សមត្ថកិច្ច​ចុះ​ដក​ហូត​ទឹក​ដោះ​គោ​ជូរ​ គ្មាន​ចុះ​​បញ្ជិកា​​ជាច្រើន​កេស

ទឹកដោះគោ​ជូរ​ ជាច្រើន​​កេស​​ត្រូវ​បាន​កម្លាំង​​នគរបាល​​ប្រឆាំង​​បទល្មើស​​សេដ្ឋកិច្ច​​រាជធានី​​ភ្នំពេញ ​ធ្វើការ​​ដកហូត​​យកមក​​រក្សា​ ទុកក្រោយ​ពី​មាន​ពាក់​​បណ្តឹង​​ពី​ក្រុមហ៊ុន​​មួយ​ចោទ​ប្រកាន់ថា ទឹកដោះ​គោ​ទាំង​នោះ​បាន​រំ​លោភ​​ស្លាក​​សញ្ញា​​ក្រុមហ៊ុន​​ដើម​ដែល​​នាំចូល​​ផ្តាច់មុខ។

3ករណីបង្រាបខាង​លើនេះ បានធ្វើ​ឡើងកាល​ពីវេលា​ម៉ោង១៥ និង​១០នាទី ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំនុច​ផ្ទះលេខ​ ១១៤ ផ្លូវ​១៣៨ ភូមិ២​ ក្រុម៤ សង្កាត់ ផ្សារ​ដេប៉ូ២ ខណ្ឌ​ទួលគោក។ ក្នុងប្រតិបត្តិ​ការនោះ​ដឹកនាំ​ដោយ​លោក វង្ស ប៊ុណ្ណាសុទ្ធ​ ព្រះរាជ​អាជ្ញា​រងនៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ និងលោក វរៈសេនីយ៍​ឯក ពិត បញ្ញា ស្នងការ​រងទទួល​ផ្នែក​បទល្មើស​ សេដ្ឋ​កិច្ច នៃស្នង​ការដ្ឋាន​នគរ​បាលរាជ​ធានីភ្នំ​ពេញ ព្រមទាំង​មានការចូល​រួមពី​លោក យឹម សុជាតិ នាយកា​រិយាល័យ​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច​នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផងដែរ។

ប្រតិបត្តិការនេះ​យោងទៅ​តាមដើម​បណ្តឹង​របស់​ប្រធាន​ក្រុម ហ៊ុន នូ សំបូរ គ្រុប​ដែល​មាន លោក នូ សំបូរ ជា​ប្រធាន​ក្រុមហ៊ុន​ ប្តឹងតាម​រយៈមេធាវី​ឈ្មោះ ម៉ក់ ប៊ុណ្ណា ទៅលើម្ចាស់​ទីតាំងខាង​លើ ឈ្មោះ ទូត ចាន់រស្មី ដែល​បានរំលោភ​លើកម្ម​សិទ្ធិ​បញ្ញា​ របស់​ក្រុមហ៊ុន​ដើម។

ក្រោយប្រតិបត្តិការ​បានបញ្ចប់​សមត្ថកិច្ច បានរឹប​អូសទឹក​ដោះគោ​ក្លែង ដែល​រំលោភ​ស្លាក​សញ្ញា កម្មសិទ្ធ​បញ្ញា ដែល​នាំ​ចូល​ គ្មាន​ការចុះ​បញ្ចិ​កាពី​ក្រសួង​ពាណិជ្ជ​កម្ម ។

លោក នូ សំបូរ ប្រធាន​ក្រុមហ៊ុន​បានឲ្យ​ដឹងថា​ក្រុមហ៊ុន​របស់​លោក​បាន​នាំចូល​ផលិត​ផល ទឹកដោះ​គោជូរ​នេះ អស់​រយះ​ ពេល​ជាង៣ឆ្នាំ​មក​ហើយ ទើបដឹង​ថា មាន​ផលិត​ផលនេះ ត្រូវបាន​គេលួច​យកមក​លក់ ក្នុងប្រទេស​កម្ពុជា ដោយ​គ្មាន ចុះបញ្ចី​ ពាណិជ្ជ​កម្ម អស់រយះ​ពេលជិត​មួយឆ្នាំផង​ដែរ។ លោកថាការ​ប្តឹងនេះ​គឺលោកស្នើ​ឲ្យសមត្ថ​កិច្ច​ជាអ្នកចាត់​ការតាម​ច្បាប់។ក្រោយពីចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំងខាង​លើនេះ​កម្លាំងសមត្ថកិច្ច​បានដកហូត​ទឹកដោះ​គោជូរជា​ច្រើនកេស​ហើយដឹក​យកទៅ​រក្សាទុករង​ចាំដោះ​ស្រោយតាម​នីតិវីធី។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative