មន្ទីរពេទ្យ​​ជប៉ុន​ រង​ការ​ចោទ​ប្រកាន់​ថា​ធ្វេស​ប្រហែស​​ធ្វើ​ឲ្យ​ស្លាប់​​ទាំង​ម្តាយ ​និង​​កូន​ក្នុង​​ផ្ទៃ

មន្ទីរពេទ្យ​មជ្ឈ​មណ្ឌល​​គាំពារ​​មាតា និង​ទារក​ ហៅ​មន្ទីរ​ពេទ្យ​ជប៉ុន​ បាន​រង​​ការ​ចោទ​ប្រកាន់ ថា​មាន​ការ​ធ្វេស​ប្រហែស​​បានធ្វើ​​ឲ្យ​​ស្ត្រី​ខ្មែរ​ឥស្លាម​​ម្នាក់​ បាន​ស្លាប់​​បាត់បង់​​ជី​វិត​ទាំង​ម្តាយ​ និង​កូន​​ក្នុង​ផ្ទៃ​​ស្លាប់។

2ហេតុការណ៍​នេះ​​បានកើត​​ឡើង នៅវេលា​​ម៉ោង៥​ល្ងាច ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ​២០១៥ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​បាន​​ឈឺពោះ​​គ្រប់​ខែ​​មក​ឆ្លង​ទន្លេ នៅក្នុង​​មន្ទីរ​ពេទ្យ​ខាង​លើ​ដែល​​ស្ថិតនៅ ទល់មុខ មន្ទីរពេទ្យ ព្រះ​កេតុមាលា​​ហៅ​ពេទ្យ​​ធំ តាមផ្លូវ​​លេខ​៤៧​ក្នុង​សង្កាត់​​ស្រះចក ខណ្ឌ​ដូនពេញ ។

លោក​អែល ប្រា​ហ៊ីម ​ជា​ខ្មែរ​ឥស្លាម​​អាយុ​៤២ឆ្នាំ ​មុខ​របរ​រត់​​ម៉ូតូឌុប​ ដែល​ត្រូវ​ជា​ប្តី​​ជាង​រង​គ្រោះ​​បាន​ប្រាប់​​ឲ្យ​ដឹង​ថា ប្រពន្ធ​​របស់​ គាត់​មាន​ឈ្មោះ ស៊ឹម រ៉​ហ៉ី​ម៉ាស់ អាយុ​៤១ឆ្នាំ មុខរបរ​​លក់​នំ​​បញ្ចុក សព្វថ្ងៃ​ពួក​គាត់​មាន​​ទីលំ​នៅ​ភូមិ ភូមិ២ សង្កាត់​​ច្រាំង​​ចំរេះ​​ទី១ ខណ្ឌ​​ឬ​ស្សី​កែវ។ ប្តី​របស់​ស្ត្រី​រង​គ្រោះ​​ដែល​ស្លាប់​​នេះ​បាន​​និយាយ​​បន្តថា នៅ​មុន​ពេល​កើត​ហេតុ នៅ​ម៉ោង​៣រសៀល​​ថ្ងៃកើត​ ហេតុ ប្រពន្ធ​​របស់​គាត់ បាន​មាន​​អា​ការៈ​ឈឺ​ចុក​សៀត​​ក្នុង​ពោះ ព្រោះ​​ជិត​ដល់​​ថ្ងៃ​ឆ្លងទន្លេ នៅសល់​៣ថ្ងៃ​ទៀត​​កើត រួច​គាត់​​ជា​ប្តី​​បាន​ដឹក​​តាម​ម៉ូតូ​​ទៅ​មណ្ឌល​​សុខភាព នរោត្តម រណ​រិ​ទ្ធ ដែល​នៅ​ក្បែរនោះ ហើយ​គ្រូពេទ្យ​​បាន​ប្រាប់​ថា ទៅ​មន្ទីរ​ពេទ្យ​​ជប៉ុន​​វិញ​ទៅ​​ព្រោះ​​ជា​ពេទ្យ​ធំ។ ភ្លាមៗប្តី​បាន​​នាំ​ប្រពន្ធ​​ទៅ​ពេលទៅដ​ល់​មន្ទីរ​ពេទ្យ ដោយ​​ពេទ្យ បាន​ព្យួ​សេរ៉ូម​​ឲ្យ​មួយ​​កំ​ផ្លោក តែ​ទើប​តែ​ព្យួ​បាន​​បន្តិច​តែ​​ប៉​ណ្តោះ និង​ចាក់​​ថ្នាំ​ឲ្យ​មួយ​​ម្ជុល ពេលនោះ​​គ្រូពេទ្យ​​បាន ប្រាប់​គាត់​​ដែលជា​ប្តី​ឲ្យ​​ទៅ​បង់​លុយ​ថ្លៃ​​សេវា ចំនួន​២១ ម៉ឺន​រៀល លុះ​គាត់​​ត្រលប់​​មកវិញ មិនបាន​​ប៉ុន្មាន​​នាទី​​ផង ស្រាប់តែ​​ប្រពន្ធ​របស់​គាត់​ប្រកាច់​​ដាច់ខ្យល់​​ស្លាប់ភ្លាមៗ​តែម្តង​។បន្ទាប់មក​​គ្រូពេទ្យ ប្រាប់ថា ប្រពន្ធ​​គាត់​ស្លាប់​​ហើយ រួច​បាន​ប្រគល់​​លុយ​សេវា ២១ម៉ឺន​​ឲ្យ​មកវិញ និង​​រៀបចំ​​ឡាន និង​​យក​​សព​ចេញ​​យ៉ាង​ប្រញាប់​ប្រញាល់ ពីព្រោះ​​ខ្លាច បែកធ្លាយ​​ព័ត៌​មាន​ខ្ចរខ្ចាយ​​ដល់​អ្នកសារ​ព័ត៌មាន។

ប្តី​របស់​ជនរងគ្រោះ​បាន​រៀប​រាប់​ទៀត​ថា ​ដោយសារ​​គាត់​រវល់​​តែ​ភ័យ​​តក់​ស្លុត មិន​គិត​​វែងឆ្ងាយ​​នោះ​ក៏​យល់​ព្រម តាម​​បញ្ជា​​ពេទ្យ​​ដឹក​សព​​ប្រពន្ធ​​ត្រឡប់​មកផ្ទះ​វិញ។ ជា​ចុង​ក្រោយ​​បុរស​​ជា​ប្តី​​ស្ត្រី​រង​គ្រោះ បាន​សំណូម​ពរ​​ដល់​អាជ្ញា​ធរ​ដែល​​ពាក់ព័ន្ធ​​ជួយ​​រក​យុត្តិធម៌​​ដល់​​ប្រពន្ធ និង​កូន​​របស់​គាត់​ដែល​​ស្លាប់​​នោះ​ផង។

ប្រជាពលរដ្ឋ​បាន​រិះគន់​​មន្ទីរ​ពេទ្យ​​គាំ​ពារ​មាតា និង​​ទារក​​ហៅ​មន្ទីរ​ពេទ្យ ជប៉ុន ថា​ក្រុម​គ្រូពេទ្យ​​នោះ​គ្មាន​​ក្រម​សីលធម៌​​ទាល់​​សោះ​​ជាពិសេស​​ទៀត ​នោះ​នៅ​​មន្ទីរ​ពេទ្យ​​នោះបាន​​ប​ណ្តែ​​ត​បណ្តោយ​​ឲ្យ​ស្ត្រី​អ្ន​ក​​ឆ្លងទន្លេ​​ច្រើន​​នាក់​ហើយ​​បាន​ស្លាប់​​ជា​​បន្ត​បន្ទាប់​​ចោល​កូន​​ចោល​ប្តី​​ពី​ព្រោះ​តែ​ការធ្វេស​ប្រហែស​​របស់​​ក្រុមគ្រូ​ពេទ្យ​​ដែល​គ្មាន​​ក្រម​សីលៈធម៌​ និង​គ្មាន​​វិជ្ជាជីវៈ​​ក្នុងការ​​បង្កើត​កូន​ឬ​ក៏​ឆ្លងទន្លេ​នោះ​ទើប​​បណ្តាល​​ឲ្យ​ស្ត្រី​ជា​​មាតា​ដ៏​គួរ​​ឲ្យ​ស្រលាញ់​​ត្រូវ​ព្រាត់​ប្រាស់​​ចោល​កូន​ និង​ប្តី​​របស់ខ្លួន។

ពាក់ព័ន្ធ ​និង​​ការចោទ​ប្រកាន់​​របស់​​ក្រុម​គ្រួសារ​​ជនរង​គ្រោះ ​ដែល​ចោទ​ថា​គ្រូពេទ្យ​​ផ្នែក​​សម្ភព​​នៃ​មន្ទីរ​ពេទ្យ​គាំ​ពារ​មាតា និង​​ទារក​ហៅ​​មន្ទីរពេទ្យ ជប៉ុន​​ធ្វេស​ប្រហែស​​បាន ធ្វើ​ឲ្យ​ស្ត្រី​​ស្លាប់​ទាំ​ម្តាយ​​និង​កូន​នោះ​ កាល​ពីថ្ងៃទី០៥ កញ្ញា​ ភ្ងាក់ងារ​យើង​មិន​អាច​ទំនាក់​ទំនង​​ដើម្បី​​សុំ​ការ​បំភ្លឺ​ពី​​រឿងហេតុ​​នោះ បានទេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative