គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី៤ ខែកញ្ញា ស្លាប់​៣នាក់​រង​របួស​ធ្ងន់ ​និង​ស្រាល​៥នាក់

គ្រោះថ្នាក់​​ចរា​ចរណ៍ នៅ​ទូទាំង​ប្រទេស​ កាល​ពី​ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ​២០១៥   បាន​កើត​ឡើង​ចំនួន​៥លើក ក្នុង​នោះ​យប់១​លើក បណ្តាល​អោយ​​មនុស្ស​ស្លាប់៣នាក់​(ប្រុស) រងរបួស​ធ្ងន់៤នាក់​(ស្រី២​នាក់) និង​របួស​ស្រាល​ម្នាក់​(ប្រុស)  ។

1យោងតាម​​របាយ​ការណ៍ ពីនាយក​ដ្ឋាន​សណ្តាប់​ធ្នាប់នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា នៅក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ទាំង ៥លើក​​នេះ បាន​បង្ក​​ឲ្យ​មាន​ការខូច​ខាត​យាន​យន្ត​​សរុប​៨គ្រឿង ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៤គ្រឿង​ រថយន្ត​​ធុនតូច​៣គ្រឿង និងរថយន្ត​ធុនធំ​១គ្រឿង។  មូល​ហេតុ​ដែល​បណ្តាល​​ឲ្យ​កើត​មាន​​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​ រួម​មាន ល្មើស​ល្បឿន២​លើក ប្រជែង​គ្រោះថ្នាក់​២លើក និងស្រវឹង​១លើក ក្នុងនោះ​អ្នកមិន​ពាក់មួក​ពេលគ្រោះ​ថ្នាក់មាន ៧នាក់​ (យប់​ម្នាក់) ។

ចំពោះរថយន្ត​​ទាំងអស់​ដែលត្រូវ​ផាកពិន័យ​​សរុប ​ចំនួន​១,១១១​គ្រឿង (រថយន្ត​​ធំ៣០៥​គ្រឿង) ស្មើ​នឹង​១,១២៣​ករណី​ ល្មើស​​ក្រដាស​​ស្នាម​៧៦១ គ្រឿង ស្មើនឹង​៧៧៣​ករណី ចំណែក​ករណី​​ល្មើស​​បច្ចេក​ទេស ៣៥០​គ្រឿង​​ស្មើនឹង​៣៥០​ករណី។ ដោយ​ ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៩៥៧ គ្រឿង។

ចំណែកគ្រោះ​ថ្នាក់​​​ចរា​​ចរណ៍​ នៅ​​ទូទាំង​​ប្រទេស​ កាល​ពី​​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​​២០១៥ បាន​​កើត​​ឡើង​ចំនួន​​១២​លើក ក្នុង​​នោះ​​យប់​២​លើក បណ្តាល​​អោយ​​មនុស្ស​​ស្លាប់​៦​នាក់​ (ប្រុស) រង​របួស​​ធ្ងន់១៣​នាក់​ (ស្រី៣​​នាក់) និងរបួស​​ស្រាល​​៣នាក់​​(ប្រុស)។​ នៅ​ក្នុង ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​​ចរា​​ចរណ៍​​​ទាំង ១២​​លើក​​នេះ បាន​បង្ក​ឲ្យ​​​មានការខូច​ខាត​​យាន​យន្ត​​​សរុប១៦​​គ្រឿង ក្នុងនោះ​​​មាន​​ម៉ូតូ​​​ចំនួន​១០​គ្រឿង រថយន្ត​​​ធុនតូច​​៣គ្រឿង  រថយន្ត​ធុន​ធំ២​គ្រឿង កង់១​​គ្រឿង និងថ្មើរ​​ជើង២​នាក់។
សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative