វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​វិស័យ​កាត់​ដេរ​ដំបូង​គេនៅ​កម្ពុជា បាន​​ចាប់ផ្ដើម​សាង​សង់

វិទ្យាស្ថានបណ្តុះ​បណ្តាល​វិស័យ​កាត់​ដេរ ដំបូង​​គេ​បាន​ប្រកាស​បើក​ជា​ផ្លូវកា​រ​​ហើយ នៅព្រឹ​ក​ថ្ងៃ​ទី៣ ខែ​កញ្ញា នេះ​ដើម្បី​ឲ្យ​កម្មករ​និយោ​ជិក​ ក្នុង​ឧស្សា​ហ​កម្ម​​កាត់​​ដេរ​កម្ពុជា អាច​ពង្រឹង​ជំនាញ និងមុខ​​អាជីព​របស់​ខ្លួន។

1ប្រធាន GMAC លោក វ៉ាន់ ស៊ូអៀង ប្រធា​ន​សមា​គម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​​បានថ្លែង​ថា “វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា នឹងជួយ​បណ្ដុះ​​បណ្ដា​ល​កម្មករ​និយោ​ជិត កម្ពុជា​នៅគ្រប់​ផ្នែកទាំង​អស់នៃ​ឧស្សាហ​កម្ម​នេះ​ចាប់​តាំ​ង​ពី​អ្នក​ដេរ​រហូត​ដល់​​អ្នក​ជំនាញ​បច្ចេក​ទេស និងអ្នក​ធ្វើពុម្ព​ជា​ដើម។ ដូច្នេះវា​នឹង​ជួយ​​បង្កើន​ផលិត​ភាព និងកាត់​បន្ថយ​ការពឹង​ផ្អែក​លើ​បុគ្គលិក​បរទេស ក្នុងមុខ​​តំណែង​​គ្រប់គ្រង និងមុខ​តំណែង​បច្ចេក​ទេស​សំខាន់ៗ”។

​លោកបន្ថែមថា កម្មកររោង​ចក្រកាត់​ដេរ​ដែល​មាន​បំណង អភិវឌ្ឍ​ន៏​ជំនាញ​រប​ស់​​ខ្លួន​អាច​មក​ចុះ​ឈ្មោះ​ចូលរៀន ក្នុងវគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​​ដែលមាន​​ច្រើន​កម្ម​វិធី។ កម្មករ​នឹង​មាន​ឱកាស​រៀនសូត្រ​ពីជំនាញ​ដឹកនាំ និង​គ្រប់គ្រង បណ្ដុះ​បណ្ដាល​​ក្នុង​មុខ​តំណែង​បច្ចេក​ទេស​ជាន់​ខ្ពស់ ឬចូល​រួម​ក្នុងវគ្គ​ជំនាញ​រចនា​ម៉ូត និង​ធ្វើ​ពុម្ព​​ជា​ដើម ដែល​កម្ម​វិធី​ទាំង​អស់​នេះ នឹង​ជួយ​ឲ្យពួក​គាត់​អាច​កាន់​តំណែង​កាន់តែ​ខ្ពស់​ជាង​​មុននៅ​ក្នុងកន្លែងកា​រ​ងារ។  លោក​បន្តថា ក្នុងរយៈ​ពេលបី​ឆ្នាំដំបូង​នៃការ​ចាប់​ផ្តើម​​ដំណើរ​នៃវិទ្យា​ស្ថាន​នេះ​សង្ឃឹម​ថានឹង​ផ្ដល់​ការ បណ្ដុះ​បណ្ដាល​​ដល់​ប្រជាជន​កម្ពុ​ជា​​ជាង១៦០០​នាក់។

ជាងនេះទៀតវិទ្យាស្ថាន​នឹងផ្ដល់​វគ្គ​បណ្តុះ​បណ្ដាល រយៈ​ពេល១២​ខែ​ដល់​និស្សិ​ត​កម្ពុជា​ដែលបញ្ចប់​ថ្នាក់បរិញ្ញា​ចំនួន ២៤០ នាក់ ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​​អភិវឌ្ឍន៍ មុខ​អាជីព​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៥

Google Analytics Alternative