ស៊ីភីអិល ចាប់​ដៃគូ​ជាមួយ​ហាត់​តុន​ផ្តល់​សេវា​កម្ម​អចន​លទ្រព្យ លំដាប់​អន្តរ​ជាតិ​លើក​ដំបូងនៅកម្ពុជា

ក្រុមហ៊ុនស៊ីភី​អិល​ខេម​បូឌា​ប្រូភើ​ធីខូ​អិលធីឌី ដែល​ជាក្រុម​ហ៊ុន​អចលន​ទ្រព្យ​ធំជាង​គេនៅ​ប្រទេស​កម្ពុជា បាន​ចាប់ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ហាត់តុន​ភីធីអ៊ី ដែលមាន​មូលដ្ឋាន​នៅ​សឹង្ហបុរី បង្កើត​ក្រុមហ៊ុន​អចនល​ទ្រព្យ​លំដាប់​អន្តរ​ជាតិ លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះ​ថា «ហាត់តុន​ស៊ីភីអិល​(Hattons​  CPL) ដើម្បីផ្តល់​សេវាកម្ម​ផ្នែក​អចនល​ទ្រព្យ​ល្អជាង​គេ​ ស្របតាម​ពេល​វេលា កំណត់ និង​ប្រកប​ដោយវិជ្ជា​ជីវៈ​ដ៏ប្រពៃ​បំផុត។

3ការប្រកាសបង្កើតក្រុមហ៊ុន អចនល​ទ្រព្យ​ថ្មី​នេះ បានធ្វើ​ឡើងកាល​ពីព្រឹក​ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​សណ្ឋា​គារ​ ឡឺរ៉ូ​យ៉ាល រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួមពី​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​ស៊ីភីអិល​ខេមបូឌា​ប្រូភើ​ធីខូ​អិល​ធីឌី និងតំណាង​ក្រុមហ៊ុន​ហាត់តុន​ភីធីអ៊ី ជាច្រើន​ទៀត។

លោកឧញ៉ា ចេង ខេង បាន​មានប្រសាសន៍​នៅក្នុងពិធី​នោះថា មុននឹងចាប់ដៃ​គូជាមួយ​ក្រមហ៊ុន​ហាត់តុន​ភីធីអ៊ី យើងបាន​សិក្សា​យ៉ាងល្អិត​ល្អន់ជាទី​បំផុត និងបាន​ធ្វើតេស្ត​ស្តីពីបទពិ​សោធន៍​របស់​ក្រុមហ៊ុន​នេះនៅសឹង្ហបុរី​ទៀតផង។

នៅពេលសួរថាហេតុអ្វី​បានជា​យើងចាំ​បាច់ជ្រើស​រើស​ក្រុមហ៊ុ​ន​ហាត់តុន​ភីធីអ៊ី ធ្វើជាដៃ​គូស្រប​ពេលដែល​ក្រុមហ៊ុន​ស៊ីភីអិល​មានបទ​ពិសោធន៍​ផ្នែកអចលន​ទ្រព្យ​ជិត២០ឆ្នាំ​នោះ លោក ចេង ខេង បាន​ពន្យល់​ថាការ​សហការ​ជាដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ហាត់តុន គឺដោយ​សារតែ​ក្រុមហ៊ុន​នេះមាន​ជំនាញ និងបទ​ពិសោធន៍​ច្រើន លើការផ្តល់​សេវាកម្ម​ផ្នែកបុរី  និង​អគារខ្ពស់ៗដែល​បទពិសោធន៍​នេះសំរាប់​យើងនៅមាន​កំរិតនៅឡើយ។

លោក ចេង ខេង បានបន្តថាទោះ​បីជាមានការចុះ​ហត្ថលេខាជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​ហាត់តុន​ភីធីអ៊ី ទៅជា​ក្រុមហ៊ុន​ហាត់តុន​ស៊ីភីអិល ក៏ដោយ​ក៏ក្រុមហ៊ុនរបស់​លោកនៅតែ​ដំណើរការ​លើផ្នែកលក់ជួល​ផ្ទះលំនៅដ្ឋាន​ដូចមុន​ដដែល។ ចំពោះក្រុម​ហ៊ុន​ហាត់តុន​ស៊ីភីអិល នេះធ្វើ​តែទៅលើ​គំរោងធំៗ​ដូចជាលក់​អគារខ្ពស់ៗ​ជាដើម។

លោកឧកញ៉ា រពឹងថាក្រុមហ៊ុន​ហាត់តុន​ស៊ីភីអិល នឹងក្លាយ​ជាជំរើស​ដ៏ល្អបំផុត​មួយនិង​រិតតែ​ធ្វើឲ្យ​អតិថិ​ជន​កាន់តែ​មានទំនុក​ចិត្តបន្ថែម​ទៀតមក​លើយើង​ព្រោះថា​មុននឹង​យើងសំរេច​ថានឹងលក់​ឲ្យអតិថិជន​ណាមួយ​មានការ​ពិនិត្យ និង​វិនិច្ឆ័យ​ច្បាស់​លាស់ ពោលលុះត្រា​តែអគារឬ​ខុនដូ​នោះមាន​អាជ្ញាប័ន​ ត្រឹមត្រូវ​មិនមែនចេះ​តែលក់​នោះទេ​ដោយសារ​យើងជាទីភ្ងាក់​ងារក៏​មានតួនាទី​ទទួល​ខុសត្រូវមួយ​ចំណែកក្នុង​ការផ្តល់សេវា​កម្មលក់ដល់​អតិថិជន។  លោកឧញ៉ា​បានញ្ជាក់​ថា «យើងនឹង​មិនចុះ​កុង​ត្រា​លក់១០ ឬ៥០​ភាគរយ ហើយដើរ​ចេញនោះទេ​បើចុះកុងត្រា​គឺចុះលក់​១០០​ភាគរយ តែម្តង​ដើម្បីកុំ​ឲ្យខូច​ឈ្មោះក្រុម​ហ៊ុន​»។

លោកហឺមែន​ចាង (Herman​ chang) តំណាង​ហាត់តុន​ប្រចាំ​នៅអាស៊ី បានមាន​ប្រសាសន៍​ថា «យើងភាព​មានសប្បាយ​ចិត្ត​យ៉ាង​ក្រៃលែង​ដែលបាន​សហការ​ជាមួយ​ក្រុមហ៊ុន​​ស៊ីភីអិល​ដើម្បី​ពង្រីក​ទីផ្សារ​របស់​យើង»។

ក្នុងបទពិសោធន៍១៧ឆ្នាំ ផ្នែក​អចនល​ទ្រព្យពាណិជ្ជ​​កម្ម ហាងលំនៅ​ដ្ឋាន​ឧស្សាហ​កម្មទាំ​ង​រាជធានី​ភ្នំពេញ សៀមរាប និងក្រុង​ព្រះសីហនុ លោក​មានជំជឿ​ជាក់ថា «ក្នុងភាព​ជាដៃគូ​នេះហាត់តុន​ស៊ីភីអិល នឹងកាន់​តែក្លាយ​ជាភ្ងាក់ងារ​អចលន​ទ្រព្យ​ដ៏រឹងមាំ​បន្ថែម​ទៀតដែលមាន​ការិយាល័យ​ផ្ទាល់នៅ​ក្រុងភ្នំពេញ ផ្តល់ត់នូវ​សេវាកម្ម​អចលន​ទ្រព្យប្រឹក្សា​យោបល់​ក្នុងគំរោង​ពាណិជ្ជ​កម្ម ឧស្សា​ហកម្ម អាជីវកម្ម​ជួល ទិញលក់ អចលន​ទ្រព្យ»។

លោកបានបញ្ជាក់ថា បេស​ក​កម្ម​របស់​ហាត់តុន​ស៊ីភីអិល គឺធ្វើយ៉ាង​ណាឲ្យ​ហាត់តុន​ស៊ីភីអិល​ក្លាយជា​ក្រុមហ៊ុន​ភ្ងាក់​ងារ​អចន​ទ្រព្យ​ដែលជាជំរើស​តែមួយគត់​របស់អតិថិជន​ផ្តល់នូវសេវាកម្ម​ដ៏ល្អជាងគេ​ស្របតាម​ពេលវេលា​កំណត់ និងប្រកប​ដោយវិជ្ជា​ជីវៈ​ដ៏ប្រពៃបំផុត។  ហាត់តុនស៊ី​ភីអិល​ផ្តោតលើ​គំរោងទីផ្សារ​ហើយក្នុងនោះ​យើងនឹងនាំ​នូវភាពជោគ​ជ័យ​ដែលបាន​ធ្វើឡើង​នៅប្រទេស​សឹង្ហបុរី​មកកាន់​ប្រទេស​កម្ពុជា​ហើយសង្ឃឹម​ថានឹងទទួល​បានលទ្ធផល​គួរជាទី​គាប់ចិត្ត។

លោកបានបន្ថែមថា «យើង​កំពុងរង​ចាំបំរើ​ដល់លោក​អ្នកក៏ដូចជា​ផ្តល់ជួននូវ​ជំរើស​ដ៏ល្អបំផុត​លើផ្នែក​អចលន​ទ្រព្យហើយ​សង្ឃឹម​ថាទទួលបាន​ជោគជ័យ​នាឆ្នាំ​២០១៥​នេះ»។

ក្រុមហ៊ុនហាត់តុន ជាក្រុមហ៊ុន​អចនល​ទ្រព្យ​មួយដែលមាន​បទពិសោធន៍​ជិត១៥ឆ្នាំ លើផ្នែក​លក់នូវ​គំរោងថ្មីៗ​ការ​បណ្តាក់​ទុន​ទីផ្សារ និងការដាក់​លក់បន្ត​ការជួល និងការ​ផ្តល់ការ​ប្រឹក្សា​គំរោង​ពាណិជ្ជ​កម្ម​ឧស្សាហកម្ម​ជាដើម។  បច្ចុប្បន្ន​នេះក្រុម​ហាត់តុន មានទីផ្សារ​ធំជា​ងគេ​បង្អស់​នៅសឹង្ហបុរី​ផ្នែកគំរោង​ទីផ្សារ​មានជា​បណ្តាញ​ផ្នែកលក់រឹងមាំ​ដោយមាន​គំរោងពី​ប្រទេស​អង់គ្លេស​ អូស្ត្រាលី និង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។ ចំណែក​ក្រុមហ៊ុន​ស៊ីភីអិល​ខេមបូឌា​ប្រូភើ​ធីខូ​អិលធីឌី ដែលជា​ក្រុមហ៊ុន​អចលន​ទ្រព្យធំជាង​គេនៅ​ប្រទេស​កម្ពុជា ក៏មាន​បទពិសោធន៍​ផ្នែកអចលន​ទ្រព្យ​នេះ១៧ឆ្នាំ​មក​ហើយដែរ​នៅកម្ពុជា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative