គណៈរដ្ឋមន្រ្តី បាន​អនុម័ត​សេចក្តី​ព្រាង​អនុក្រឹត្រ​ស្តីពី​វិធាន​ការ​សុខា​ភិបាល​ជាផ្លូវ​ការ

ទីស្តីការគណៈ​រដ្ឋមន្រ្តី បាន​អនុម័ត​សេចក្តី​ព្រាង​អនុក្រិត​ស្តីពីវិធាន​ការណ៍​សុខា​ភិបាល​ជាផ្លូវ​ការ ចំពេល​ដែល​បណ្តា​ប្រទេស​ក្នុងពិភព​លោកក៏ដូច​ជាកម្ពុជា​កំពុង​​ព្រួយ​​បារម្ភពី​វីរុស Mers អាច​រាត​ត្បាត​តាមច្រក​-ចេញ ចូល​ព្រលាន​យន្ត​ ហោះ​។​

1​នៅថ្ងៃទី៤ សីហា នេះកិច្ច​ប្រជុំ​ទីស្តីកា​រ​គណៈ​រដ្ឋមន្រ្តី​បានលើក​ទ្បើងពី​សារៈ ប្រយោជន​ដើម្បី​ទប់ស្កាត់ និងឆ្លើយ​តប​ការឆ្លង​ រាល​ដាលមេ​រោគ​ផ្សេងៗ ជាអន្តរ​​ជាតិ​តាម​ច្រក​ព្រលាន​យន្តហោះ​ បើទោះ​បីជាកម្ពុជា​នៅមិនទាន់​មានសញ្ញា​ណ​វត្តមាន​​វីរុស​ Mers​យ៉ាង​ណាក្តី។  ជំងឺ Mer​s គឺជាជំងឺ​ផ្លូវ​ដង្ហើម បង្កដោយ​វីរុស​ឈ្មោះ កូរ៉ូណាវីរុស​ថ្មី ដែល​ស្រដៀង​ទៅនឹង​ជំងឺ SARS ដែរ​ហើយ ជំងឺនេះ​ជាមេរោគ ដែល​បង្ក​ឲ្យមានជំងឺ​ចាប់ពីផ្ដាសាយ​ធម្មតា ទៅជំងឺ​ផ្លូវដង្ហើម​ដ៏ធ្ងន់ធ្ងរ​ ដែលកំពុង​​រាតត្បាត នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ យ៉ាងណា​មិញ ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រកាស​ថា ប្រទេស​ខ្លួនបាន​រកឃើញ​ថា អត្រា​កើតជំងឺ​ Mers​ នេះមាន​សភាពថយ​ហើយ។

​កិច្ចប្រជុំនៅទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក្រោម​អធិប​តីភាព​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ឆ្លង​អនុម័ត​រ​បៀប​វារៈ​សំខាន់​ដូចជា ទី១ សេចក្ដី​ព្រាងអនុ​ក្រឹត្យ​ស្តីពីវិធាន​​ការ​​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និងឆ្លើយ​តប​ការឆ្លង​រាល​ដាល​ជាអន្តរ​ជាតិ នៃជំងឺ​​នៅ​តា​ម​ច្រក​ចេញចូល​ ២-សេចក្តី​ព្រាងគោល​នយោបាយ​ជាតិ​ស្តីពី​មុខរបរ និងការ​ងារ ២០១៥-​២០២៥។

​លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល បានឲ្យ​ដឹង​ថា​​ក​ម្ពុ​ជា បាន​ត្រៀមរួច​រាល់អស់​ហើយ​ជុំវិញ​ការដាក់​ម៉ាស៊ីន​ស្គេន តាម​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​ភ្នំពេញ និង​សៀមរាប ដើម្បី​ស្កេន​រកមេរោគ​ពីអ្នក​ដំណើរ ដែលអាច​ឆ្លង​រាល​​ដាល មកក្នុង​ប្រទេស​កម្ពុជា តែរហូត​មកទល់​ពេលនេះ​កម្ពុជា​ពុំទាន់​មាន​វត្ត​មាន​​មេរោគ Mers នៅឡើយ​នោះទេ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative