៣៤០២នាក់

លោក​ឧ​ត្ត​ម​​សេនីយ៍​​ឯក ខៀវ សាម៉ន ប្រធាន​​មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន បាន​ថ្លែង​​ឲ្យ​ដឹង​​នៅក្នុង​​កិច្ចប្រជុំ​​លើកទឹក​ចិត្ត ចំពោះ​​មន្ត្រី​នគរ​បាល​​មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន នៃ​អគ្គស្នង​ការ​​នគរ​បាល​​ជាតិ ដែល​បាន​​ខិតខំ​​ប្រឹង​ប្រែង បង្ក្រាប​​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១៥ ថានៅ​ក្នុង​រយៈ​ពេល៩​ខែ​ដើម​​ឆ្នាំនេះ កម្លាំង​​នគរបាល​​មន្ទីរ​​ប្រឆាំង​​គ្រឿង​​​ញៀន​​ទូទាំង​ប្រទេស​ សហ​ការ​យ៉ាង​​ជិតស្និត​​ជាមួយ​​តុលាការ និង​​អជ្ញាធរ​​ដែនដី​​គ្រប់​​រាជធានី​​ខេត្ត បានធ្វើ​ការ​​បង្ក្រាប​​ករ​ណី​​ជួញដូរ​​គ្រឿង​ញៀន បាន​​ចំនួន​១៦៨៨​ករណី ឃាត់ខ្លួន​​មនុស្ស​៣៤០២​នាក់ ក្នុងនោះ​​មាន​ស្ត្រី​៩៩​នាក់ ដកហូត​​គ្រឿង​ញៀន​​ជាង​៨៧​គីឡូក្រាម។

123លោក​បាន​បន្ត​ថា​ ចំនួន​​បើ​​ប្រៀប​ធៀប​​នឹង​រយៈ​ពេល៩ខែ​​ដូចគ្នា​​កាលពី​​ឆ្នាំមុន​ បង្ក្រាប​បានតែ​​ជាង ៥០០​ករណី ដក​ហូត​​គ្រឿង​ញៀន​​តែ ៣៧​គីឡូក្រាម​​ប៉ុណ្ណោះ​។

លោក​បា​ន​ប​ន្តែ​ម​​ទៀត​ថា ក្នុង​ចំណោម​​ជន​សង្ស័យ​​ទាំង​នោះ មាន​​ជនជាតិ​ខ្មែរ​ ចំនួន​៣៣០៣​នាក់ វៀត​ណាម​៧០​នាក់ ឡាវ​៧​នាក់ ថៃ​ម្នាក់ ចិន​២នាក់ អង់​គ្លេស​៧នាក់ អ៊ុយ​​រ៉ា​ហ្គា​យ​​ម្នាក់ និង​​នី​ហ្សេ​រី​យ៉ា​៩នាក់។ ជាមួយគ្នា​​នោះដែរ ជន​សង្ស័យ​​ដែល​ត្រូវ​បាន​​ចាប់​ខ្លួន តាម​​ដីកា​​តុលា​ការ មាន​​ចំនួន​១១៥​នាក់។  ដោយឡែក​​សម្រាប់​​ការ​បង្ក្រាប​​ករណី​​គ្រឿង​ញៀន​ធំៗ បាន​​ចំនួន ៤៣ ករណី ឃាត់​ខ្លួន​​មេខ្លោង​​ជួញដូរ​​គ្រឿង​ញៀន​ធំៗ​ ចំនួន​៨៨​នាក់ រីឯ​​បង្ក្រាប​​ករណី​​ជួញដូរ​​កញ្ឆា​​ស្ងួត សរុប​​ចំនួន​១៤៨៧ គីឡូក្រាម និង​ប្រេង​​កញ្ឆា ចំនួន​១,៥​គីឡូក្រាម ​ផង​ដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ​ជី​តូ​ អគ្គ​ស្នង​ការ​រង​​នគរ​បាល​ជាតិ​ ដែល​​បាន​​ចូល​រួម​នៅ​ក្នុង កិច្ច​ប្រជុំ​​នា​ឪ​កាស​​បាន បញ្ជាក់​ថា​ លទ្ធផល​​ដ៏​ល្អ​​នេះ បានមក​ពី​ការ​បញ្ជា ណែនាំ និង​ផ្តល់​​អនុសាសន៍ ពី​ស​ម្តេច​​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ និង​ក្រោម​​ការដឹកនាំ​​ផ្ទាល់​​របស់ នាយ​​​ឧ​ត្ត​ម​​សេនីយ៍ នេ​ត សាវឿន អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ ដែល​​តែង​តែ​លើក​ទឹកចិត្ត និង​ជំរុញ​​ឲ្យ​មន្ត្រី​នគរបាល ទទួល​បន្ទុក​​ប្រឆាំង​​គ្រឿង​ញៀន បង្ក្រាប​​ករណី​​ជួញដូរ​​គ្រឿង​ញៀន ឲ្យ​បាន​​កាន់តែ​​ខ្លាំង​ក្លា​ជាប្រចាំ។  លោក​​ឧ​ត្ត​ម​​សេនីយ៍​​ឯក ម៉ក់ ជី​តូ បាន​ថ្លែង​​ទៀតថា « ដោយ​សារ​តែ​មាន​ការ​លើក​​ទឹកចិត្ត ពី​​សំណាក់​​សម្តេច​​ក្រឡាហោម និង​​នាយ​ឧ​ត្ត​ម​​សេនីយ៍ អគ្គស្នង​ការ​នគរ​បាល​​ជាតិ បាន​ជំរុញ​​ឲ្យ​កម្លាំង​​នគរ​បាល របស់​​យើង ​ធ្វើការ​​ខិតខំ​​ប្រឹង​ប្រែង​អនុវត្ត​​ច្បាប់ ប្រកប​ដោយ​​ប្រសិទ្ធភាព​​ខ្ពស់»។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative