នគ​របាល​កម្ពុ​ជា​ ទទួល​បាន​សម្ភារ​​ធ្វើ​​ពិសោធន៍​​គ្រឿង​ញៀន​ពី​​សហព័ន្ធ​​អូស្ត្រាលី  ​

នគរបាល​អូស្ត្រាលី បាន​ផ្តល់​សម្ភារ​សំរាប់​ពិសោធន៍​គ្រឿង​ញៀន ដល់​នគរ​បាល​កម្ពុជា ក្នុងការ​ធ្វើ​ប្រតិ​បត្តិ​ការ​បង្ក្រាប​គ្រឿង​​ញៀន ដែល​កំពុង​ក្លាយ​ជាបញ្ហា​សង្គម​មួយគួរ​ឲ្យព្រួយ​បារម្ភ។

3ពិធីប្រគល់នេះ​បានធ្វើឡើង​កាលពី​​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​​២០១៥ នៅ​មន្ទីរ​​ប្រឆាំង​​គ្រឿង​ញៀន នៃ​​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ ក្រសួង​មហា​ផ្ទៃ នៅក្នុង​​កិច្ចប្រជុំ​​ពិភាក្សា​​ការ​ងារ​​រវាង​​នគរ​បាល​​កម្ពុជា​​ដែល​​ដឹកនាំ​ ដោយ​លោក ឧ​ត្ត​ម​​សេនីយ៍​​ឯក ម៉ក់ ជី​តូ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ ជាមួយ​​លោក Gary ​Wynch នគរ​បាល​​សហព័ន្ធ​​អូស្ត្រាលី​​(AFP)​។​

នៅក្នុងជំនួប​ ពិភាក្សា​​ការងារ​​នេះ លោក ឧ​ត្ត​ម​សេ​នីយ៍​​ឯក ម៉ក់ ជី​តូ បាន​លើក​ឡើង​​ពី​ស្នារ​​ដៃ​​របស់​​កម្លាំង​​នគរ​បាល​​ប្រឆាំង​​គ្រឿង​ញៀន​​នាពេល​​កន្លង​មក និង​​អំពី​​បញ្ហា​​ខ្វះខាត​​មួយចំនួន​​ក្នុង​ការ​ចុះ​​​ប្រតិបត្តិ​ការ​​ផងដែរ​។ ជាមួយ​គ្នា​នោះ​​លោក​​ក៏​​ជំរាប​ជួនភ្ញៀវ​ថា សព្វថ្ងៃ​​នគរ​បាល​​កម្ពុជា​​កំពុង​​ស្វែង​រក​វិធី​សាស្ត្រ​​ឲ្យ​អ្នក​រង​គ្រោះ​​បាន​ ឃ្លាត​ឆ្ងាយ​ពី​​គ្រឿង​ញៀន ហើយ​​អ្វី​ដែល​​សំខាន់​​គឺ​កំពុង​​យកចិត្ត​ទុកដាក់​​បំផុត​​ទៅលើ​​អ្នក​ជួញដូរ​ គ្រឿង​ញៀន ក្នុង​នោះ​បាន​​ទាក់​ទង​​ជាមួយ​​ធនាគារ​​ដើម្បី​​បង្កក​​ប្រាក់​​របស់​​មេក្លោង​ គ្រឿង​ញៀន​​គឺ​ចង់​បង្ហាញ​​ឲ្យ​ឃើញ​ថា ទោះបី​ជា​ព្យាយាម​​រកប្រាក់​​បាន​យ៉ាង​ណាក៏ដោយ​​ទីបំផុត​​នៅតែ​​មិនអាច​​គេច​ផុត​ពី​​ច្បាប់ ហើយ​​ប្រាក់​​នៅតែ​​មិនអាច​​ចាយ​វាយ​​បាន​​ដដែល​។​

លោក​ Gary Wynch ​ក៏បាន​ផ្តល់​នូវ​​សម្ភារ​​មួយ​ចំនួន ដែល​ជា​​ឧបករណ៍​​ទាក់ទង​​ជាមួយ​​ការងារ​​ជំនាញ​​ខាង​គ្រឿង​​គ្រឿង​ញៀន​ រួម​ទាំង​ការ​ចែ​ក​រំលែក​​បទ​ពិសោធ​ន៍​ក្នុងការ​​ធ្វើ​តេស្ត​​ជាមួយ​​ឧបករណ៍​​ទំនើប​​នោះ ​ផងដែរ​ដោយ​​លោក​​សន្យា​ថា​នឹង​​បន្ត​​សហ​ការ​​ជួយ​​ដល់​​នគរបាល​​កម្ពុ​ជា​ត​ទៅ​ទៀត​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative