គ្រោះថ្នាក់​ចរា​ចរណ៍ ​ថ្ងៃទី៣ ខែ​កញ្ញា ស្លាប់​៦នាក់ និង​រងរបួស​ធ្ងន់​​ស្រាល​១៦នាក់

យោងតាម​របាយ​ការណ៍ ពីនាយកដ្ឋាន​សណ្តាប់​ធ្នាប់ នៃអគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បានឲ្យ​ដឹងថា គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូទាំង​ប្រទេស​កាលពី​​ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​កើត​ឡើងចំនួន​១២​លើក ក្នុង​នោះ​យប់២​លើក បណ្តាល​អោយ​​មនុស្ស​ស្លាប់៦​នាក់​(ប្រុស) រង​របួស​ធ្ងន់១៣នាក់​(ស្រី៣​នាក់) និងរបួស​ស្រាល​៣នាក់​(ប្រុស)។

1នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង ១២​លើក​​នេះ បាន​បង្ក​ឲ្យ​​មានការខូចខាត​​យានយន្ត​​សរុប១៦​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន១០​គ្រឿង រថយន្ត​​ធុនតូច​៣គ្រឿង  រថយន្ត​ធុនធំ២​គ្រឿង កង់១​គ្រឿង និងថ្មើរ​ជើង២​នាក់។  មូល​ហេតុ​ដែល​​បណ្តាល​​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​​ចរា​ចរណ៍ រួមមាន  ល្មើស​ល្បឿន​៧លើក  មិនគោរព​សិទ្ធ២​លើក កត្តា​យានយន្ត​១លើក​ និង​ស្រវឹង​២លើក ក្នុងនោះ​អ្នកមិន​ពាក់មួក​ពេលគ្រោះ​ថ្នាក់មាន​១៣នាក់​( យប១០​នាក់) ។

ចំពោះរថយន្ត​ ដែលត្រូវ​ផាកពិន័យ​​សរុប​​ចំនួន​១,១២៦​គ្រឿង (រថយន្ត​​ធំ១៧៥​គ្រឿង) ស្មើ​នឹង​១,១៥៦​ករណី​ ល្មើស​​ក្រដាស​​ស្នាម​៧៧៧ គ្រឿង ស្មើនឹង​៧៨៧​ករណី ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​៣៤៩ គ្រឿង​​ស្មើនឹង​៣៦៩​ករណី។ ដោយ​ឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​​ចំនួន ១,៩២៣ គ្រឿង៕

ចំណែកគ្រោះថ្នាក់​ចរា​ចរណ៍​នៅទូទាំង​ប្រទេស កាលពី​​នៅ​ថ្ងៃ​​០២ ខែ​​កញ្ញា ឆ្នាំ​​២០១៥ បាន​កើត​ឡើង ចំនួន​​៦​លើក យប់​៤​​លើក បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ២​នាក់ (​ស្រី​​ម្នាក់​) អ្នក​របួស​ធ្ងន់ ៦​នាក់ (​ស្រី​២​​នាក់​) និង​របួស​ស្រាល ៥​នាក់ (​ស្រី​​២​នាក់​)​។ ក្នុង​​គ្រោះថ្នាក់​​ចរា​ចរណ៍​ទាំង ៦​លើក​​នេះ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប ៩​គ្រឿង ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន ៨​គ្រឿង​ រថយន្ត​​ធុន​តូច ១​​គ្រឿង និង​ថ្មើរ​ជើង​​ម្នាក់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative