កម្ពុជា​ គ្រោង​​នឹង​បើក​​យុទ្ធនា​​ការ​ចាក់​​វ៉ាក់​សាំង​​ជំងឺ​​រលាក​​ខួរ​ក្បាល ​ដល់​កុមារ​នៅ​​ដើម​ឆ្នាំ​​ក្រោយ

ប្រទេស​កម្ពុជា​​គ្រោង​​នឹង​​បើក​​យុទ្ធនា​​ការ​ផ្តល់​​វ៉ាក់​សាំង​ការ​ពារ​​ជំងឺ​​រលាក​​ខួរ​ក្បាល ​មួយ​​មុខ​​បន្ថែម​ទៀត​​ដល់​​កុមារ​​នៅ​ទូទាំង​​ប្រទេស នៅ​​ដើមឆ្នាំ​២០១៦ ខាង​មុខ​នេះ។

2បច្ចុប្បន្ននេះ​ វ៉ាក់សាំង​​ការពារ​​រលាក​​ខួរ​ក្បាល ​នេះ​មាន​​នៅតាម​​ខេត្ត​​ចំនួន៦ រួម​មាន​​ខេត្ត​​កំ ពង់​​ចាម ត្បូង​ឃ្មុំ បន្ទាយ​មានជ័យ តាកែវ ស្វាយរៀង ​និង​​ខេត្ត​បាត់ដំបង​ ហើយ​​តាម​​រំពឹង​ទុក​​នឹង​មាន​កុ​មារ​ ជិត​១១​ម៉ឺន​​នាក់ ​មាន​​អាយុ​​ចាប់ពី​៩ខែ ​ដល់​២ឆ្នាំ​ នឹង​​ទទួល​បាន​ការ​ចាក់​​វ៉ាក់​សាំង​​នេះ ​ក្នុង​រយៈ​ពេល១​ឆ្នាំ ​គឺ​ចាប់​ពី​ខែធ្នូ ​ឆ្នាំ​២០១៤ ដល់​ខែ​ធ្នូ​​ឆ្នាំ​២០១៥ ខាង​មុខ។ វ៉ាក់សាំង​​រលាក​ខួរក្បាល​នេះ បានមក​ពីការ ជួយឧបត្ថម្ភ​ពីអង្គការ Path។

លោក​វេជ្ជបណ្ឌិត​ កែវ ​សំឡី ​មន្ត្រី​​កម្មវិធី​​ជាតិ​​ផ្តល់​ថ្នាំ​​បង្ការ​ បាន​​មាន​ប្រសាសន៏​ថា ​យើង​​នឹង​​បញ្ចូល​​វ៉ាក់សាំង​​រលាក​​ខួរក្បាល​​នេះ​ទៅ​ក្នុង​​កម្ម​វិធី​​ជាតិ​ ផ្តល់​ថ្នាំ​​បង្ការ​​ហើយ​នៅ​​ដើមឆ្នាំ​​ក្រោយនេះ​​នឹង​បើ​ក​​យុទ្ធនា​​ការផ្តល់​​វ៉ាក់សាំង​​នេះ​ នៅ​ទូ​ទាំង​​ប្រទេស​​តែម្តង​​ដល់​កុមារ​​ដែលមាន​​អាយុ​ចាប់​ពី៩ខែ ​ដល់​១៥ឆ្នាំ​។   លោក​បាន​​បន្តថា​​ក្នុងការ​​ត្រៀម​​ផ្តល់​វ៉ាក់​សាំង​​រលាក​​ខួរក្បាល​​នេះ​ដល់​​កុមារ​​នៅ​ឆ្នាំ​ក្រោយ​​បច្ចុប្បន្ន​នេះ​កម្មវិធី​​ជាតិ​​កំពុង​តែធ្វើ​ការ​បណ្តុះ​បណ្តាល​​ដល់​មន្ត្រី​​ស្តីពី​កា​រ​ផ្តល់​​វ៉ាក់សាំង​​រលាក​​ខួរក្បាល ​និង​វ៉ាក់​សាំង​​ស្វិតដៃ​ជើង​​តាម​របៀប​​ចាក់ (កាល​ពីមុន​បន្ទ​ក់​)។​

លោក ​កែវ​ សំឡី​ បាន​បញ្ជាក់​ថា​វ៉ាក់​សាំង​​ដែល​ផ្តល់​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​គឺ​អង្គការ​​ហ្គា​វី (GAVI) ជា​អ្នក​ផ្តល់​ឲ្យ​​រួមទាំង​​ថវិកា​​មួយ​ចំនួន។  ប៉ុន្តែ​​ថវិការ​​ដែល​​អង្គការ​​ហ្គា​វី​​ផ្តល់នៅ​​មិនទាន់​​គ្រប់​ក្នុង​​ការបើក​​យុទ្ធនា​ការ​ទូទាំង​ប្រទេស​​ទេ ​ព្រោះ​យុទ្ធ​នាការ​​នេះ​​ត្រូវ​ការ​ថវិកា​​ច្រើន។  លោក​បាន​​ឲ្យ​ដឹងថា​​យើង​កំពុង​តែធ្វើការ​​ទំនាក់​ទំនង​​ជាមួយ​​អង្គការ​ធំៗ​មួយចំនួន​​ដូចជា​​អង្គការ​​សុខ​ភាព​​ ពិភព​លោក​​អង្គការ​​យូ​នី​​សេ​ហ្វ​​និង​​អង្ក​ការ ​Path ដើម្បី​​ស្វះ​ស្វែង​រក​​ថវិកា​​ដើម្បី​​បំពេញ​បន្ថែម​​ក្នុង​ការ​បើក​​យុទ្ធនា​ការ​​នៅ​​ដើម​ឆ្នាំ​ក្រោយ​នេះ។

រហូតមកដល់​ពេល​នេះ​កម្មវិធី​​ជាតិ​បាន​ផ្តល់​វ៉ាក់​សាំង​​ការពារ​​ជំងឺ​​ចំនួន​៩មុខ​​រួមមាន​​ជំងឺ​របេង ជំងឺ​រលាក​​ថ្លើម​​ប្រភេទ​​បេ  ជំងឺ​​ខាន់ស្លាក់  ក្អកមាន់ តេតា​ណូស ស្វិត​ដៃជើង រលាក​​សួតរ រលាក​ស្រោមខួរ​ និង​​ជំងឺ​​ក​ញ្ជ្រិ​ល។  ចំណែក​​វ៉ាកសាំង​​ដែល​ត្រូវ​ផ្តល់​​មាន​វ៉ាក់​សាំង​​របេង ស្វិត​ដៃជើង រលាក​​សួត រលាក​ថ្លើម​​ប្រ​ភ​ទ​​បេ វ៉ាក់សាំង​​ប៉ែ​នតា​វ៉ាឡង់ ​ដែល​រួម​បញ្ចូល​​គ្នា​ជំងឺ​៥មុខ វ៉ាក់​សាំង​​ក​ញ្ជ្រិ​ល វ៉ា​ក់​សាំ​​ស្អូច​បូ​ក​ក​ញ្ជ្រិ​ល វ៉ាកសាំង​​តេតាណូស ​សំរាប់​​ស្ត្រី​ និង​​វ៉ា​ក់​សាំ​រលាក​ខួរក្បាល ដែល​គ្រោង​បើក​យុទ្ធ​នាការ​​នៅ​ឆ្នាំ​ក្រោយ។

កាល​រសៀល​ថ្ងៃទី ២៥ មិថុនា ២០១៥ នីទីស្តី​ការ​ក្រសួង​សុខាភិបាល​អង្គការ​​សុខភាព​​ពិភព​លោក​​បាន​ប្រកាស​​ផ្តល់​​វិ​ញ្ញា​ប​ត្រ​​​​ទទួល​ស្គាល់​​ថា​ប្រទេស​​​កម្ពុជា ទទួល​បាន​ជោគ​ជ័យ​​យ៉ាង​ធំ​ធេង​ក្នុង​ការ​លប់​បំបា​ត់បាន​ទាំង​ស្រុង​នូវ​​ជំងឺ​​ក​ញ្ជ្រិ​ល​បន្ទាប់​ពី​កម្ពុជា​​បានទទួល​​ជោគជ័យ​​លើ​ការ​លុបបំបាត់​​ជំងឺ​ស្វិត​ដៃជើង​​កាលពី​​ឆ្នាំ២០០០​រួចមក។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative